មុននឹង​ទៅជួប​លោក ហ៊ុន សែន ដោយផ្ទាល់ បណ្ដាជនទាំងឡាយ ត្រូវធ្វើតេស្ដិ៍ជាមុនសិន។ នេះ ជាបញ្ជារបស់​នាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីលោកបានធ្វើចត្តាឡីស័ក សម្រាប់រយៈពេល១៤ថ្ងៃ ជាលើកទី៣ ខណៈរូបលោក​ទទួលបាន ការចាក់វាក់សាំង បង្ការជំងឺកូវីដ-១៩ (Covid-19) ចំនួនពីរដូស​ តាំងពីច្រើនសប្ដាហ៍មុនរួចហើយ។

បុរសខ្លាំងនៅកម្ពុជា បានសរសេរនៅលើបណ្ដាញសង្គម នៅមុននេះបន្តិចថា៖

«ថ្ងៃនេះក្រុមគ្រូពេទ្យ បានមកយកសំណាកខ្ញុំ ទៅធ្វើតេស្តជាលើកចុងក្រោយ បន្ទាប់ពីការធ្វើចត្តាឡីស័ក រយៈពេល​១៤ថ្ងៃ។ លទ្ធផល​ពីមន្ទីរពិសោធន៍ បានបញ្ជាក់ថា ខ្ញុំអវិជ្ជមានពីកូវីដ-១៩ ដែលខ្ញុំត្រូវបញ្ចប់​ការធ្វើចត្តាឡីស័ក ត្រឹមល្ងាច​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ។»

លោក ហ៊ុន សែន លើកឡើងថា ពីក្នុងចំណោម​មេដឹកនាំអាស៊ាន រូបលោក​ជាមេដឹកនាំ​តែម្នាក់គត់ ដែលធ្វើ​ចត្តាឡីស័ក​ច្រើនជាងគេ ដល់ទៅ៣ដង ក្នុងរយៈពេល៨ខែ។ លោកបន្តថា ដើម្បីកុំឲ្យមានការធ្វើចត្តាឡីស័ក ជាលើក​ទី៤ បណ្ដាជនដែលត្រូវមកជួបលោក ដោយផ្ទាល់ ត្រូវធ្វើតេស្ដិ៍​ជាមុនសិន។

នាយករដ្ឋមន្ត្រី​តាំងពី​៣៦ឆ្នាំ បានសរសេរថា៖

«ដើម្បីធានាថាពុំមាន [ការធ្វើចត្តាឡីស័ក ជា]លើកទី៤ មនុស្សដែលត្រូវជួបខ្ញុំ ត្រូវបានធ្វើតេស្តជាមុន យ៉ាង​ហោចណាស់​គឺការធ្វើតេស្តរហ័ស និងកាន់តែធានាសម្រាប់ទាំងអស់ គឺការមិនជួបគ្នាដោយផ្ទាល់ និងជំនួស​ដោយ​ការជួបគ្នា តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិញ។»

វិធានបង្ការការឆ្លងមេរោគកូវីដ-១៩ ដែលចេញផ្សាយ ដោយអង្គការសុខភាពពិភពលោក (WHO /OMS) បាន​កំណត់​ឲ្យបណ្ដាជន ដែលចេញដើរជួបគ្នា ត្រូវពាក់ម៉ាស់គ្របច្រមុះនិងមាត់ រក្សាគម្លាត១,៥ម៉ែត្រពីគ្នា និងមាន​ទឹកអាកុលលាងដៃជាប្រចាំ។ គម្លាតសុវត្ថិភាព ត្រូវបានប្រទេសជាច្រើន កាត់បន្ថយមកនៅត្រឹមតែ១ម៉ែត្រ ឬតិច​ជាងនេះ ដោយមានរបាំងការពារ (ជាកញ្ចក់ ឬរនាំងជ័រថ្លា)។

អង្គការសុខភាពពិភពលោក ក៏បានបញ្ជាក់ដែរថា ហានិភ័យនៃការឆ្លងជំងឺដ៏ចង្រៃ នឹងត្រូវកាត់បន្ថយ ក្នុងកម្រិត​ជាអតិបរមា សម្រាប់​បណ្ដាជន​ដែលទទួលបានការចាក់វ៉ាក់សាំង ចំនួនពីរដូសរួចហើយ សម្រាប់វ៉ាក់សាំង​ទាំងឡាយ​ណា ដែលអង្គការនេះ​​បានប្រកាស​ទទួលស្គាល់៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី៖ របបក្រុងភ្នំពេញ និងចិន​ឃុបឃិតគ្នា ដើម្បីកំណត់​តម្លៃ​វ៉ាក់សាំង

បើសិនជាវ៉ាក់សាំងចិនកុម្មុយនីស ហាក់ត្រូវបានកំណត់ ឲ្យក្លាយជាជម្រើសតែមួយគត់នៅកម្ពុជា នោះគឺដោយសារ របបក្រុងភ្នំពេញ និងប្រទេសចិន បានឃុបឃិតគ្នា តាមរយៈអំពើពុករលួយដ៏ធ្ងន់ធ្ងរមួយ ដែលធ្វើឲ្យតម្លៃវ៉ាក់សាំង របស់ប្រទេសកុម្មុយនីស្ដិ៍ មានតម្លៃថ្លៃលើសលុប។ នេះបើតាមការលើកឡើងរបស់លោក សម ...
កម្ពុជា

មន្ត្រីប្រឆាំងថា ហ៊ុន សែន ជាប់ក្នុងគ្រែ បែរជា«បង្ហោះចម្រៀង»​លើហ្វេសប៊ុក

កាលពីមុននេះបន្តិច នៅលើបណ្ដាញសង្គម គេឃើញលោក ហ៊ុន សែន បង្ហោះចម្រៀង បែបចំអកមួយ ជាមួយនឹងរូបភាពមួយចំនួន។ ចម្រៀងនោះ ជាចម្រៀងពីសង្គមចាស់ ដែលមានចំណងជើងថា «ទទាយំឆ្លង» ច្រៀងដោយអ្នកនាង ...
កម្ពុជា

ក្រសួង​ការពារជាតិ​ប្រតិកម្ម​តប ​សម រង្ស៊ី ថាកងទ័ព​ត្រៀម​កម្ទេច​«ជនក្បត់ជាតិ»

ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យរបស់ខ្លួន បានចេញសេចក្ដីថ្លែងការណ៍មួយ ក្នុងព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៩នេះ ប្រតិកម្មតបនឹងសារអំពាវនាវ របស់លោក សម រង្ស៊ី ដែលស្នើសុំទៅកងទ័ព កុំស្ដាប់បញ្ជាទាំងឡាយណា ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.