• «ទីបំផុត» ប្រាក់សន្យា​សម្រាប់​មន្ទីរពេទ្យ​គន្ធបុប្ផា​មានចំនួន… ១០០រៀល !

    ទាមទារសំណងជម្ងឺចិត្ត មិនមែន«១០០រៀល» «ហើយសំណងទាំងអស់ នឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដោយគ្មានទុកមួយសេនឡើយ»។ វាជាការដកស្រង់ ចេញពីរាល់អត្ថបទចេញផ្សាយ ដោយសារព័ត៌មានមួយ ស្និតរបបក្រុងភ្នំពេញ រាប់ចាប់តាំងពីប្រព័ន្ធឃោសនាមួយនេះ បានដាក់ពាក្យប្ដឹងមន្ត្រីយោធាមួយរូប ឈ្មោះ ផែង វណ្ណៈ កាលពីចុងខែមិនានោះមក។ ក្រៅពីសរសេរឃ្លាខាងលើ​ នៅក្នុងអត្ថបទរបស់ខ្លួន ដដែលៗនោះ ការសន្យាផ្ដល់ប្រាក់សំណងជំងឺចិត្ត ទៅឲ្យមូលនិធិ​«គន្ធបុប្ផា» ក៏ត្រូវបានសរសេរបញ្ជាក់ នៅក្នុងពាក្យបណ្ដឹង«ផ្លូវការ»របស់អង្គភាពមួយនេះ តាមរយៈមេធាវីរបស់ខ្លួន ដាក់ឡើងទៅកាន់តុលាការរាជធានី​ដែរ។ ប៉ុន្តែ«នៅទីបំផុត»… ពាក្យ«នៅទីបំផុត» ដែលសារព័ត៌មានមួយនេះ ឧស្សាហ៍យកមកប្រើដូចគ្នា… ទឹកប្រាក់ដែលមន្ទីរពេទ្យគន្ធបុប្ផា សង្ឃឹមថានឹងទទួលបាន មានចំនួនត្រឹមតែ ១០០រៀល​ប៉ុណ្ណោះ។ នេះ បើតាមសាលក្រម របស់សាលាដំបូងរាជធានី ...
  • អ្នកនាំពាក្យ​រដ្ឋាភិបាល​ថា ត្រូវ​«គ្រប់គ្រង​ព័ត៌មាន» ដើម្បី​ថែរក្សាសន្ដិភាព

    ប្រសិនជាប្រទេសកម្ពុជា ប្រកាន់យកប្រព័ន្ធដឹកនាំរដ្ឋ តាមបែបប្រជាធិបតេយ្យ និងមានរបបសារព័ត៌មានសេរីនោះ អង្គភាពអ្នកនាំពាក្យ​​នៃរបបក្រុងភ្នំពេញសព្វថ្ងៃ ដែលដឹកនាំដោយលោក ផៃ ស៊ីផាន បានអះអាងថា ខ្លួនមានកាតព្វកិច្ចក្នុងការ«គ្រប់គ្រង​ព័ត៌មាន» ដោយយកហេតុផល​មកពន្យល់ថា ដើម្បីចូលរួមថែរក្សាសន្តិភាព និងសណ្ដាប់ធ្នាប់សាធារណៈ។ សេចក្ដីថ្លែងការណ៍មួយរបស់អង្គភាពមួយនេះ ដែលចេញផ្សាយកាលពីម្សិលម៉ិញ បានអះអាងយ៉ាងដូច្នេះ ដើម្បីច្រានចោលការលើកឡើង របស់លោក សម រង្ស៊ី ដែលអង្គភាពអ្នកនាំពាក្យចាត់ទុកថា ជា«ទណ្ឌិតឧទ្ទាមក្រៅស្រុក» ជុំវិញគម្រោងកែនអ្នកគាំទ្រ ដើម្បីចូលរួមក្នុងដំណើរមាតុភូមិនិវត្តន៍ មកកាន់ប្រទេសកម្ពុជា ដែលមេដឹកនាំប្រឆាំងអះអាង​ថា នឹងធ្វើឡើង​ក្នុងពេលឆាប់ៗខាងមុខ។ អង្គភាពអ្នកនាំពាក្យ បានសរសេរឡើងថា៖ «វោហារសាស្ត្ររបស់ទណ្ឌិតឧទ្ទាម (លោក សម រង្ស៊ី) រូបនេះ គ្រាន់តែជាវិទ្ធស្សនាចិត្តសាស្ត្រនយោបាយ ...
  • សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ បន្ត​ជាប់លេខ​ដ៏អាក្រក់ ក្នុង​ឆ្នាំ២០១៩

    ពណ៌ក្រហមជាពណ៌របស់ក្រុមប្រទេស ដែលមានសេរីភាពសារព័ត៌មានដ៏អាក្រក់ រាប់ទាំងប្រទេសកម្ពុជាមួយផង។ នេះបើតាមរបាយការណ៍សន្ទស្សន៍ ក្នុង​ឆ្នាំ២០១៩ របស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RSF-RWB) ដែលទើបនឹងចេញផ្សាយ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩។ នៅក្នុងបញ្ជីសន្ទស្សន៍នោះ កម្ពុជាជាប់លេខ១៤៣ ពីក្នុងចំណោមប្រទេស ចំនួន១៨០ នៅលើពិភពលោក។ ចំណាត់ថ្នាក់នេះ បានធ្លាក់១លេខ បើប្រៀបនឹងឆ្នាំ២០១៨ ដែលប្រទេសកម្ពុជាជាប់លេខ ១៤២ និងធ្លាក់១១លេខ បើប្រៀបនឹងឆ្នាំ២០១៧ ដែលប្រទេសកម្ពុជាជាប់លេខ ១៣២។ អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ដែលមានទីស្នាក់ការធំ នៅក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង បានអះអាងថា សារព័ត៌មាននៅកម្ពុជា ត្រូវបានកាន់កាប់សឹងតែទាំងស្រុង ដោយមនុស្សជំនិត របស់គណបក្សកាន់អំណាច និងរបស់លោកនាយករដ្ឋមន្ត្រី ...
  • អ្នកកាសែត​ខ្មែរ​មួយក្រុម​បង្ហាញ​សាមគ្គីភាព​ជាមួយ អ៊ួន ឈិន-យាង សុធារិន

    នៅមុនជំនួប «បាយសាមគ្គី» ជាមួយលោក ហ៊ុន សែន ក្រុមអ្នកសារព័ត៌មាន ប្រមាណជា៤០នាក់ មកពីស្ថាប័ន​ចម្រុះ​ បានចេញលិខិតចំហរមួយ ដើម្បី​ទទូចទៅ​តុលាការគ្រប់ជាន់ថ្នាក់ ឲ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ ទៅលើអតីតអ្នកយកព័ត៌មាន របស់វិទ្យុអាស៊ីសេរីពីររូប គឺលោក អួន ឈិន និងលោក យាង សុធារិន។ អ្នកសារព័ត៌មានទាំងពីររូប ត្រូវបានអាជ្ញាធរចាប់ខ្លួន យកទៅឃុំ កាលពីពាក់កណ្ដាល​ខែវិច្ឆិកា ឆ្នាំ២០១៧ មុននឹងត្រូវបាន​តុលាការ​ចោទប្រកាន់ ពីបទប្រគល់​ឱ្យរដ្ឋបរទេស នូវព័ត៌មានជាអាទ៍ ដែលបង្កអន្តរាយ ដល់កិច្ចការពារជាតិ ឬ​ចារកម្ម ដែលអាចធ្វើឲ្យអ្នកទាំងពីរ ជាប់ពន្ធនាគារច្រើនឆ្នាំ។ បន្ទាប់មក នៅខែ​សីហា​ឆ្នាំ​មុន លោក អ៊ួន ...
  • ហ៊ុន សែន អរគុណ​អ្នកកាសែត​ ដែលផ្សាយ​ព័ត៌មាន​ក្នុង​«ផ្លូវវិជ្ជមាន»

    នៅមួយថ្ងៃ មុនជំនួប«បាយសាមគ្គី» ជាមួយក្រុមអ្នកសារព័ត៌មាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងរួចជាស្រេច ប្រាប់ឲ្យអ្នកសារព័ត៌មានទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក ក្នុង«ផ្លូវវិជ្ជមាន» ដើម្បីប្រទេសជាតិកាន់តែរីកចម្រើន។ តែអ្នកវិភាគគិតថា ដើម្បីប្រទេសជាតិមួយ មានភាពរីកចម្រើន និងភាពស៊ីវីល័យពិតប្រាកដ អ្នកសារព័ត៌មាន​ត្រូវមានតួនាទី ជាអ្នកសារព័ត៌មានពិតប្រាកដ ហើយលោក ហ៊ុន សែន ក៏ត្រូវមានតួនាទី ជាមេដឹកនាំពិតប្រាកដដែរ។ ការអះអាងរបស់លោក ហ៊ុន សែន ធ្វើឡើងនៅមុននេះ តាមរយៈទំព័រហ្វេសប៊ុករបស់លោក ដោយមានអមមកជាមួយ នូវរូបថតមួយសន្លឹក ដែលបង្ហាញពីរូបលោក ក្នុងឯកសណ្ឋានជាយោធា និងមានកាម៉េរ៉ារូបថត នៅខាងមុខ។  លោកនាយករដ្ឋមន្ត្រី ...
  • ហ៊ុន សែន «ធ្លោយមាត់»ថា ទូរទស្សន៍​ឯកជន​ជា​ម៉ាស៊ីន​ឃោសនា​ឲ្យ​រដ្ឋាភិបាល​

    ប្រសិនជាអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ធ្លាប់បានបរិហារថា ប្រព័ន្ធផ្សព្វផ្សាយ ត្រូវបានលោក ហ៊ុន សែន និងគណបក្សកាន់អំណាច កាន់ក្ដាប់យ៉ាងណែន នៅក្នុងដៃនោះ នៅថ្ងៃនេះ គឺលោក ហ៊ុន សែន ខ្លួនលោកជាអ្នក«ធ្លោយមាត់»ថា បណ្ដាស្ថានីយ៍ទូរទស្សន៍ឯកជន​នៅក្នុងប្រទេស គឺជា«ក្បាលម៉ាស៊ីន»ឃោសនា ឲ្យការងាររដ្ឋាភិបាលរបស់លោក។ បុរសខ្លាំងកម្ពុជា ដែលអង្គុយនៅក្នុងអំណាច តាំងពីជាងបីទសវត្សមកនោះ ថែមទាំងបានអះអាងទៀតថា បុគ្គលិកជាច្រើន ពីក្នុងស្ថានីយ៍ទូរទស្សន៍ទាំងនោះ បានទទួលប្រាក់ ពីលោកនោះផង។ សំដីអះអាងនោះ ធ្វើឡើងតាមរយៈសារសម្លេងមួយ ដែលលោក ហ៊ុន សែន បានថតផ្ញើរទៅកាន់ លោក អ៊ុក វូរ៉ា អគ្គនាយកស្ថានីយ៍ទូរទស្សន៍ ...