កម្ពុជាដំណឹង

សម រង្ស៊ី៖ «យើង​ទៅស្រុក​យើងវិញ ទៅផ្ទះ​យើងវិញ»

មេដឹកនាំប្រឆាំង ដែលប្រកាសម្ដងហើយ ម្ដងទៀត ពីដំណើរវិលត្រឡប់ ចូលប្រទេស​កម្ពុជាវិញ បានថ្លែងថា «យើងទៅស្រុកយើងវិញ ទៅផ្ទះ​យើងវិញ» ដើម្បីអំពាវនាវ​នៅថ្ងៃនេះ ឲ្យអ្នកគាំទ្រលោក រួមដំណើរមាតុភូមិនិវត្តន៍​ជាមួយលោក ដើម្បីអ្វីមួយ​ដែលលោក​ហៅថា ជាការដណ្ដើមប្រទេសកម្ពុជា ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក សម រង្ស៊ី បានថ្លែងយ៉ាងនេះ នៅលើបណ្ដាញសង្គម ដោយប្រើភាសាខ្លីៗ និងសាមញ្ញថា៖

«សូមបងប្អូន កូនក្មួយ មកតាមខ្ញុំ។ យើងទៅស្រុកយើងវិញ ទៅផ្ទះយើងវិញ ទៅដណ្តើម យកប្រទេសយើងមកវិញ ពីជនក្បត់ជាតិ ហ៊ុន សែន។»

ប្រធានស្ដីគណបក្សប្រឆាំង បន្តថា៖

«យើងទៅរៀបចំស្រុកខ្មែរឡើងវិញ ទៅជួយអ្នកក្រីក្រ និងអ្នកទន់ខ្សោយ ធ្វើយ៉ាងណាឲ្យកូនខ្មែរគ្រប់រូប រស់បានយ៉ាងសុខសាន្ត សម្បូរសប្បាយ និងថ្លៃថ្នូរ លើទឹកដីកំណើតរបស់ខ្លួន ក្នុងសង្គមមួយ ប្រកបដោយសេរីភាព និងយុត្តិធម៌។»

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា មិនធ្វើការតបត នឹងរាល់ការលើកឡើងរបស់លោក សម រង្ស៊ី ទេ ដោយចាត់ទុកមេដឹកនាំប្រឆាំងរូបនេះ ថាកំពុង​មានរោគចិត្ត។

ការប្រកាសជាច្រើនលើក ច្រើនគ្រារបស់លោក សម រង្ស៊ី ត្រូវបានក្រមអ្នកគាំទ្រមួយភាគ ទទួលស្វាគមន៍។ សាររបស់លោកខាងលើ ក៏ទទួលបានការចែករំលែក ជាច្រើនរយកនាក់ដែរ គ្រាន់តែក្នុងរយៈពេល ប៉ុន្មានម៉ោងប៉ុណ្ណោះ។

តែក្រុមអ្នករិះគន់វិញ បានលើកឡើងថា មេដឹកនាំប្រឆាំងដូចជានិយាយ ច្រើនដងពេកហើយ និងនិយាយ ច្រើនជាងការអនុវត្តន៍៕

១៥ ឧសភា ២០១៩ / 15 May 2019 – Let’s go back home! (*) សូមបងប្អូន កូនក្មួយ មកតាមខ្ញុំ។ យើងទៅស្រុកយើងវិញ ទៅផ្ទះយើងវិញ…

Publiée par Sam Rainsy sur Mardi 14 mai 2019


លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី ចោទ​កាសែត​ភ្នំពេញប៉ុស្ដិ៍ ថា«លំអៀងខ្លាំង»

មេដឹកនាំប្រឆាំង បានចោទសារព័ត៌មានក្នុងស្រុកដ៏ធំមួយ ដែលចេញផ្សាយជាភាសា​អង់គ្លេស និងខេមរភាសា ថាមានលក្ខណៈ«លំអៀងខ្លាំង»។ លោក សម រង្ស៊ី បានហៅកាសែត «ភ្នំពេញប៉ុស្ដិ៍ – Phnom Penh ...
ទស្សនៈប្រិយមិត្ត

ទស្សនៈអ្នក​អាន៖ «ចំណេះ​ជិះ​ក​ឯង»

«ចំណេះ​ជិះ​ក​ឯង»៖ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ការប្រើការសន្យាខ្លីៗថា នឹងផ្ដល់នេះនោះជូនពលរដ្ឋ ដែលបោះឆ្នោត​ឲ្យ​គណបក្សខ្លួន ក្នុងន័យទាក់ទាញសន្លឹក​ឆ្នោត​ផង បន្លំពលរដ្ឋផង ជាលទ្ធផលមុខជា​មានអ្នក​អង្គុយ​ចាំទារ​ការ​អនុវត្ដសន្យា​ទាំងនោះ​មិនខាន។ ជាក់ស្ដែងដូចគណបក្សសង្គ្រោះជាតិ ដែលពេលនេះ ​កំពុង​តែវ័ណ្ឌក​​ដោះ​សារ គេច​ពីការផ្ដល់កញ្ចប់ថវិកា កន្លះលានដុល្លារមួយឆ្នាំ ...
កម្ពុជា

Covid-19 ៖ ហ៊ុន សែន ប្ដូរជំហរ​«ឈប់ចាក់​វ៉ាក់សាំងចិន»​ហើយ

បើប្ដូរជំហរម្ដងហើយ រឿងអីមិនអាចប្ដូរជំហរម្ដងទៀត? នេះ ជាអ្វីដែលលោក ហ៊ុន សែន បានប្រកាសថាលោក «ឈប់ចាក់​វ៉ាក់សាំងចិន» ដែលលោកអះអាងថា នឹងត្រូវបញ្ជូន​មកដល់កម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈខាងមុខ។ នាយករដ្ឋមន្ត្រីកម្ពុជាលោក ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.