• រដ្ឋមន្ត្រីក្រសួងព័ត៌មាន អះអាង​កំពុង​បង្កើតច្បាប់​ការពារ​អ្នកជំងឺ​ក្នុងស្រុក

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានអះអាងថា ក្រសួងរបស់លោកកំពុងតាក់តែងច្បាប់ ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ដោយរួមបញ្ចូលចំណុចមួយ នោះគឺអ្នកជំងឺឬក្រុមគ្រួសារ ដែលសង្ស័យថាពេទ្យព្យាបាលខ្លួន ដោយមិនត្រឹមត្រូវនោះ អាចទាមទារឲ្យមាន«ការអង្កេតឯករាជ្យ»មួយបាន។ ការលើកឡើងនេះ ត្រូវបានលោករដ្ឋមន្ត្រីពន្យល់ថា ដើម្បីបង្កការជឿជាក់ ទៅលើការព្យបាលក្នុងស្រុក ជាជាងចេញទៅព្យាបាល នៅក្រៅស្រុក ដែលលោកអះអាងថា «តាមពិត» គឺគ្រូពេទ្យបរទេសទាំងនោះ គ្រាន់តែចង់យកអ្នកជំងឺខ្មែរ ដែលឈឺជំងឺ«ធ្ងន់» និង«មានលុយ» ទៅដកពិសោធន៍ប៉ុណ្ណោះ។ លោក ខៀវ កាញារីទ្ធ បានសរសេរនៅលើបណ្ដាញសង្គម កាលពីប៉ុន្មានម៉ោងមុនថា៖ «ខ្ញុំទទួលស្គាល់ថា សមត្ថភាពពេទ្យ​យើងមួយចំនួន​នៅទាប តែខ្ញុំបានដឹងរឿងមួយចំនួនដែលបងប្អូនខ្មែរយើងយល់ថា មានតែពេទ្យក្រៅប្រទេស​ដែលល្អ។ តាមពិតជំងឺសាមញ្ញគេពូកែមែន ...
  • ទូរទស្សន៍ «CNC» ប្ដូរ​ឈ្មោះ​ខេត្ត​កំពង់ចាម?

    សេចក្ដីរាយការណ៍ ពីអ្នកយកព័ត៌មានមួយរូប ប្រចាំខេត្តកំពង់ចាម របស់ទូរទស្សន៍ «CNC» ទទួលបានចំណាប់អារម្មណ៍ក្រៃលែង ពីសំណាក់ទស្សនិកជន ក្នុងថ្ងៃចូលឆ្នាំថ្មី ឆ្នាំ២០១៩នេះ។ តែមិនមែនចាប់អារម្មណ៍ ព្រោះអ្នកយកព័ត៌មាន លោក ហ៊ាង ថាច ធ្វើសេចក្ដីរាយការណ៍ព័ត៌មាននោះទេ… គឺព្រោះស្ថានីយ៍ទូរទស្សន៍ បានសរសេរឈ្មោះខេត្ត របស់អ្នកយកព័ត៌មាន ថាជាខេត្ត «កំពុងចាម»។ ភ្លាមៗ រូបភាពថតពីអេក្រង់ទូរទស្សន៍ ត្រូវបានចែកចាយ នៅពាសពេញបណ្ដាញសង្កម ហើយបើសូម្បីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីព័ត៌មាន ក៏យករូបភាពនោះ មកចំអកឲ្យដែរ។ លោកសរសេរឲ្យថា៖ «CNC កុំ​ដូរ​ឈ្មោះ​ខេត្ត​គេ។» សម្រាប់លោក ជុំ ...
  • រដ្ឋមន្ត្រីព័ត៌មាន​លើក​ពី​«របៀប​បោក​ថ្មី»​នៃ​ការ​រៃអង្គាស​មួយ តែ​ម្ចាស់​គម្រោង​នៅតែ​​បន្ត​ជំហរ

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបង្ហោះព័ត៌មានមួយ នៅលើបណ្ដាញសង្កម កាលពីមុននេះ ដោយលោកបញ្ជាក់ថា នេះជា«របៀបបោកថ្មី»។ បើតាមលោករដ្ឋមន្ត្រី ដែលស្រង់យកសេចក្ដីរាយការណ៍ ពីមន្ទីរព័ត៌មានខេត្តប៉ៃលិនមកបញ្ជាក់ ករណី«បោកថ្មី»នោះ គឺការបង្ហោះរបស់ទំព័រហ្វេសប៊ុកជាច្រើន ដែលបង្ហាញពីសភាពក្រលំបាក នៅក្នុងតំបន់មួយ នៃប្រទេសកម្ពុជា ដើម្បីអំពាវនាវ ដោយមានការផ្ញើរប្រាក់ ទៅឲ្យក្រុមរៃអង្គាសមួយ តាម​រយៈ​លេខទូរស័ព្ទ។ សេចក្ដីរាយការណ៍ របស់មន្ទីរព័ត៌មានខេត្តប៉ៃលិន បានឲ្យដឹងថា៖ «កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៨ ទំព័រ «Cambodian News» «ដំណឹង ទាន់ហេតុការណ៏» និងទំព័រ «Khmer ...