កម្ពុជាដំណឹង

សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ បន្ត​ជាប់លេខ​ដ៏អាក្រក់ ក្នុង​ឆ្នាំ២០១៩

ពណ៌ក្រហមជាពណ៌របស់ក្រុមប្រទេស ដែលមានសេរីភាពសារព័ត៌មានដ៏អាក្រក់ រាប់ទាំងប្រទេសកម្ពុជាមួយផង។ នេះបើតាមរបាយការណ៍សន្ទស្សន៍ ក្នុង​ឆ្នាំ២០១៩ របស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RSF-RWB) ដែលទើបនឹងចេញផ្សាយ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩។

នៅក្នុងបញ្ជីសន្ទស្សន៍នោះ កម្ពុជាជាប់លេខ១៤៣ ពីក្នុងចំណោមប្រទេស ចំនួន១៨០ នៅលើពិភពលោក។ ចំណាត់ថ្នាក់នេះ បានធ្លាក់១លេខ បើប្រៀបនឹងឆ្នាំ២០១៨ ដែលប្រទេសកម្ពុជាជាប់លេខ ១៤២ និងធ្លាក់១១លេខ បើប្រៀបនឹងឆ្នាំ២០១៧ ដែលប្រទេសកម្ពុជាជាប់លេខ ១៣២។

អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ដែលមានទីស្នាក់ការធំ នៅក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង បានអះអាងថា សារព័ត៌មាននៅកម្ពុជា ត្រូវបានកាន់កាប់សឹងតែទាំងស្រុង ដោយមនុស្សជំនិត របស់គណបក្សកាន់អំណាច និងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

របាយការណ៍បានសរសេរថា រាប់ចាប់ពីពាក់កណ្ដាលឆ្នាំ២០១៧មក ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាច្រើន ត្រូវបានបង្ខំឲ្យបិទទ្វា បណ្ដាលមកពីការប្រកាសសង្គ្រាម ដែលធ្វើឡើងដោយលោក ហ៊ុន សែន ដើម្បីលាងសម្អាតមតិរិះគន់ ឲ្យបានមុនការបោះឆ្នោតជាតិ ឆ្នាំ២០១៨ និងធ្វើឲ្យយ៉ាងណា អាចឲ្យលោកនៅបន្តកាន់អំណាច ទៅមុខទៀតបាន។

អង្គការអន្តរជាតិ ដែលមានជំនាញខាងការពារសិទ្ធិអ្នកសារព័ត៌មាន បានបន្តថា សារព័ត៌មានសំខាន់ៗមួយចំនួន ដូចយ៉ាងអង្គភាព «Fresh News» ជាដើម គ្រាន់តែជាម៉ាស៊ីនឃោសនា របស់របបដឹកនាំឯកបក្ស ក្រុងភ្នំពេញតែប៉ុណ្ណោះ។

ខណៈសារព័ត៌មានភ្នំពេញប៉ុស្ដិ៍ ត្រូវបានទិញយក ដោយអ្នកជំនួញជាតិម៉ាឡេស៊ីម្នាក់ ដែលស្និតនឹងលោក ហ៊ុន សែន។ បន្ទាប់ពីត្រូវកំណត់ ឲ្យសរសេរលំអៀង ទៅរករដ្ឋាភិបាលនោះ បុគ្គលិកច្រើននាក់ របស់សារព័ត៌មាននេះ បានសុំលាឈប់។

របាយការណ៍បន្តថា ផ្ទុយទៅវិញ បើអ្នកសារព័ត៌មានណា ឬសូម្បីតែអ្នកបកប្រែ របស់អ្នកសារព័ត៌មានណា ហ៊ានធ្វើការស៊ើបអង្កេត ទៅលើប្រធានបទរសើបៗ ទាក់ទងនឹងមុខមាត់ របស់អាជ្ញាធរ ដូចយ៉ាងពេស្យាកម្ម ទៅលើកុមារមិនទាន់គ្រប់អាយុនោះ ពួកគេនឹងច្បាស់ត្រូវចាប់បោះបញ្ចូលគុក ជាក់ជាមិនខាន។

យ៉ាងណា សេរីភាពសារព័ត៌មាន នៃបណ្ដាប្រទេសពណ៌ក្រហម នៅគ្រាន់ជាងបណ្ដាប្រទេស ដែលមានពណ៌ខ្មៅ។ ក្រុមប្រទេសពណ៌ខ្មៅ មានសេរីភាពសារព័ត៌មាន រងការរឹតត្បិតធ្ងន់ធ្ងរ ដែលភាគច្រើនជាប្រទេស នៅក្នុងទ្វីបអាហ្វិក ប្រទេសកុម្មុយនីស្ដិ៍ និងប្រទេសដែលមានមេដឹកនាំ អង្គុយក្នុងអំណាចចាក់ឫស មានដូចជា វៀតណាម (១៧៦) ចិន (១៧៧) កូរ៉េខាងជើង ៏(១៧៩) និងទួរមេគីស្ដង់ (១៨០) ដែលជាប់ចំណាត់ថ្នាក់ ចុងក្រោយគេបង្អស់។

រីឯប្រទេសស្អាតស្អំ បើកចិត្តទូលំទូលាយជាងគេ សម្រាប់អ្នកសារព័ត៌មាន ក្នុង​ឆ្នាំ២០១៩ គឺប្រទេសណ័រវេស (១) បន្តដោយប្រទេសហ្វាំងឡង់ (២) និងស៊ុយអែដ (៣)។ ប្រទេសទាំងនេះ ស្ថិតក្នុងបណ្ដាប្រទេស ដែលមានពណ៌ស៕



លំអិតបន្ថែមទៀត

កម្ពុជា

ស្ថានទូត​ច្រានចោល​ការចោទ​អាមេរិក ថា​នៅពីក្រោយ​«រដ្ឋប្រហារឆ្នាំ១៩៧០»

នៅចំពោះការចោទប្រកាន់ រហូតក្លាយជារឿងធម្មតា ដែលអះអាងថា អាមេរិកនៅពីក្រោយរដ្ឋប្រហារ ថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ ទម្លាក់សម្ដេច ព្រះនរោត្ដម សីហនុ និងដាក់ឲ្យមានរបបសាធារណរដ្ឋមួយឡើងនោះ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានចេញធ្វើប្រតិកម្មថា ...
កម្ពុជា

សម រង្ស៊ី ប្រាប់​ទៅ​«ហ៊ុន សែន ឯង បើខឹងគោ កុំទៅវ៉ៃរទេះ»

«បើខឹងទណ្ឌកម្មពី សហភាពអឺរ៉ុប កុំទៅរករឿងអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ រាប់លាននាក់ នៅប្រទេសកម្ពុជា» នេះ ជាការអះអាងឡើង របស់លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ តបនឹងការគម្រាមរបស់លោក ...
កម្ពុជា

គង់ ម៉ាស់ សកម្មជន CNRP ត្រូវចៅក្រម​ស៊ើបសួរ​សម្រេច​ឲ្យឃុំខ្លួននៅ ព្រៃស

លោក ម៉ុង មុន្នីសោភា ចៅក្រមស៊ើបសួរ​នៃសាលាដំបូងរាជធានី បានសម្រេចឲ្យឃុំខ្លួន លោក គង់ ម៉ាស់ សកម្មជនគណបក្សសង្គ្រោះជាតិ នៅពន្ធនាគារ«ព្រៃស» ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំការជំនុំជម្រះ។ នេះ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.