កម្ពុជាដំណឹង

CNRP ថ្កោលទោស​«ការបាញ់បង្ក្រាបពលរដ្ឋ»តវ៉ាដីធ្លី​នៅខេត្ត​ព្រះសីហនុ

ការបាញ់បង្ក្រាបពលរដ្ឋ«ស្លូតត្រង់» ដែលបានប្រមូលគ្នា តវ៉ាលើបញ្ហាដីធ្លី ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃព្រហស្បត្តិ៍ ជា«ទង្វើដ៏ឃោឃៅព្រៃផ្សៃ និងជាការបង្ហាញ នូវ​សារជាតិ​ដ៏អាក្រក់ នៃរបបផ្ដាច់ការបច្ចុប្បន្ន»។ នេះ ជាការលើកឡើង របស់គណបក្សសង្គ្រោះជាតិ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលទើបត្រូវបានចែកចាយ មកដល់ដៃអ្នកសារព័ត៌មាន កាលពីប៉ុន្មាននាទីមុន។

ក្នុងថ្ងៃព្រហស្បត្តិ ទី២៤ ខែមករា ឆ្នាំ២០១៩ ពលរដ្ឋមានជម្លោះដីធ្លី រាប់រយនាក់​ មក​ពីភូមិគគីរ ស្ថិត​ក្នុង​ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបន្តនាំគ្នាដុតកង់​ឡានបិទផ្លូវ​ ដើម្បីតវ៉ាប្រឆាំង ការចុះអនុវត្តសាលដីកា វាស់វែងដីធ្លី​ឲ្យ​ឧកញ៉ា​ម្នាក់ ដែលគេស្គាល់ឈ្មោះ ស៊ីវ គង់ទ្រីវ និងភរិយាឈ្មោះ ហុង សួន នៅចំណុចភូមិគគីរ។

ការតវ៉ានោះ បានបញ្ចប់ទៅ ដោយ«ការបាញ់បង្ក្រាបពលរដ្ឋ»​យ៉ាងហិង្សា ពីសំណាក់ក្រុមអាជ្ញាធរ រាប់រយនាក់ប្រដាប់ដោយ កាំភ្លើង ខែល គ្រឿង​ចក្រ រួមទាំងឡានទឹកផង បណ្តាលឲ្យពលរដ្ឋខ្លះត្រូវចាប់ខ្លួន និងខ្លះទៀតត្រូវរបួស។​

របាយការណ៍ របស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ បានបញ្ជាក់ថា ក្រុមអាជ្ញាធរបានបាញ់កាំភ្លើង​គ្រាប់ពិត​ ឡើងលើមេឃ​ និងទៅកាន់​ក្រុមអ្នកតវ៉ា​ ដែលបង្ហាញ​ពី​ការប្រើប្រាស់​​កងកម្លាំង​​ច្រើនលើសលុប។ អង្គការនេះបានបញ្ជាក់ថា ឧកញ៉ាខាងលើ មានអំណាច និងមានឥទ្ធិពល​ផ្នែកនយោបាយ យ៉ាងក្រាស់ក្រែល។

របាយការណ៍ របស់សមាគម អាដហុក ដែលតាមឃ្លាំមើលការតវ៉ានោះដែរ បានបញ្ជាក់ថា ពលរដ្ឋ២នាក់​​បានរងរបួស និង៦នាក់ទៀត​ត្រូវបានឃាត់ខ្លួន ប៉ុន្តែពួកគេត្រូវបាន​ដោះលែងវិញ ពេលល្ងាចថ្ងៃកើតហេតុនោះ។ 

ពលរដ្ឋម្នាក់ពីក្នុងចំណោមនោះ បានរងរបួសធ្ងន់ធ្ងរ នៅត្រង់ស្មារ និងត្រូវបានទុកចោល អស់មួយរយៈ មុននឹងត្រូវបានបញ្ជូន ទៅកាន់មន្ទរពេទ្យបង្អែក​ខេត្ត និងបន្ទាប់មក ត្រូវបញ្ជូនបន្តទៅព្យាបាល ​នៅក្នុងមន្ទីរពេទ្យមួយទៀត នារាជធានីភ្នំពេញ។

សម្រាប់គណបក្សសង្គ្រោះជាតិ បានលើកឡើងថា ចាប់តាំងពីគណបក្សខ្លួន ត្រូវរបបក្រុងភ្នំពេញរំលាយ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នោះមក «អំពើព្រៃផ្សៃ និងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងការបង្ក្រាបដោយហិង្សា លើប្រជារាស្ត្រខ្មែរស្លូតត្រង់ បានបន្តកើតមាន នៅពាសពេញផ្ទៃប្រទេស»។

តាមរយៈសេចក្ដីថ្លែងការណ៍ដដែល គណបក្សប្រឆាំងដែលគេដឹងថា មានមូលដ្ឋានខ្លួន នៅក្រៅប្រទេសនោះ បានអំពាវនាវ ទៅកាន់ស្ថាប័នពាក់ព័ន្ធ ជាតិនិងអន្តរជាតិទាំងអស់ ត្រូវបន្តឃ្លាំមើល ទង្វើរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ហើយត្រូវបង្កើតការដាក់សម្ពាធ លើរបបដឹកនាំសព្វថ្ងៃ ដើម្បី«ស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ឡើងវិញ»៕

Posted by Chhut Wutty on Friday, January 25, 2019


លំអិតបន្ថែមទៀត

កម្ពុជា

Covid-19៖ ហ៊ុន សែន ថាវិស័យ​ហិរញ្ញវត្ថុកម្ពជា មានស្ថានភាព​ល្អប្រសើរ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីចាស់វស្សា នៅកម្ពុជា បានអះអាងថា ប្រទេសកម្ពុជា មានស្ថានភាព​ល្អប្រសើរ លើវិស័យហិរញ្ញវត្ថុ ក្នុងសម័យកាល នៃការរាតត្បាតជំងឺ «Covid-19»។ ការថ្លែងរបស់បុរសខ្លាំង ...
កម្ពុជា

«វេទិកាសម្លេងសង្គ្រោះជាតិ» ផ្ដល់ព័ត៌មាន​សម្រាប់​ពលរដ្ឋ​និង​កម្មករ

នៅលើបណ្ដាញសង្គម តាំងពីម្សិលម៉ិញមក គេឃើញកម្មវិធីមួយ ហៅថា «វេទិកាសម្លេងសង្គ្រោះជាតិ» ត្រូវបានរៀបចំឡើង ដែលប្រមូលវាគ្មិនមកជជែកគ្នា និងផ្ដល់ព័ត៌មាន ពីប្រធានបទមួយ ដែលជាប្រធានបទដំបូង ឈ្មោះ «ផលប៉ះពាល់នៃកូវីដ១៩ លើកម្មករ» ...
កម្ពុជា

រដ្ឋាភិបាលកម្ពុជា​ព្រមាន​បណ្ដាជន ​ដែល​ត្រៀម​ទៅទទួល សម រង្ស៊ី ចូលស្រុក

ការប្រើប្រាស់ ការវិលត្រឡប់របស់«លោក សម រង្ស៊ី ចូលស្រុក»វិញ បើទោះបីជាតាមរយៈក្រុម ឬអង្គការណាក៏ដោយ ដើម្បីបង្កើតជារូបភាពនយោបាយ ពាក់ព័ន្ធទៅនឹងសកម្មភាព នៃគណបក្សសង្គ្រោះជាតិ ដែលត្រូវរបបដឹកនាំលោក ហ៊ុន សែន ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.