ពិសេស

មនោរម្យ.អាំងហ្វូ និងអង្គការធំមួយ រួមគ្នាបំបែក​ការរាំងខ្ទប់​គេហទំព័រ​នៅកម្ពុជា

មនោរម្យ.អាំងហ្វូ ៖ របប«មេកន្ទ្រាញ»ដែលយាយី ទៅលើសិទ្ធិ​សេរីភាព​សារព័ត៌មាន និងសិទ្ធិសេរីភាព នៃការទទួលព័ត៌មាន អាចនឹងសើចលែងសម នៅចំពោះ​កិច្ចសហ​ប្រតិបត្តិការមួយនេះ។ នោះ គឺយុទ្ធនាការ​«បំបែក» ការរាំងខ្ទប់​គេហទំព័រ​​សារព័ត៌មាន​ឯករាជ្យ ដែល​ផ្ដួចផ្ដើម​​ឡើង និងអនុវត្ត ដោយ​អង្គការ​អន្តរជាតិ​ដ៏ធំមួយ។

អង្គការអន្តរជាតិដ៏ធំនោះ (*) ដែលមានបណ្ដាញរបស់ខ្លួន នៅគ្រប់ទ្វីប​នៃផែនដី បានធ្វើ​កិច្ចការនេះ ប្រកប​ដោយ​ភាព​ជោគជ័យ​រួចហើយ ក្នុងការបំបែកប្រព័ន្ធរាំងខ្ទប់​គេហទំព័រ​សារព័ត៌មាន​​ឯករាជ្យ ប្រមាណជា២១ នៅក្នុង​ប្រទេស​​ចំនួន​១២ ដែលសុទ្ធសឹងជា​ប្រទេស ដឹកនាំដោយ​ក្រុម«មេកន្ទ្រាញ»ផ្ដាច់ការ។

ក្នុងពេលនេះ អង្គការអន្តរជាតិដដែល ក៏បានធ្វើយុទ្ធនាការខាងលើដូចគ្នា ចំពោះ​ប្រទេស​កម្ពុជា ដោយមាន​កិច្ចសហការ ពីទស្សនាវដ្ដី«មនោរម្យ.អាំងហ្វូ» បន្ទាប់ពី​គេហទំព័រ​របស់​ទស្សនាវដ្ដី ត្រូវបានរាំងខ្ទប់ នៅក្នុង​ប្រទេសនេះ ចាប់ពីចុង​ខែមីនា ឆ្នាំ២០២០​មក។

ក្រៅពីប្រព័ន្ធវាយបំបែកការរាំងខ្ទប់ ដែលនឹងប្រកាសជាផ្លូវការ ឲ្យមានដំណើរការ ក្នុង​ពេល​​ដ៏ខ្លីខាងមុខ ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ នៅបានពង្រីកបណ្ដាញផ្សព្វផ្សាយ​របស់​ខ្លួន នៅតាមគេហទំព័រ«យក្ស»ជាច្រើន​បន្ថែមទៀត។ នេះ មិនទាន់និយាយដល់​ ការផ្សព្វផ្សាយ តាមប្រព័ន្ធទូរទស្សន៍ «TV Online» ដែលជា​គម្រោង​ថ្មី ហើយត្រៀម​ចេញ​ផ្សាយ ក្នុងប៉ុន្មានសប្ដាហ៍ ខាងមុខនោះផងទេ។

សម្រាប់ប្រិយមិត្តទូទៅ នៅក្នុងប្រទេសកម្ពុជា សូមអញ្ជើញចូលទៅអាន ពិគ្រោះ ឬទស្សនា នៅក្នុង​បណ្ដា​គេហទំព័រ​​«យក្ស» ដូចខាងក្រោម៖

សម្រាប់ស្ថាប័នសារព័ត៌មានរងគ្រោះផ្សេងទៀត ដែលគេហទំព័របស់ពួកគេ ត្រូវរបប​«មេកន្ទ្រាញ»រាំងខ្ទប់ សូម​ទាក់ទង​​​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ (តាមមែល [email protected] ) ដើម្បីទស្សនាវដ្ដី​ជួយ​​សម្រប​សម្រួល ជាមួយ​អង្គការ​​ខាង​លើ ក្នុងជំហានឈាន​​ទៅបំបែក​​ការរាំងខ្ទប់​​គេហទំព័រ​ទាំង​នោះ ជាបន្តបន្ទាប់៕

———

(*) យើងសូមមិនបញ្ចេញ ឈ្មោះអង្គការខាងលើទេ រហូតលុះត្រា​អង្គការមួយនេះ ចេញ​សេចក្ដី​ប្រកាសជាផ្លូវការ ដោយខ្លួនឯង អំពីយុទ្ធនាការនៅក្នុងប្រទេសកម្ពុជា។



លំអិតបន្ថែមទៀត

កម្ពុជា

ខៀវ កាញារីទ្ធ ប្រើសំដី​ប្រធានាធិបតី​​តៃវ៉ាន់ វាយប្រហារ​«សង្គមស៊ីវិល​ខ្លះ»

បើរដ្ឋាភិបាលកម្ពុជា មិនដែលមានសមានចិត្ត សូម្បីបន្តិច ជាមួយកោះតៃវ៉ាន់នោះ ស្រាប់តែរដ្ឋមន្ត្រីមួយរូប នៃរបបក្រុងភ្នំពេញ បានយកពាក្យសំដី របស់ប្រធានាធិបតីនៃកោះមួយនេះ ទៅធ្វើការវាយប្រហារ លើក្រុម«សង្គមស៊ីវិលខ្លះ»នៅកម្ពុជា ទៅវិញ។ លោក ខៀវ ...
កម្ពុជា

RSF៖ «ច្រកទ្វារ​អ៊ីនធឺណិត»កម្ពុជា យកគំរូតាម​«មហាកំផែង​ព័ត៌មាន»​ចិន

ការបង្កើត​«ច្រកទ្វារ​អ៊ីនធឺណិត»​នៅកម្ពុជា ដោយរបបដឹកនាំរបស់លោក ហ៊ុន សែន ទទួលបានការបរិហារធ្ងន់ៗ ពី​អង្គការអ្នក​យកព័ត៌មាន​គ្មានព្រំដែន (RWB /RSF) ដោយហៅចំណាត់ការនេះ ថាមានបំណងគ្រប់គ្រង និង​រិតត្បិត​​លើសេរីភាពព័ត៌មាន ដូចគ្នានឹងចំណាត់ការ​របស់ក្រុង​ប៉េកាំង ក្នុងការបង្កើត«មហាកំផែង​ព័ត៌មាន»ដូច្នេះដែរ។ ...
កំសាន្ដ

ព័ត៌មានអាជ័យ៖ «Fake News» ពាក្យ​ដែល​ត្រូវប្រើ បន្ទាប់ពី «បដិវត្តពណ៍»

«Fake News» និង «បដិវត្តពណ៍»៖ ថ្ងៃនេះ ត្មាត (អាត្មា) បានជួបសម្ភាសន៍ ជាមួយ​ឯកឧត្តម​សមមិត្ត បណ្ឌិត ដឿង រឹង ទីប្រឹក្សាទទួលបន្ទុក ...

យល់ស៊ីជម្រៅផ្នែក ពិសេស

ពិសេស

វិធីបើក​គេហទំព័រ មនោរម្យ.អាំងហ្វូ ដែល​រាំងខ្ទប់ នៅក្នុង​ប្រទេសកម្ពុជា

ពិសេស

ទស្សនាវដ្ដី​ដាក់​ដំណើរការ នូវ​សេវា​ធ្វើ​«បច្ចុប្បន្នភាព​ដំណឹង​ដោយ​ផ្ទាល់»

សូមមេត្តាកុំខ្វល់អ្វីឡើយ បើប្រិយមិត្ត​កំពុង​ពិគ្រោះគេហទំព័រ «MONOROOM.info» នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ហើយប្រិយមិត្តបានឃើញ ប្រអប់មួយលោតចេញមក ដូចនៅក្នុងរូបភាពខាងលើ។ នោះ ជាប្រអប់មួយ នៃសេវាដើម្បីទទួល ​«បច្ចុប្បន្នភាព​ដំណឹង​ដោយ​ផ្ទាល់»។ វាជាសេវាថ្មីមួយ ដែលទស្សនាវដ្ដីទើបនឹងដាក់បញ្ចូល ...
ពិសេស

ការបញ្ចេញមតិ-​យោបល់ របស់​ប្រិយមិត្ត​គួរឲ្យ​ស្រឡាញ់​ណាស់! តែ…

សូមជម្រាបប្រិយមិត្តថា ការបញ្ចេញមតិ-​យោបល់ ឬការពិភាក្សាទាំងឡាយ គឺជាអទិភាពខ្ពស់បំផុត របស់ទស្សនាវដ្ដី ក្នុងការចែករំលែក ការគោរព និងការពារដល់សិទ្ធិ នៃការបញ្ចេញមតិ។ ហើយមកដល់ថ្ងៃនេះ មិនមានការបញ្ចេញមតិ-​យោបល់ណាមួយ ត្រូវបានលប់ចេញពីទំព័រហ្វេសប៊ុក ឬទំព័រណាផ្សេងទៀត ...

Comments are closed.