• RSF ថា​«Covid-19»ធ្វើឲ្យ​អន្ដរាយ​ដល់​សេរីភាព​សារព័ត៌មាន​ ៣០ប្រទេស

    អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RWB / RSF) បានបរិហារប្រទេសជាច្រើន នៅលើពិភពលោក រួមទាំងកម្ពុជា ថាបានបើកយុទ្ធនាការ នៅក្នុងរយៈពេលនៃការរាតត្បាត ជំងឺ«Covid-19» ដើម្បីតាមយាយី បង្ក្រាបតាមគ្រប់រូបភាព ទៅលើអ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មាន ដែលគ្រាន់តែពួកគេធ្វើការងារ ផ្ដល់ព័ត៌មានអំពីជំងឺនេះប៉ុណ្ណោះ។ របាយការណ៍ចេញផ្សាយ នៅថ្ងៃទី១២ ខែមិថុនារបស់ «RWB / RSF» បានឲ្យដឹងថា ប្រទេសប្រមាណជា៣០ ពីទ្វីបទាំង៥ ក្នុងនោះរាប់ទាំងកម្ពុជា បានជាប់ឈ្មោះ ជាប្រទេសកោងកាច ដែលអង្គការអន្តរជាតិមួយនេះចាត់ទុកថា បានប្រើប្រាស់ការរាតត្បាត នៃជំងឺ«Covid-19» ដើម្បីបង្ហាញសាច់ដុំដាក់អ្នកកាសែត ក្រោមការចោទ ពីបទញុះញង់ ឬផ្ដល់ព័ត៌មានមិនពិត ...
  • វិធីបើក​គេហទំព័រ មនោរម្យ.អាំងហ្វូ ដែល​រាំងខ្ទប់ នៅក្នុង​ប្រទេសកម្ពុជា

    ប្រិយមិត្តជាទីមេត្រី ! ដូចប្រិយមិត្តខ្លះ បានជ្រាបរួចហើយថា គេហទំព័ររបស់ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ ( MONOROOM.info ) បានរងគ្រោះ ព្រោះការរាំងខ្ទប់ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣១ ខែមីនាកន្លងមក។ ការរាំងខ្ទប់ដ៏កំសាក ត្រូវបានថ្កោលទោស ដោយអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RWB /RSF) ដែលបានចេញសេចក្ដីថ្លែងការណ៍ ពីករណីនេះ កាលពីម្សិលម៉ិញ។ យ៉ាងណា ភាពរងគ្រោះខាងលើ មិនបានធ្វើឲ្យអ្នកសារព័ត៌មាន អ្នករាយការណ៍ និងអ្នកនិពន្ធរបស់ទស្សនាវដ្ដី រាថយនោះទេ ដោយហេតុថា សិទ្ធិទទួលបានព័ត៌មាន របស់ប្រិយមិត្ត មិនត្រូវក្លាយជាចំណាប់ខ្មាំង របស់របបដឹកនាំបែប«ផ្ដាច់ការ»ណាមួយឡើយ។ ផ្ទុយទៅវិញ យើងកំពុងមានគម្រោង ...
  • RSF ថា ហ៊ុន សែន ប្រើ​«Covid-19»​ធ្វើ​ច្បាប់​ដើម្បី​ពង្រឹង​អំណាច​ផ្ដាច់ការ

    ខណៈជំងឺ«Covid-19» កំពុងបន្តរាតត្បាតពិភពលោក អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RWB / RSF) ក៏កំពុងបន្តកិច្ចការរបស់ខ្លួនដែរ ក្នុងការឃ្លាំមើលសិទ្ធសេរីភាព នៃអ្នកសារព័ត៌មាន នៅគ្រប់ជ្រុងនៃផែនដី និងជាពិសេសនៅក្នុងប្រទេសកម្ពុជា ខណៈសេចក្ដីព្រាងច្បាប់ថ្មី ស្ដីពីការគ្រប់គ្រងប្រទេស ក្នុងពេលមានអាសន្ន អាចនឹងត្រូវអនុម័ត្រ ដោយរដ្ឋសភាកម្ពុជា នៅថ្ងៃសុក្រស្អែក។ សម្រាប់អង្គការអន្តរជាតិមួយនេះ ដែលមានស្នាក់ការធំ នៅរដ្ឋធានី ប៉ារីស (បារាំង) បានមើលឃើញថា ច្បាប់មួយនេះ នឹងក្លាយជាឧបករណ៍ថ្មីមួយទៀត សម្រាប់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការបង្ក្រាប ទៅលើសារព័ត៌មានឯករាជ្យ និងសិទ្ធិសេរីភាព នៃអ្នកសារព័ត៌មាន ក៏ដូចជាជួយលោក ហ៊ុន សែន ...
  • RSF ៖ ហ៊ុន សែន មិនត្រូវ​ប្រើ​លេស​«Covid-19»​ដើម្បី​បិតមាត់​អ្នកកាសែត

    អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RSF /RWB) ដែលមានទីតាំងធំ​ ក្នុងរដ្ឋធានីប៉ារីស (បារាំង) បានចេញសេចក្ដីថ្លែងការណ៍មួយ ទាមទារទៅដ្ឋាភិបាលលោក ហ៊ុន សែន មិនត្រូវប្រើ«លេស» នៃជំងឺ«Covid-19» ដើម្បីបំបិតមាត់អ្នកសារព័ត៌មាន ដែលមិនធ្វើ​តាមរដ្ឋាភិបាល ទាំងងងឹតងងុល​នោះឡើយ។ សេចក្ដីថ្លែងការណ៍ របស់អង្គការអន្តរជាតិ ដែលមានជំនាញ ខាងឃ្លាំមើលសិទ្ធិសេរីភាព អ្នកសារព័ត៌មាន នៅជុំវិញពិភពលោក បានធ្វើឡើងមួយថ្ងៃក្រោយការចាប់ខ្លួន លោក សុវណ្ណ រិទ្ធី អ្នកកាសែតក្នុងស្រុកមួយរូប ពីបទញុះញង់ ដោយសារតែអ្នកកាសែតរូបនោះ បានស្រង់សំដី «ទាំងស្រុង» របស់លោក ហ៊ុន សែន មកផ្សព្វផ្សាយនៅលើបណ្ដាញសង្គម។ សំដីទាំងស្រុង ...
  • Covid-19៖ ក្រុងភ្នំពេញ​ត្រៀម​បិទ​​បណ្ដាញ​សង្គម ឬ​គេហទំព័រ​ព័ត៌មាន ?

    នៅចំពោះការរាតត្បាត នៃជំងឺ«Covid-19» រដ្ឋាភិបាលកម្ពុជា បានចាត់វិធានការមួយចំនួន ដើម្បីប្រឆាំងនឹងការផ្សព្វផ្សាយ ដែលរដ្ឋាភិបាលគិតថា ជា «Fake News» បង្កការភិតភ័យ ដល់សង្គមជាតិ ក្នុងនោះមានដូចជា ការបិទទំព័រ​នៅលើបណ្ដាញសង្គម ឬ​គេហទំព័រ​ព័ត៌មាន ជាដើម។ សម្រាប់លោក មាស ប៉ូ អ្នកនាំពាក្យក្រសួងប្រៃសណី និងទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលគ្មានគោលនយោបាយ បិទបណ្ដាញសង្កម ឬគេហទំព័រសារព័ត៌មានទេ។ ផ្ទុយទៅវិញ គេហទំព័រ​នៃ​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ដែលជាស្ថាប័នសារព័ត៌មាន អាជីព មានវិជ្ជាជីវៈ និងដែលធ្លាប់ទទួលបានអាជ្ញាប័ណ្ណ ពីក្រសួងព័ត៌មាន មិនអាចឲ្យអ្នកអានរបស់ខ្លួន​ បើកចូលទៅពិគ្រោះបានទេ ក្នុងប្រទេសកម្ពុជា។ អ្នកបច្ចេកទេស ...
  • អភិបាល​ខណ្ឌ​ឫស្សីកែវ ចេញមុខ​សុំទោស​ករណី​«គេងលក់»​ក្នុង​អង្គប្រជុំ

    ការបង្ហោះរូបភាពលោក ជា ពិសី អភិបាល​ខណ្ឌ​ឫស្សីកែវ ដោយទំព័រហ្វេសប៊ុក របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កាលពីម្សិលម៉ិញ ទទួលបានប្រតិកម្មពីរូបលោកផ្ទាល់ នៅថ្ងៃនេះ។ មេដឹកនាំថ្នាក់មូលដ្ឋានរូបនេះ បានសុំការអភ័យទោស ចំពោះ«កាយវិការមិនសមរម្យ»​របស់លោក ដោយលើកមូលហេតុថា លោកមានបញ្ហាសុខភាពផ្ទាល់ខ្លួន និងបាននៅមើលថែទាំ ម្ដាយមានជំងឺរបស់លោក ដល់ម៉ោង២រំលងអាធ្រាត កាលពីយប់ថ្ងៃទី២៥ ចូលមកថ្ងៃទី២៦ ខែមិថុនា។ ប្រតិកម្ម​របស់អភិបាលខណ្ឌឫស្សីកែវ ធ្វើឡើងតាមបណ្ដាញសង្គម ទាំងនៅក្នុងគណនីផ្ទាល់ខ្លួន ទំព័រហ្វេសប៊ុកផ្លូវការ ​របស់លោក ជា ពិសី រួមទាំងតាមរយៈទំព័រហ្វេសប៊ុក របស់សាលាខណ្ឌឫស្សីកែវផង។ ប្រតិកម្មទាំងនោះ ជាសំណេររបស់លោកផ្ទាល់ និងបានផ្តិតយករូបភាព នៃការបង្ហោះរបស់ទំព័រហ្វេសប៊ុក «MONOROOM.info» ភ្ជាប់មកជាមួយ។ ...