កម្ពុជាដំណឹង

យុង ខេមរា ឡើង«ផ្កាយមួយ» និងជានាយទាហាន កងពលតូច​លេខ៧០

កញ្ញា យុង ខេមរា អតីតអ្នកសារព័ត៌មានមួយរូប ដែលមាននិន្នាការស្និត នឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានតំឡើងឋានន្តរស័ក្ដិ ឲ្យឡើងជា «ឧត្ដមសេនីយ៍ត្រី (ផ្កាយមួយ)» បន្ទាប់ពីស្ត្រីវ័យ ៣២ឆ្នាំរូបនេះ ត្រូវបានតែងតាំង ឲ្យក្លាយជានាយទាហាន នៃកងពលតូចលេខ៧០ កាលពីចុងខែកន្លងទៅរួច។

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលចុះព្រះហត្ថលេខា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ និងដែលធ្លាក់​មកដល់​ ដៃអ្នកសារព័ត៌មាន ក្នុងថ្ងៃនេះ បានឲ្យដឹងថា វរសេនីយ៍ឯក យុង ខេមរា អតីតអ្នករាយការណ៍ព័ត៌មាន ទូរទស្សន៍អប្សរា ក្នុងកម្មវិធី «Apsara net» ត្រូវបានដំឡើងឋានន្តរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) បន្ទាប់ពី«ទ្រង់បានយល់ សេចក្ដីក្រាបបង្គំទូលថ្វាយ» ពីលោក ហ៊ុន សែន។

ក្នុងលិខិតតែងតាំងមួយទៀត ដែលចុះហត្ថលេខា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយរដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ បានតែងតាំងអតីតស្ត្រី​អ្នកសារព័ត៌មាន ឲ្យមានតំណែងជា «នាយទាហាន នៃកងយោធពលខេមរភូមិន្ទ» ពីលើឋានៈសព្វថ្ងៃ ដែលជានាយសេនាធិការ និងជានាយការិយាល័យទី៥ នៃកងពលតូចលេខ៧០ ។

ជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដ៏មុតមាំមួយរូប កញ្ញា យុង ខេមរា ធ្លាប់​បម្រើ​ការងារ ​នៅ​​មជ្ឈមណ្ឌល​​ព័ត៌មាន​​ដើមអម្ពិ​ល និង​ទូរទស្សន៍អប្សរា សម្រាប់កម្មវិធី «Apsara Net» មុននឹង​បម្រើ​ការងារ​ នៅ​កងពលតូច​លេខ​៧០ និងមាន​តួនាទី ​ជា​នាយរង​សេនាធិការ និង​ជា​នាយការិយាល័យ​ទី​៥ ទទួលបន្ទុក​ការងារ​អប់រំ​ផ្សព្វផ្សាយ និង​កិច្ចការងារ​នយោបាយ​យោធា​៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី បរិហារ ហ៊ុន សែន ថារៃអង្គាសប្រាក់​«ដើម្បីចិញ្ចឹម​អំពើពុករលួយ»

សម្រាប់លោក សម រង្ស៊ី បានជឿជាក់ថា ការរៃអង្គាសប្រាក់ដោយលោក ហ៊ុន សែន គឺជាការប្រមូលប្រាក់ «ដើម្បីចិញ្ចឹម​អំពើពុករលួយ» ព្រោះការរៃអង្គាស ដែលថា​ដើម្បី​ទិញថ្នាំវ៉ាក់សាំង បង្កាជំងឺកូវីដ-១៩ (Covid-19) ...
កម្ពុជា

ឃុំខ្លួន​យុវជន​ម្នាក់ ព្រោះបង្ហោះ​សារ​លើ​ហ្វេសប៊ុក​ហៅ ហ៊ុន សែន ថា​«អា»

ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តស្វាយវៀង បាន«ឃុំខ្លួន​យុវជន​ម្នាក់» ដែលមានឈ្មោះ នៅលើបណ្ដាញសង្គម «គឹម បញ្ញា (Kim Panha)» ពីបទ​បានប្រមាថអង្គព្រះមហាក្សត្រ នៅលើគណនីហ្វេសប៊ុក​របស់ខ្លួន។ នេះ បើតាមដីកាបង្គាប់ឲ្យឃុំខ្លួន ...
កម្ពុជា

ការតែងតាំង ហុ៊ន ម៉ាណែត «តាម​ទំនើងចិត្ត» ជា​«លក្ខន្តិកៈ​ឧក្រិដ្ឋកម្ម»

ការតែងតាំងលោក ហ៊ុន ម៉ាណែត ជាកូន ឲ្យមានតំណែងឡើងខ្ពស់ ជាបន្តបន្ទាប់ ពី​សំណាក់​លោក ហ៊ុន សែន ជាឪពុកត្រូវបានអ្នកវិភាគ មើលឃើញជាការតែងតាំង តាមតែ​អំណាចទំនើងចិត្ត ដែលជា«លក្ខន្តិកៈ​ឧក្រិដ្ឋកម្ម»ប្រជាធិបតេយ្យផ្ទៃក្នុង។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.