• RSF ទាមទារ​ឲ្យ​ដោះលែង សុខ ឧត្ដម ដែលគ្រាន់តែ​ផ្សាយ​ការពិត​និង​ឯករាជ្យ

    អង្គការអ្នកយកការណ៍គ្មានព្រំដែន (RWB / RSF) បានអះអាងថា អ្នកសារព័ត៌មាន លោក សុខ ឧត្ដម គ្រាន់តែធ្វើ​កិច្ចការរបស់ខ្លួន ដោយផ្សាយការពិត និងឯករាជ្យប៉ុណ្ណោះ ហើយ​រដ្ឋាភិបាល​ក្រុងភ្នំពេញ មិនត្រូវប្រើការរឹតត្បិត ទៅលើសារព័ត៌មាន​ឯករាជ្យ​ទាំងឡាយ ដើម្បីបង្ខំឲ្យគេឯង ធ្វើតាមតែការឃោសនា របស់ខ្លួននោះឡើយ។ សេចក្ដីថ្លែងការណ៍មួយ របស់អង្គការអន្តរជាតិខាងលើ ដែលមានជំនាញ ខាងឃ្លាំ​មើល​សិទ្ធិសេរីភាពសារព័ត៌មាន នៅជុំវិញពិភពលោក ដែលទើបនឹងចេញផ្សាយ កាលពីមុន​នេះបន្តិច បានលើកឡើងយ៉ាងលំអិត អំពីព្រឹត្តិការណ៍ទាំងឡាយ ដែលឈាន​ទៅដល់​ការចាប់ខ្លួន លោក សុខ ឧត្ដម ម្ចាស់វិទ្យុ និងគេហទំព័រ រិទ្ធិសែន កាលពីថ្ងៃទី១៣ ...
  • អ្នកច្បាប់ និយាយពី​ច្បាប់​សារព័ត៌មាន ក្រោយពី​បិទ​ស្ថាប័ន​ព័ត៌មាន​បន្តបន្ទាប់

    «បើខុសបន្តិច បិទ! ខុសបន្តិច បិទ! វានឹងគ្មាននរណា​ហ៊ានសរសេរ ហ៊ានបើកកាសែត​នោះទេ» ជាលើកឡើងរបស់ អ្នកច្បាប់ និងជាមេធាវីចាស់វស្សា លោក សុក សំអឿន តាម​រយៈ​សំណេរ «សួរ-ឆ្លើយ» តាមទម្រង់ «សិស្ស-គ្រូ» ដែលលោកបង្ហោះ នៅលើបណ្ដាញសង្គម។ លោកមេធាវី មិនបានលើកយកករណី នៃការបិទកាសែត ឬស្ថាប័នសារព័ត៌មានណាមួយ នៅក្នុងការធ្វើអត្ថាធិប្បាយ របស់លោកនោះទេ។ ប៉ុន្តែ នៅក្នុងរយៈពេលចុងក្រោយនេះ ការចាប់ខ្លួនអ្នកកាសែត និងការបិទស្ថាប័នសារព័ត៌មាន រួមនឹងការរាំងខ្ទប់គេហទំព័រ នៅក្នុងប្រទេសកម្ពុជា ត្រូវបានធ្វើជាហូរហែ។ ស្ថាប័នសារព័ត៌មាន ចុងក្រោយមួយទៀត ដែលទើបត្រូវបានបង្ខំ ឲ្យបិទទ្វាដែរនោះ ...
  • ខៀវ កាញារីទ្ធ៖ «អ្នកវិភាគខ្លះ ហេតុតែ​ចង់បាន​អំណាច បន់ឲ្យខ្មែរស្លាប់»

    តើអ្នកវិភាគរូបណាទៅ រងការឌឺដង ពីរដ្ឋមន្ត្រីព័ត៌មាន របស់ប្រទេសកម្ពុជា? ការឌឺដងនោះ រហូតលោករដ្ឋមន្ត្រីសន្និដ្ឋានថា អ្នកវិភាគទាំងនោះ ហេតុតែ​ចង់បាន​អំណាច បែរជាបន់ឲ្យខ្មែរស្លាប់។  លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងមួយ ដែលជំនាញ​ខាង​«ឃ្លាំមើល»​ព័ត៌មាន បានលើកឡើងដូច្នេះ នៅលើគណនេយ្យហ្វេសប៊ុក​របស់លោក ក្នុងល្ងាចថ្ងៃព្រហស្បត្តិ៍ទី២៣ ខែមេសានេះ។ លោកបានលើកឡើងថា នៅពេលចាប់ផ្ដើមផ្ទុះមេរោគ «Covid-19» ដំបូង ក្រុមអ្នកវិភាគទាំងនោះ បាននាំគ្នាបំផុសព័ត៌មានមិនពិត រួចចោទរដ្ឋាភិបាល​ថា លាក់តួលេខ។ ប៉ុន្តែ ក្នុងពេលនេះ អ្នកវិភាគទាំងនោះ បានប្ដូរសំដី របស់ពួកគេជាថ្មី។ លោករដ្ឋមន្ត្រី បានសរសេរថា៖ «នៅពេលចាប់ផ្តើមផ្ទុះកូរ៉ូណាវីរុសថ្មី ពួកគាត់នាំគ្នាបំផុស ...
  • ខៀវ កាញារីទ្ធ ប្រើសំដី​ប្រធានាធិបតី​​តៃវ៉ាន់ វាយប្រហារ​«សង្គមស៊ីវិល​ខ្លះ»

    បើរដ្ឋាភិបាលកម្ពុជា មិនដែលមានសមានចិត្ត សូម្បីបន្តិច ជាមួយកោះតៃវ៉ាន់នោះ ស្រាប់តែរដ្ឋមន្ត្រីមួយរូប នៃរបបក្រុងភ្នំពេញ បានយកពាក្យសំដី របស់ប្រធានាធិបតីនៃកោះមួយនេះ ទៅធ្វើការវាយប្រហារ លើក្រុម«សង្គមស៊ីវិលខ្លះ»នៅកម្ពុជា ទៅវិញ។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង«ឃ្លាំមើល»ព័ត៌មាន បានលើកឡើងដូច្នេះ កាលពីយប់ថ្ងៃទី១៨ ខែមេសា ដោយចោទសួរថា តើក្រុមសង្គមស៊ីវិលទាំងនោះ ជាក្រុម«ល្ងង់ខ្លៅ» ឬក្រុម«មិនឡូយ» ព្រោះពួកគេមិនសូវ«ខ្មែរ»ឬ? លោករដ្ឋមន្ត្រីបានសរសេរ នៅលើបណ្ដាញសង្គមថា៖ «ប្រធានាធិបតី កោះតៃវ៉ាន់ បានផ្តល់បទពិសោធន៍ ដល់ពិភពលោក ពីកត្តាជ័យជំនះរបស់កោះតៃវ៉ាន់ ក្នុងការកំចាត់រោគ កូវីដ១៩នោះគឺ “ប្រើកំលាំងសរុប រួមទាំងកំលាំងអា​ជ្ញាធរ កំលាំងមន្ត្រីសុខាភិបាល ...
  • លក់ម៉ូតូ​ដូរអង្ករ៖ រដ្ឋមន្ត្រី​ព័ត៌មាន​ថា «មានម៉ូតូ» មិនមែនអ្នកក្រ

    «មានម៉ូតូ មិនអាចរាប់បញ្ចូល ក្នុងស្ថានភាពក្រីក្របានទេ» នេះ ជាការពន្យល់ឡើង របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង«ឃ្លាំមើល»ព័ត៌មាន ដែលទើបនឹងចេញមុខ មកការពារសំដី របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែង កាលពីថ្ងៃទី៧ ខែមេសាកន្លងទៅ។ ការថ្លែងរបស់លោក ហ៊ុន សែន នៅចំពោះក្រុមអ្នកសារព័ត៌មាន ដែលមានន័យដើមថា «បើអ្នករត់ម៉ូតូឌុបត្អូញត្អែរ តើមានរដ្ឋប៉ះប៉ូវឬទេ? លក់ម៉ូតូសិនទៅ ទិញអង្ករស៊ីសិន។» បានបណ្ដាលឲ្យអ្នកសារព័ត៌មានម្នាក់ ត្រូវអាជ្ញាធរក្រុងភ្នំពេញ ចាប់ឃុំខ្លួន និងបញ្ជូនឡើងតុលាការ ចោទពីបទ«ញុះញង់» បន្ទាប់ពីអ្នកសារព័ត៌មានរូបនោះ បានស្រង់សំដីខាងលើ មកបង្ហោះនៅលើទំព័រហ្វេសប៊ុក របស់ខ្លួន។ ...
  • រដ្ឋមន្ត្រីព័ត៌មាន​លត់​មន្ត្រី«ចង់ធ្វើធំ» ដែល​មិនមក​ធ្វើការ​ទាន់ពេល

    ចុះមន្ត្រី«ចង់ធ្វើធំ»ទាំងនោះ ទៅណាអស់ ទើបរដ្ឋមន្ត្រីមួយទាំងមូល មិនអាចចូលការិយាល័យ ដើម្បីធ្វើការងារបាន? នេះជាអ្វី ដែលទើបនឹងកើតឡើង ក្នុងព្រឹកថ្ងៃសុក្រ ទី០៦ ខែមិនានេះ ក្នុងក្រសួង(ឃ្លាំមើល)ព័ត៌មានកម្ពុជា ដែលមានមន្ត្រីថ្នាក់អន្ទ្រើសៗ រហូតដល់ជាង១៥0នាក់ (រាប់ពីរដ្ឋមន្ត្រី រហូតប្រធាននាយកដ្ឋាន ដោយមិនទាន់រាប់ ពីទីប្រឹក្សាជាង២០០នាក់ ផងទេ)។ គឺលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ខ្លួនលោក ដែលជាអ្នកទម្លាយរឿងរ៉ាវ មន្ត្រីខុទ្ទកាល័យ នៅក្រសួងរបស់លោក ដែលចង់បានតែតំណែងធំ ដើម្បីបើកប្រាក់បៀវត្សរ៍ តែមិនមកធ្វើការ ឲ្យទាន់ពេលវេលា។ លោករដ្ឋមន្ត្រីបានបង្ហោះសារ បន្ទោសមន្ត្រីក្រោមបង្គាប់ នៅលើបណ្ដាលសង្គម ដោយប្រើភាសាមិនចំ ជាដំបូងដូច្នេះថា៖ «ឃើញ ...