ពិសេស

ការបញ្ចេញមតិ-​យោបល់ របស់​ប្រិយមិត្ត​គួរឲ្យ​ស្រឡាញ់​ណាស់! តែ…

សូមជម្រាបប្រិយមិត្តថា ការបញ្ចេញមតិ-​យោបល់ ឬការពិភាក្សាទាំងឡាយ គឺជាអទិភាពខ្ពស់បំផុត របស់ទស្សនាវដ្ដី ក្នុងការចែករំលែក ការគោរព និងការពារដល់សិទ្ធិ នៃការបញ្ចេញមតិ។ ហើយមកដល់ថ្ងៃនេះ មិនមានការបញ្ចេញមតិ-​យោបល់ណាមួយ ត្រូវបានលប់ចេញពីទំព័រហ្វេសប៊ុក ឬទំព័រណាផ្សេងទៀត របស់ទស្សនាវដ្ដីទេ រាប់ទាំងការគម្រាមកំហែង ដោយផ្ទាល់ ឬដោយប្រយោលក្ដី មកលើទស្សនាវដ្ដី និងបុគ្គលិករបស់ខ្លួនផង។

ផ្ទុយទៅវិញ សូមប្រិយមិត្តជ្រាបថា ការប្រើឃ្លាឃ្លោង និងពាក្យពេជន៍នៃ«ការបញ្ចេញមតិ-​យោបល់» នឹងឆ្លុះបញ្ចាំងពីចរិត និងបុគ្គលលក្ខណៈរបស់ស្មេរ ខណៈការបញ្ចេញមតិខ្លះ អាចដើរហួសពីព្រំដែន ដែលកំណត់ដោយច្បាប់ និងលក្ខន្តិកៈរបស់ហ្វេសប៊ុក (ឬបណ្ដាញសង្គមផ្សេងទៀត)។ ហេតុដូច្នេះ សូមចៀសវាង ការជេរប្រមាថ ការរើសអើង ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ… នៅក្នុងការបញ្ចេញមតិ-យោបល់​របស់ប្រិយមិត្ត។

ក្រៅពីផលប៉ះពាល់ ដូចបានជម្រាបជូនខាងលើ សំណេររបស់ប្រិយមិត្ត ក៏ជាគំរូដ៏សំខាន់ផងដែរ សម្រាប់យុវជន និងកុមារជំនាន់ក្រោយ។ បើអញ្ចឹងទៅវិញទេ ការចូលរួមរបស់ប្រិយមិត្ត ក្នុងការលើកស្ទួសវិស័យអក្សរសាស្ត្រ គឺត្រូវចាប់ផ្ដើមពីសំណេរ នៃការបញ្ចេញ​មតិ-យោបល់ និងការពិភាក្សាទាំងនេះហើយ៕

សូមអរគុណ និងសង្ឃឹមពីការចូលរួមរបស់ប្រិយមិត្ត!
ការិយាល័យនិពន្ធ មនោរម្យ.អាំងហ្វូ
#ចែកគ្នាដឹង!



លំអិតបន្ថែមទៀត

កម្ពុជា

RSF ទាមទារ​ឲ្យ​ដោះលែង សុខ ឧត្ដម ដែលគ្រាន់តែ​ផ្សាយ​ការពិត​និង​ឯករាជ្យ

អង្គការអ្នកយកការណ៍គ្មានព្រំដែន (RWB / RSF) បានអះអាងថា អ្នកសារព័ត៌មាន លោក សុខ ឧត្ដម គ្រាន់តែធ្វើ​កិច្ចការរបស់ខ្លួន ដោយផ្សាយការពិត និងឯករាជ្យប៉ុណ្ណោះ ហើយ​រដ្ឋាភិបាល​ក្រុងភ្នំពេញ ...
កម្ពុជា

RSF ៖ ហ៊ុន សែន មិនត្រូវ​ប្រើ​លេស​«Covid-19»​ដើម្បី​បិតមាត់​អ្នកកាសែត

អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RSF /RWB) ដែលមានទីតាំងធំ​ ក្នុងរដ្ឋធានីប៉ារីស (បារាំង) បានចេញសេចក្ដីថ្លែងការណ៍មួយ ទាមទារទៅដ្ឋាភិបាលលោក ហ៊ុន សែន មិនត្រូវប្រើ«លេស» នៃជំងឺ«Covid-19» ដើម្បីបំបិតមាត់អ្នកសារព័ត៌មាន ...
ដំណឹង

ដំណឹង​ឬ​វីដេអូ​គ្មាន​ប្រភព​ស្ដីពី​​បារាំង​ ត្រូវ​​យក​ទៅ​បំពុល​ព័ត៌មាន​នៅ​កម្ពុជា

ដំណឹង​ឬ​វីដេអូ​គ្មាន​ប្រភព​ស្ដីពី​​បារាំង ៖​ បាតុកម្មរបស់ក្រុមអាវកាក់លឿង នៅក្នុងប្រទេសបារាំង ដែលមានរយៈពេលច្រើនសប្ដាហ៍មកនេះ មិនមែនជារឿងថ្មីទេ។ ក្នុងប្រវត្តិប្រទេសបារាំង បាតុកម្មរបៀបនេះច្រើនណាស់ តែងត្រូវបានរៀបចំធ្វើឡើង ជាពិសេសដើម្បីប្រឆាំង នឹងកំណែទម្រង់ណាមួយ របស់រដ្ឋាភិបាល ដែលអាចប៉ះពាល់ ...

យល់ស៊ីជម្រៅផ្នែក ពិសេស

ពិសេស

មនោរម្យ.អាំងហ្វូ និងអង្គការធំមួយ រួមគ្នាបំបែក​ការរាំងខ្ទប់​គេហទំព័រ​នៅកម្ពុជា

ពិសេស

វិធីបើក​គេហទំព័រ មនោរម្យ.អាំងហ្វូ ដែល​រាំងខ្ទប់ នៅក្នុង​ប្រទេសកម្ពុជា

ប្រិយមិត្តជាទីមេត្រី ! ដូចប្រិយមិត្តខ្លះ បានជ្រាបរួចហើយថា គេហទំព័ររបស់ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ ( MONOROOM.info ) បានរងគ្រោះ ព្រោះការរាំងខ្ទប់ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣១ ...
ពិសេស

ទស្សនាវដ្ដី​ដាក់​ដំណើរការ នូវ​សេវា​ធ្វើ​«បច្ចុប្បន្នភាព​ដំណឹង​ដោយ​ផ្ទាល់»

សូមមេត្តាកុំខ្វល់អ្វីឡើយ បើប្រិយមិត្ត​កំពុង​ពិគ្រោះគេហទំព័រ «MONOROOM.info» នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ហើយប្រិយមិត្តបានឃើញ ប្រអប់មួយលោតចេញមក ដូចនៅក្នុងរូបភាពខាងលើ។ នោះ ជាប្រអប់មួយ នៃសេវាដើម្បីទទួល ​«បច្ចុប្បន្នភាព​ដំណឹង​ដោយ​ផ្ទាល់»។ វាជាសេវាថ្មីមួយ ដែលទស្សនាវដ្ដីទើបនឹងដាក់បញ្ចូល ...

Comments are closed.