ពិសេស

ទស្សនាវដ្ដី​ដាក់​ដំណើរការ នូវ​សេវា​ធ្វើ​«បច្ចុប្បន្នភាព​ដំណឹង​ដោយ​ផ្ទាល់»

សូមមេត្តាកុំខ្វល់អ្វីឡើយ បើប្រិយមិត្ត​កំពុង​ពិគ្រោះគេហទំព័រ «MONOROOM.info» នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ហើយប្រិយមិត្តបានឃើញ ប្រអប់មួយលោតចេញមក ដូចនៅក្នុងរូបភាពខាងលើ។ នោះ ជាប្រអប់មួយ នៃសេវាដើម្បីទទួល ​«បច្ចុប្បន្នភាព​ដំណឹង​ដោយ​ផ្ទាល់»។

វាជាសេវាថ្មីមួយ ដែលទស្សនាវដ្ដីទើបនឹងដាក់បញ្ចូល សម្រាប់ជួយសម្រួលដល់ប្រិយមិត្ត ដែលចង់បានឲ្យព័ត៌មានសំខាន់ៗ ឬព្រឹត្តិការណ៍ពិសេសៗ ត្រូវបានធ្វើបច្ចុប្បន្នភាពដោយផ្ទាល់ នៅលើទូរស័ព្ទ ឬនៅលើកំព្យូទ័ររបស់ប្រិយមិត្ត។

ជាសេរីភាពរបស់ប្រិយមិត្ត ក្នុងការទទួលព័ត៌មាន…

មុខងារថ្មី ហៅជាភាសាអង់គ្លេស «Push Notification» នឹងធ្វើការជូនដំណឹងភ្លាមៗ តាមរយៈទូរស័ព្ទ ឬតាមរយៈកំព្យូទ័រ ដោយប្រិយមិត្តមិនចាំបាច់ ទាល់តែនៅពីមុខគេហទំព័រ ឬទំព័រហ្វេសប៊ុករបស់ទស្សនាវដ្ដី ដើម្បីពិគ្រោះដំណឹងសំខាន់ៗនោះឡើយ។

ដើម្បីទទួលបានសេវានេះ លោកអ្នកមិនមានអ្វី ត្រូវធ្វើឲ្យស្មុគ្រស្មាញទេ។ ក្នុងពេលពិគ្រោះគេហទំព័រ លោកអ្នកគ្រាន់តែចុច «អនុញ្ញត (Authorize ឬ Allow Notifications)» លើប្រអប់ដូចខាងលើ លោកអ្នកនឹងអាចទទួលបាន នូវ«បច្ចុប្បន្នភាព​ដំណឹង​​ដោយ​ផ្ទាល់» ចាប់ពីពេលនេះតទៅ។

«ការទទួលខុសត្រូវ…»

សូមជម្រាបថា ទស្សនាវដ្ដីបានដាក់ឲ្យមានសេវាកម្មនេះឡើង ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ក្នុងការគោរព​ដល់​សិទ្ធិឯកជន របស់ប្រិយមិត្ត។

ប្រិយមិត្តអាចលប់ចេញវិញ នូវសេវាមួយនេះ ចេញពីទូរស័ព្ទ ឬកំព្យូទ័ររបស់ប្រិយមិត្ត នៅពេលណាវិញក៏បាន។ ហើយដើម្បីបញ្ចៀសការរំខាន ទស្សនាវដ្ដី ប្ដេជ្ញាធ្វើបច្ចុប្បន្នភាព តែព្រឹត្តិការណ៍ណា ឬអត្ថបទណា ដែលសំខាន់ប៉ុណ្ណោះ ជូនមកប្រិយមិត្ត (បានសេចក្ដីថា មិនមែនគ្រប់អត្ថបទ ដែលចេញផ្សាយនោះទេ)។


ចំពោះរាល់ចម្ងល់ទាំងអស់ សូមមេត្តាផ្ញើរសំនួររបស់ប្រិយមិត្ត មកទស្សនាវដ្តីតាមរយៈ៖

» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

សូមអរគុណ!!!


ក្រុមបច្ចេកទេសទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ



លំអិតបន្ថែមទៀត

របាយការណ៍

Covid-19៖ ភស្ដុតាង​បង្ហាញថា ចិន​លាក់​តួលេខ​អ្នកស្លាប់ យ៉ាងធំសម្បើម

នៅពេលដែលចិនកុម្មុយនីស្ដិ៍ កំពុងអួតអាងថា ការរាតត្បាតនៃជំងឺ​«កូរូណា» ឬ​«Covid-19» កំពុងថមថយកម្លាំង ក្នុង​ប្រទេសខ្លួន និងបម្រាមនានា កំពុងត្រូវបានលើកចេញ ជាបន្តបន្ទាប់នោះ ស្រាប់តែភស្ដុតាង​ដែលបង្ហាញឲ្យដឹង ពីចំនួន​អ្នកជំងឺស្លាប់ ដោយសារមេរោគខាងលើ យ៉ាងធំសម្បើម ...
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញការស្ទង់មតិរបស់អង្គការខុមហ្វ្រែល ក្នុងទូរស័ព្ទដៃរបស់លោក ក្នុងពិធីសម្ពោធសួនលេងទឹកឯកជនមួយ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០។ (រូបថតលើហ្វេសប៊ុក)
កម្ពុជា

ក្រសួងបិទវិទ្យុ​«VOD»​ជាស្ថាពរ តាមបញ្ជា​របស់ ហ៊ុន សែន

នៅប៉ុន្មានម៉ោងក្រោយបញ្ជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងព័ត៌មានបានចេញសេចក្ដីសម្រេច បិទទ្វារបស់វិទ្យុសម្លេងប្រជាធិបតេយ្យ«VOD»ជាស្ថាពរ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ សេចក្តីសម្រេចរបស់ក្រសួងព័ត៌មាន ចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី ខៀវ ...
កម្ពុជា

ហ៊ុន សែន៖ «ឪស្ដេច ម៉ែស្ដេច ក៏ខ្ញុំដាក់ដែរ»

នៅក្នុងការលូកដៃ ចូលទៅកកូរកកាយ ស្ថាប័នទូរទស្សន៍ឯកជនមួយ ដើម្បីគម្រាមអគ្គនាយកនៃស្ថាប័ននោះ ឲ្យចាកចេញពីតំណែង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើពាក្យខ្លាំងៗ ថា បើទោះជាជននោះ ជា«ឪស្ដេច ម៉ែស្ដេច» ...

យល់ស៊ីជម្រៅផ្នែក ពិសេស

ពិសេស

មនោរម្យ.អាំងហ្វូ និងអង្គការធំមួយ រួមគ្នាបំបែក​ការរាំងខ្ទប់​គេហទំព័រ​នៅកម្ពុជា

ពិសេស

វិធីបើក​គេហទំព័រ មនោរម្យ.អាំងហ្វូ ដែល​រាំងខ្ទប់ នៅក្នុង​ប្រទេសកម្ពុជា

ប្រិយមិត្តជាទីមេត្រី ! ដូចប្រិយមិត្តខ្លះ បានជ្រាបរួចហើយថា គេហទំព័ររបស់ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ ( MONOROOM.info ) បានរងគ្រោះ ព្រោះការរាំងខ្ទប់ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣១ ...
ពិសេស

ការបញ្ចេញមតិ-​យោបល់ របស់​ប្រិយមិត្ត​គួរឲ្យ​ស្រឡាញ់​ណាស់! តែ…

សូមជម្រាបប្រិយមិត្តថា ការបញ្ចេញមតិ-​យោបល់ ឬការពិភាក្សាទាំងឡាយ គឺជាអទិភាពខ្ពស់បំផុត របស់ទស្សនាវដ្ដី ក្នុងការចែករំលែក ការគោរព និងការពារដល់សិទ្ធិ នៃការបញ្ចេញមតិ។ ហើយមកដល់ថ្ងៃនេះ មិនមានការបញ្ចេញមតិ-​យោបល់ណាមួយ ត្រូវបានលប់ចេញពីទំព័រហ្វេសប៊ុក ឬទំព័រណាផ្សេងទៀត ...

Comments are closed.