កម្ពុជាដំណឹង

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អះអាង​កំពុង​បង្កើតច្បាប់​ការពារ​អ្នកជំងឺ​ក្នុងស្រុក

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានអះអាងថា ក្រសួងរបស់លោកកំពុងតាក់តែងច្បាប់ ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ដោយរួមបញ្ចូលចំណុចមួយ នោះគឺអ្នកជំងឺឬក្រុមគ្រួសារ ដែលសង្ស័យថាពេទ្យព្យាបាលខ្លួន ដោយមិនត្រឹមត្រូវនោះ អាចទាមទារឲ្យមាន«ការអង្កេតឯករាជ្យ»មួយបាន។

ការលើកឡើងនេះ ត្រូវបានលោករដ្ឋមន្ត្រីពន្យល់ថា ដើម្បីបង្កការជឿជាក់ ទៅលើការព្យបាលក្នុងស្រុក ជាជាងចេញទៅព្យាបាល នៅក្រៅស្រុក ដែលលោកអះអាងថា «តាមពិត» គឺគ្រូពេទ្យបរទេសទាំងនោះ គ្រាន់តែចង់យកអ្នកជំងឺខ្មែរ ដែលឈឺជំងឺ«ធ្ងន់» និង«មានលុយ» ទៅដកពិសោធន៍ប៉ុណ្ណោះ។

លោក ខៀវ កាញារីទ្ធ បានសរសេរនៅលើបណ្ដាញសង្គម កាលពីប៉ុន្មានម៉ោងមុនថា៖

«ខ្ញុំទទួលស្គាល់ថា សមត្ថភាពពេទ្យ​យើងមួយចំនួន​នៅទាប តែខ្ញុំបានដឹងរឿងមួយចំនួនដែលបងប្អូនខ្មែរយើងយល់ថា មានតែពេទ្យក្រៅប្រទេស​ដែលល្អ។ តាមពិតជំងឺសាមញ្ញគេពូកែមែន តែបើដល់រឿងជំងឺធ្ងន់ និងជំងឺកែលែងឡើង ហើយគេដឹងថា យើងមានលុយទៀត គេហុតឈាមទាំងរស់។»

«ម្យ៉ាង គេចង់ដកពិសោធន៍ពីជំងឺ ដែលគេមិនសូវជួប ម្យ៉ាងគេចង់សាកថ្វីដៃគេ តាមវិធីថ្មី ម៉្យាងឆ្លៀតយកលុយ ព្រោះបើគង់តែងាប់ដដែល ខ្មែរគ្មានលទ្ធភាព និង គ្មានបណ្តាញនឹងទារគេសងលុយទេ។»

លោក«រដ្ឋមន្ត្រីក្រសួងព័ត៌មាន» ដែលកំពុងខ្វល់​ពីបញ្ហា​«សុខាភិបាល» បានបន្តថា៖

«ខ្ញុំនិយាយនេះ អ្នកណាដែលប៉ះខ្លួនឯងពិតជាដឹង តែមិននិយាយ ព្រោះបានជាអួតពេទ្យស្រុកគេ បង្អាប់ពេទ្យស្រុកឯងទៅហើយ។ ក្រសួងព័ត៌មានកំពុងតាក់តែងច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មាន ក្នុងនោះមានចំនុចដែលថា អ្នកដែលសង្ស័យថា ពេទ្យមើលមិនត្រឹមត្រូវ អាចទាមទារ​ការអង្កេតមួយ​ឯករាជ្យបាន ហើយពេលនោះ ជាសន្សឹមៗយើងនឹងជឿ លើពេទ្យរបស់យើង ជាជាងយកបងប្អូនយើង ទៅអោយពួកពេទ្យបរទេស យកបងប្អូនយើងជារបស់ពិសោធន៍។»

ការលើកឡើងរបស់លោក ខៀវ កាញារីទ្ធ ទទួលបានការចែករំលែកយ៉ាងច្រើន នៅលើបណ្ដាញសង្គម។ តែពីក្នុងចំណោមនោះ ក៏មានប្រតិកម្មជំទាស់​តបវិញដែរ។ ប្រតិកម្មខ្លះដែលអាចធ្វើឲ្យលោករដ្ឋមន្ត្រី ឆ្លើយមិនរួចនោះ មានដូចយ៉ាងខាងក្រោមជាដើម៖

រឿងដែលត្រូវធ្វើមុនគេ គឺប្រាប់លោក ហ៊ុន សែន កុំឲ្យចេញទៅមើលជំងឺខ្លួន នៅយួន ឬនៅសិង្ហបូរី !!! បែបនេះ គឺមិនចាំបាច់ចំណាយលុយ ពេលវេលា ទៅបង្កើតច្បាប់ស្អីទេ តែធានាមានប្រសិទ្ធិភាព ១០០%។

Gepostet von Cambodia My love am Montag, 28. Januar 2019


លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី៖ របប ហ៊ុន សែន បន្ត​លុប​បឹង ខណៈ​កម្ពុជា​កំពុង​ខ្វះទឹក

បើសិនជាការឆ្លើយឆ្លងគ្នា រវាងលោក សម រង្ស៊ី និងលោក ហ៊ុន សែន ហាក់ដូចជាស្ងប់ស្ងៀម នៅក្នុងចុងសប្ដាហ៍នេះ តែមេដឹកនាំប្រឆាំងមិនបានដកឃ្លាឡើយ ក្នុងការលើកឡើងថា របបដឹកនាំរបស់លោក ហ៊ុន ...
កម្ពុជា

សម រង្ស៊ី ថា ហ៊ុន សែន បញ្ជាឲ្យ​ហូប​«នំបញ្ចុក»​រួមគ្នា ជាការធ្វើតាម CNRP

ពេលនេះ ឈានមកដល់វគ្គដណ្ដើមកម្មសិទ្ធិបញ្ញាគ្នា នៃ«ទិវានំបញ្ចុក»។ ខណៈលោក ហ៊ុន​ សែន ខ្លួនលោក និងក្រុមអ្នកគាំទ្រ ប្រកាសថា ការជួបជុំគ្នាទទួលទាន«នំបញ្ចុក»នេះ ជាការសាមគ្គីជាតិ ដែលប្រកាសចេញ ដោយ«សម្ដេចតេជោ​នាយករដ្ឋមន្ត្រី»នោះ ...
កម្ពុជា

Covid-19៖ កម្ពុជាមានអ្នកជំងឺស្លាប់ ២នាក់ទៀត ក្រោយ​ផ្លាស់មន្ទីរពេទ្យ

អ្នកជំងឺ ២នាក់ទៀត បានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ (Covid-19)។ ជនរងគ្រោះទាំងពីររូបនោះ ដែល​ម្នាក់ជាជនជាតិខ្មែរ និងម្នាក់ទៀត ជាជនជាតិចិន ត្រូវបានដាក់ឲ្យព្យាបាលដំបូងឡើយ នៅទីកន្លែងផ្សេង ពីមន្ទីរពេទ្យ​រុស្ស៊ី។ រហូតលុះត្រាស្ថានភាពជំងឺធ្ងន់ធ្ងរ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.