• ហ៊ុន សែន ឲ្យ​សើរើ​ជម្លោះ​ដីធ្លី​អ្នក​គាស់ក្រឡ តាម​ការស្នើ​របស់ វីល្លៀម គ័ង

    វីល្លៀម គ័ង – ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ របស់អ្នកភូមិគាស់ក្រឡ ត្រូវបានលោក ហ៊ុន សែន សម្រេចឲ្យសើរើឡើងវិញ នៅសប្ដាហ៍នេះ ដោយចាត់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យចុះទៅដោះស្រាយ ដើម្បីរក«យុត្តិធម៌ជូនជនរងគ្រោះ»។ សំនុំរឿងខាងលើ ដែលបានកើតឡើង តាំងពីជាង១០ឆ្នាំ បានបន្តមានរហូតមកដល់សព្វថ្ងៃ បើទោះជាហេតុការណ៍ ត្រូវបានសារព័ត៌មាន​ចុះផ្សាយ ជាបន្តបន្ទាប់ រួមនឹងការតវ៉ា ពីសំណាក់ប្រជាពលរដ្ឋ ទាំងនៅផ្ទាល់កន្លែង ឬមកដល់រាជធានភ្នំពេញក្ដី។ ផ្ទុយទៅវិញ លោក ហ៊ុន សែន ទើបនឹងចារជាចំណារ បញ្ជាឲ្យរសើរើសំនុំរឿងនេះ ...
  • អតីតអភិបាលរងខេត្តព្រះសីហនុទាំងពីរ នឹងរងចំណាត់ការពី ACU

    បន្ទាប់ពីត្រូវបានបណ្ដេញចេញពីតំណែង អតីតអភិបាលរងខេត្តព្រះសីហនុទាំងពីររូប នឹងរងចំណាត់ការ ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) រួមនឹងក្រសួងមហាផ្ទៃថែមទៀត។ នេះ បើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅលើបណ្ដាញសង្គម បន្ថែមពីលើអនុក្រឹត្យនៃការដកតំណែងអភិបាលរងទាំងពីរ។ អនុក្រឹត្យរបស់លោក ហ៊ុន សែន ដែលចុះហត្ថលេខាក្នុងថ្ងៃទី១ ខែមិនា ឆ្នាំ២០១៩នេះ បានសម្រេចដកលោក ស្រ៊ុន ស្រ៊ន់ ឋានន្ដរស័ក្ដិ ឧត្តមមន្ដ្រីថ្នាក់លេខ៣ និងលោក ផៃ ប៊ុនវណ្ណៈ ឋានន្ដរស័ក្ដិ ឧត្តមមន្ដ្រីថ្នាក់លេខ៥ ចេញពីតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ។ នាយករដ្ឋមន្ត្រី«បង្ខំចិត្ត» អមនឹងអនុក្រឹត្យ ដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម លោក ...
  • CNRP ថ្កោលទោស​«ការបាញ់បង្ក្រាបពលរដ្ឋ»តវ៉ាដីធ្លី​នៅខេត្ត​ព្រះសីហនុ

    ការបាញ់បង្ក្រាបពលរដ្ឋ«ស្លូតត្រង់» ដែលបានប្រមូលគ្នា តវ៉ាលើបញ្ហាដីធ្លី ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃព្រហស្បត្តិ៍ ជា«ទង្វើដ៏ឃោឃៅព្រៃផ្សៃ និងជាការបង្ហាញ នូវ​សារជាតិ​ដ៏អាក្រក់ នៃរបបផ្ដាច់ការបច្ចុប្បន្ន»។ នេះ ជាការលើកឡើង របស់គណបក្សសង្គ្រោះជាតិ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលទើបត្រូវបានចែកចាយ មកដល់ដៃអ្នកសារព័ត៌មាន កាលពីប៉ុន្មាននាទីមុន។ ក្នុងថ្ងៃព្រហស្បត្តិ ទី២៤ ខែមករា ឆ្នាំ២០១៩ ពលរដ្ឋមានជម្លោះដីធ្លី រាប់រយនាក់​ មក​ពីភូមិគគីរ ស្ថិត​ក្នុង​ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបន្តនាំគ្នាដុតកង់​ឡានបិទផ្លូវ​ ដើម្បីតវ៉ាប្រឆាំង ការចុះអនុវត្តសាលដីកា វាស់វែងដីធ្លី​ឲ្យ​ឧកញ៉ា​ម្នាក់ ដែលគេស្គាល់ឈ្មោះ ស៊ីវ គង់ទ្រីវ និងភរិយាឈ្មោះ ហុង សួន ...