កម្ពុជាដំណឹង

Covid-19៖ កម្ពុជា​ហាម​អ្នកដំណើរ​​ពី​បស្ចឹមលោក ៥ប្រទេស ចំនួន​៣០ថ្ងៃ

អ្នកដំណើរពីបស្ចឹមលោក ចំនួន ៥ប្រទេស មានប្រទេសអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងសហរដ្ឋអាមេរិក ត្រូវបានប្រទេសកម្ពុជា ហាមចូល សម្រាប់រយៈពេល៣០ថ្ងៃ ដើម្បីទប់ស្កាត់ការរាតត្បាត នៃមេរោគ«កូរូណា»ថ្មី។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលកម្ពុជា ដែលទើបនឹងចេញផ្សាយ ក្នុងថ្ងៃសៅរ៍ ទី១៤ ខែមិនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា បម្រាមនេះ នឹងត្រូវអនុវត្តន៍ ចាប់ពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០ខាងមុខ។

ក្រសួងបានបញ្ជាក់ថា ការសម្រេចផ្អាក អ្នកដំណើរពីប្រទេសទាំងនេះ មានបំណងដើម្បីការពារទប់ស្កាត់ជាបន្ទាន់ នូវការចម្លង នូវជំងឺរលាកផ្លូវដង្ហើមថ្មី ដែលបណ្ដាលមកពីមេរោគ «Covid-19» ចូលប្រទេសកម្ពុជា។

បម្រាមរបស់ក្រុងភ្នំពេញ ធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជា បានរកឃើញបុរសជនបរទេស ចំនួន២នាក់បន្ថែមទៀត នៅរាជធានីភ្នំពេញ មានផ្ទុកមេរោគខាងលើ។ ក្នុងខណៈនេះ ជនរទេសទាំងពីរនាក់ ត្រូវបានគ្រូពេទ្យ ដាក់ឱ្យនៅបន្ទប់​ដាច់ដោយឡែក ក្នុងមន្ទីរពេទ្យមិត្តភាព​ខ្មែរ-សូ​វៀត។

តាមតួលេខផ្លូវការ មកដល់​ថ្ងៃនេះ ប្រទេសកម្ពុជាអះអាងថា បានរកឃើញ​អ្នកផ្ទុកមេរោគ «Covid-19» ចំនួន​៧នាក់​ហើយ ក្នុងនោះមាន​ជនជាតិខ្មែមួយរូប និងជនបរទេស៦នាក់។

តុល្យភាពចុងក្រោយ នៃអ្នកឆ្លងជំងឺរលាកផ្លូវដំង្ហើម នៅលើពិភពលោក បានឈានដល់ ១៤៥ ៣៦៩នាក់ ក្នុងនោះប្រទេសចិនមាន ៨០ ៩៧១នាក់ អ៊ីតាលីមាន ១៧ ៦៦០នាក់ អៀរ៉ង់មាន ១១ ៣៦៤នាក់ កូរ៉េខាងត្បូងមាន ៨ ០៨៦នាក់ អេស្បាញមាន ៥ ២៣២នាក់ អាល្លឺម៉ង់ ៣ ៦៧៥នាក់ បារាំងមាន ៣ ៦៦៧នាក់ សហរដ្ឋអាមេរិកមាន ២ ១៧៤នាក់ និងប្រទេសស្វីសមាន ១ ១៣៩នាក់។

គួរឲ្យកត់សម្គាល់ដែរថា ពីក្នុងចំណោមប្រទេស ទាំង៩ខាងលើ ដែលមានចំនួនអ្នកឆ្លងមេរោគខ្ពស់ជាងគេ កម្ពុជាមិនបានធ្វើការហាមឃាត់អ្នកដំណើរ ពីប្រទេសចិន ឬកូរ៉េខាងត្បូងនោះទេ៕



លំអិតបន្ថែមទៀត

កម្ពុជា

អ្នកវិភាគ៖ បើចាប់ខ្លួន អំ សំអាត តើគួរចាប់ខ្លួន ហ៊ុន សែន មុនឬទេ ?

បើមាន«ច្បាប់ចាប់លោក អំ សំអាត តើគួរចាប់ខ្លួនលោក ហ៊ុន សែន មុនឬទេ ?» នេះ ជាសំនួរ របស់អ្នកវិភាគ​នយោបាយ និងសង្គម លោក ...
កម្ពុជា

Covid-19៖ កម្ពុជា​មាន​២ករណី​ថ្មី បុរសខ្មែរម្នាក់ ស្ត្រី​កាហ្សាក់ស្ដង់​ម្នាក់

បុរសខ្មែរម្នាក់ និងស្ត្រីជាតិកាហ្សាក់ស្ដង់ម្នាក់ ត្រូវបានរកឃើញ មានផ្ទុកជំងឺ «Covid-19» សម្រាប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ដែលធ្វើឲ្យតួលេខអ្នកជំងឺសរុប នៅទូទាំងប្រទេស កម្ពុជា កើនឡើងដល់២៤៣នាក់។ របាយការណ៍ប្រចាំថ្ងៃ ...
កម្ពុជា

សម រង្ស៊ី ថា ហ៊ុន សែន រង់ចាំ​ដល់ថ្ងៃ​៣១កុម្ភៈ ទើបហ៊ាន​ចាក់​វ៉ាក់សាំងចិន

«ហ៊ុន សែន រង់ចាំ​ដល់ថ្ងៃ​៣១កុម្ភៈ ទើបហ៊ានចាក់វ៉ាក់សាំង របស់ចិន» នេះ ជាការចំអកឡើង របស់លោក សម រង្ស៊ី មេដឹកនាំប្រឆាំង នៅចំពោះផ្លាស់ប្ដូរ​ជំហររបស់នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានសម្រេចថា ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.