• ក្រសួងថា ភ្លៀងជន់​ដូចនៅ​ក្រុង​ព្រះសីហនុ ក៏​កើតមាន​នៅ​ប្រទេស​ផ្សេង​ដែរ

    ក្រសួងថា – សម្រាប់ក្រសួងធនធានទឹក និងឧតុនិយម បានបកស្រាយនៅមុននេះបន្តិចថា ការជន់លិចផ្ទះសម្បែងទាំងឡាយ ក្នុងព្រឹកនេះ បណ្ដាលមកពីតំបន់ទាំងនោះ រងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប និងខ្យល់មូសុងនិរតីខ្លាំង និងបានលើកឡើងទៀតថា មិនមែនកើតមាន តែនៅកម្ពុជាទេ។ ក្នុងព្រឹកថ្ងៃសុក្រនេះ អ្នកក្រុងព្រះសីហនុ មួយភាគ បានភ្ញាក់ពីដំណេក ជាមួយនឹងផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់ផងខ្លួន ជន់លិច បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេ កាលពី​យប់មិញ។ រូបភាពជាច្រើន ដែលត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គម បានឲ្យដឹង អំពីស្ថានភាពធ្ងន់ធ្ងរ នៃការជន់លិចនោះ ដែលមានកម្ពស់ដល់ទៅជាង១ម៉ែត្រ ក្នុងតំបន់មួយចំនួន។ ក្រសួងថា «បាននិងកំពុង…» នៅចំពោះហេតុការណ៍ដ៏រន្ធត់ ក្រសួងធនធានទឹក និងឧតុនិយម ...
  • សារព័ត៌មាន​អ៊ឺរ៉ុប​ផ្សាយ​វីដេអូ​ទាហានខ្មែរ​ពីរនាក់ ជិះម៉ូតូ​ធ្លាក់ក្នុង​«ចរន្ដទឹក»

    វីដេអូទាហានខ្មែរទាំងពីរនាក់ ដែលធ្លាក់ចូលក្នុង«ចរន្ដទឹក» ត្រូវបានសារព័ត៌មានអង់គ្លេស «Daily Mail» ផ្សាយដំបូងគេ មុននឹងត្រូវសារព័ត៌មានផ្សេងទៀត ដកស្រង់យកទៅផ្សាយបន្ត។ ប៉ុន្តែពួកគេ ទំនងជាមិនស្គាល់ ពីទីតាំងពិតប្រាកដ នៃហេតុការណ៍ដែលទាហានខ្មែរទាំងពីររូប បានជួបគ្រោះថ្នាក់ រហូតបាត់បង់ជីវិតទេ ដោយផ្សព្វផ្សាយថា រឿងរ៉ាវនោះ បានកើតឡើង នៅខេត្តសៀមរាបទៅវិញ។ អាជ្ញាធរមូលដ្ឋានកម្ពុជា ត្រូវបានសារព័ត៌មានក្នុងស្រុក ដកស្រង់សំដី យកមកចុះផ្សាយថា រឿងរ៉ាវបានកើតឡើង នៅព្រឹកថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០១៩ នៅខណៈពេលដែលទាហានទាំងពីរនាក់ ឈ្មោះ សុខ សុវណ្ណឌី និងឈ្មោះ ភីនី ដាលិ ដែលមានជំងឺ បានជិះម៉ូតូចេញទៅពិនិត្យសុខភាព។ ...
  • ទិដ្ឋភាព​«ខ្យល់គួច»​សមុទ្រ ដែល​បំភ័យ​តំបន់​ឆ្នេរ​ម៉ាឡេស៊ី

    បើពន្យល់តាមលក្ខណៈវិទ្យាសាស្ត្រ គឺបាតុភូត​«ខ្យល់គួច»របៀបនេះ បានកើតឡើង ដោយសារខ្យល់ត្រជាក់ បានបក់ផាត់ ពីលើទឹកសមុទ្រដែលក្ដៅ (ដោយសាររដូវនេះ ជារដូវក្ដៅ ហួតហែង) ប្រៀបបាននឹងពេល បើកគម្របឆ្នាំងទឹកដាំពុះដូច្នេះ។  ព្រឹត្តិការណ៍«ខ្យល់គួច»នោះ មានរយៈពេលប្រមាណជា ៤០នាទី។ វាបានកើតឡើង នៅក្បែរតំបន់ឆ្នេរ នៃខេត្ត «Penang» ភាគខាងលិចប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩នេះ បន្ទាប់ពីខ្យល់សមុទ្រ បានបក់បោក ក្នុងសន្ធឹកដ៏ខ្លាំងនោះមក។ ប៉ុន្តែខ្យល់គួចរបៀបនេះ កើតឡើងតែនៅលើផ្ទៃសមុទ្រប៉ុណ្ណោះ និងមិនអាចកើតមាន នៅលើដីគោកបានទេ ដោយសារតែវាត្រូវការទឹក ដើម្បីគួចឡើងទៅលើ។ អញ្ចឹងហើយ បានជាពេលវារំកិលខ្លួន មកលើតំបន់ឆ្នេរ​ដែលជាដីគោក វាបានថមថយឥទ្ធិពលរបស់វាទៅ ...
  • ខ្យល់ព្យុះ «Pabuk» មិនមាន​ឥទ្ធិពល​ខ្លាំង ដូច​ការរំពឹង​ទុក

    យ៉ាងណា ខ្យល់ព្យុះ «Pabuk» បានបន្សល់ទុក នូវការបំផ្លិចបំផ្លាញជាច្រើន ក្នុងនោះរាប់ទាំងទឹកជំនន់ ការដាច់ចរន្តអគ្គិសនី និងការខូចខាត​អាគារសាធារណៈ ផ្ទះសម្បែងពលរដ្ឋ… ស្ថិតក្នុងភាគខាងត្បូង នៃប្រទេសថៃ។ មនុស្សជិត ៣០ ០០០នាក់ ត្រូវបានជម្លៀសឲ្យនៅជ្រកកោន នៅក្នុងមជ្ឈមណ្ឌលការពារមួយ ក្នុងភាគកណ្ដាល។ ខ្យល់ព្យុះ បានបក់ក្នុងព្រឹកថ្ងៃសៅរ៍ទី៥ ខែមករា ឆ្នាំ២០១៩នេះ ដោយមានកម្លាំងថមថយ  បើធៀបនឹងការរំពឹងទុក ក្នុងការព្យាករណ៍ឧត្តុនិយម របស់អាជ្ញាធរថៃ និងធៀបនឹងកម្លាំងរបស់វា នៅពេលឆ្លងកាត់ឈូងសមុទ្រ «Andaman» (ដែលស្ថិតនៅខាងកើត មហាសមុទ្រឥណ្ឌា)។ ព្រលានយន្ដហោះភាគច្រើន ក្នុងតំបន់ បានបើកឲ្យយន្ដហោះ អាចធ្វើចរាចរណ៍បានវិញ ក្នុងថ្ងៃសៅរ៍នេះដដែល ...