កម្ពុជាដំណឹង

អតីតអភិបាលរងខេត្តព្រះសីហនុទាំងពីរ នឹងរងចំណាត់ការពី ACU

បន្ទាប់ពីត្រូវបានបណ្ដេញចេញពីតំណែង អតីតអភិបាលរងខេត្តព្រះសីហនុទាំងពីររូប នឹងរងចំណាត់ការ ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) រួមនឹងក្រសួងមហាផ្ទៃថែមទៀត។ នេះ បើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅលើបណ្ដាញសង្គម បន្ថែមពីលើអនុក្រឹត្យនៃការដកតំណែងអភិបាលរងទាំងពីរ។

អនុក្រឹត្យរបស់លោក ហ៊ុន សែន ដែលចុះហត្ថលេខាក្នុងថ្ងៃទី១ ខែមិនា ឆ្នាំ២០១៩នេះ បានសម្រេចដកលោក ស្រ៊ុន ស្រ៊ន់ ឋានន្ដរស័ក្ដិ ឧត្តមមន្ដ្រីថ្នាក់លេខ៣ និងលោក ផៃ ប៊ុនវណ្ណៈ ឋានន្ដរស័ក្ដិ ឧត្តមមន្ដ្រីថ្នាក់លេខ៥ ចេញពីតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ

នាយករដ្ឋមន្ត្រី«បង្ខំចិត្ត»

អមនឹងអនុក្រឹត្យ ដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម លោក ហ៊ុន សែន បានសរសេរបញ្ជាក់ថា៖

«ថ្ងៃនេះខ្ញុំបង្ខំចិត្តអនុវត្តន៍អភិក្រមទី៥ គឺការវះកាត់ដោយដកអភិបាលរង ខេត្តព្រះសីហនុ ពីររូបចេញពីតំណែង។ ខ្ញុំត្រូវតែយកគ្រាប់គ្រួស និងខ្សាច់ចេញពីស្បែក​ជើង ទើបអាចដើរទៅមុខទៀតបាន។ ខ្ញុំគ្មានពេលនិយាយច្រើន ជាមួយមន្ត្រី​ខិលខូចទៀតទេ ព្រោះខ្ញុំបានអប់រំពួកគេច្រើនហើយ។ ដល់ពេលនេះ ខ្លាក៏ត្រូវវាយ ពស់ក៏ត្រូវវាយ កណ្តុរក៏ត្រូវវាយ រុយក៏ត្រូវវាយ​ ឲ្យតែបំពានលើផលប្រយោជន៍​ប្រជាជន។»

បន្ទាប់មកបុរសខ្លាំងកម្ពុជា ដែលជាប្រធានគណបក្សកាន់អំណាចនោះផង បានបន្ថែមនៅក្នុងកន្លែងដាក់យោបល់ថា លោកបានប្រើអំណាចរបស់លោក ក្នុងការដកមន្ត្រីទាំងពីរនាក់ ចេញពីតំណែង និងទុកឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់តាមភាសាអង់គ្លេស «ACU» រួមនឹងក្រសួងមហាផ្ទៃធ្វើចំណាត់ការបន្ត។

បើតាមន័យនេះពួកគេទាំងពីរអាចនឹងត្រូវបន្តនីតិវិធីពីអង្គភាពប្រឆាំងអំពើពុករលួយមួយទៀត។រងចាំមើលលទ្ធផលសិន!

Gepostet von Migy C. No am Donnerstag, 28. Februar 2019

កាល​ពី​ថ្ងៃ​ទី២៤ ខែ​មករា ឆ្នាំ២០១៩ ​កម្លាំងយោធា ១០០នាក់ កងរាជអាវុធហត្ថ ១០០នាក់ និង​នគរបាល ១០០នាក់ ក្រោមការដឹកនាំរបស់លោក ហួត វិចិត្រ ព្រះរាជអាជ្ញា​សាលាដំបូង​​ខេត្តព្រះសីហនុ និងលោក ផៃ ប៊ុនវណ្ណៈ ​អភិបាល​រង​ខេត្ត​ព្រះសីហនុ បានចុះ​អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល ដែល​បាន​សម្រេច​ផ្ដល់​ដី​ទំនាស់ ជាង៧០ហិកតា ដែល​មាន​ពលរដ្ឋ​ជាច្រើន​រយ​គ្រួសារ​ កំពុង​រស់នៅ​ទីនោះ ទៅ​ឱ្យ​ប្រជា​ពលរដ្ឋ​ចំនួន ៩​គ្រួសារ​ផ្សេង​ទៀត ដែល​គេ​សង្ស័យ​ថា ឈរ​ឈ្មោះ​ឲ្យ​ឧកញ៉ា ស៊ីវ គង់ទ្រីវ និង​ប្រពន្ធ​ឈ្មោះ ហុង សួន។

ក្នុង​ពេលនោះ មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ បាននាំគ្នាធ្វើការតវ៉ា ដែល​នាំ​ឱ្យ​មាន​ការ​បង្ក្រាប​ដោយ​ហិង្សា រហូត​ផ្ទុះ​អាវុធ​បណ្ដាល​ឱ្យ​កម្មករ​សំណង់​ម្នាក់ឈ្មោះ ពៅ សារ័ត្ន អាយុ២៨ឆ្នាំ ​រងរបួស​ចំ​ស្មា​ផ្នែក​ខាងក្រោយ ដោយគ្រាប់កាំភ្លើង បៀម​ជាប់​នឹង​ឆ្អឹង​ខ្នង។ ចំណែក​អ្នក​តវ៉ា​ដីធ្លី ៤នាក់ទៀត ត្រូវ​បាន​ចាប់​ចង​ស្លាប​សេក វាយដំដោយកាំភ្លើង និងធាក់ទាត់​ផ្ទប់​នឹង​ដី​ថែម​ទៀត មុននឹងត្រូវ​បាន​ដោះលែង​វិញ ​នៅ​យប់ថ្ងៃ​ដដែល។

ចំណាត់ការ«ចោះៗ»

ចំណាត់ការដ៏ហិង្សា ក្នុងខេត្តព្រះសីហនុ បានបណ្ដាលឲ្យផ្ទុះការរិះគន់យ៉ាងខ្លាំងក្លា ពីបណ្ដាមន្ត្រីអ្នកឃ្លាំមើល និងជាពិសេសពីបណ្ដាមតិសាធារណជន នៅតាមបណ្ដាញសង្គម។

យ៉ាងណា ចំណាត់ការខាងលើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានមន្ត្រីគណបក្សប្រឆាំង មើលឃើញថា នៅមិនទាន់មានភាពគ្រប់ជ្រុងជ្រោយនៅឡើយ ហើយត្រូវបានធ្វើឡើង ដោយចោះៗទៅលើតំបន់ណា ឬទីកន្លែងណា ដែលមិនប៉ះពាល់ដល់ផលប្រយោជនរបស់ក្រុមគ្រួសារ និងមនុស្សជំនិតរបស់លោកប៉ុណ្ណោះ។ ដូចអនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានលើកឡើងដោយប្រយោលថា៖

«ដូចមិនឮលោក ហ៊ុន សែន ប្រតិកម្មករណីគ្រឿងញៀន នៅមណ្ឌលកម្សាន្ត Rock?»

សម្រាប់អ្នកវិភាគលោក ឡៅ ម៉ុងហៃ វិញ បានលើកឡើងថា៖

រដ្ឋត្រូវសងការខូចខាតអ្នករងគ្រោះពីកំហុសភ្នាក់ងាររដ្ឋ ព្យាបាលនិងចិញ្ចឹមកូនៗរហូតពេញវ័យ បើជនរងគ្រោះពិការមិនធ្វើអ្វីកើតឬស្លាប់

Gepostet von Mong Hay Lao am Sonntag, 24. Februar 2019


លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ថា​នាយករដ្ឋមន្ត្រី​សិង្ហបូរី​ប្រមាថ​ដល់​«ពលិកម្ម»​កងទ័ព​​វៀតណាម

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានហៅការលើកឡើង​របស់លោក លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រីសិង្ហបូរី ដែលនិយាយរំលឹកថា វៀតណាមបានចូលឈ្លានពានកម្ពុជា ...
កម្ពុជា

មូលដ្ឋានទ័ពចិន៖ អាមេរិក​«ចាប់»​កម្ពុជា ឲ្យ​គោរព​ការប្ដេជ្ញា​ចិត្ត​របស់​ខ្លួន

សម្រាប់លោកសាស្ត្រាចារ្យ អៀ សុផល មកពីសាកលវិទ្យាល័យមួយ នៃសហរដ្ឋអាមេរិក បានពន្យល់ថា ការអះអាងចុងក្រោយបំផុត របស់រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ ស្វាគមន៍ការបដិសេធរបស់កម្ពុជា ចំពោះវត្តមានមូលដ្ឋានយោធាចិន នៅខេត្តព្រះសីហនុនោះ មានលក្ខណៈជាការ«ចាប់»កម្ពុជា ឲ្យត្រូវតែគោរព«ការប្ដេជ្ញាចិត្តរបស់ខ្លួន»។ ...
កម្ពុជា

សម រង្ស៊ី បន្តអំពាវនាវ​ឲ្យអ្នកគាំទ្រ និងពលរដ្ឋ ពង្រឹងជំហរ

លោក សម រង្ស៊ី មេដឹកនាំប្រឆាំង បានបន្តធ្វើសេចក្ដីអំពាវនាវ ឲ្យអ្នកគាំទ្រនិងពលរដ្ឋ ពង្រឹងជំហរ  និងស្មារតីតស៊ូ ទល់នឹងរបបដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សព្វថ្ងៃ ដែលលោកហៅថា ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.