កម្ពុជាដំណឹង

អ្នកវិភាគ​លើក​ទឡ្ហីករណ៍​ថា រន្ទះ​មិនធ្វើឲ្យ​ឧទ្ធម្ភាគចក្រ​«ផ្ទុះ​បែក​ខ្ទេច»​ដូច្នេះទេ

អ្នកវិភាគនយោបាយ និងសង្គម លោក គីម សុខ បានលើកយកទឡ្ហីករណ៍មួយចំនួន ដែលបញ្ជាក់ថា ឧទ្ធម្ភាគចក្រដែលដឹកអតីតស្នងការនគរបាលជាតិ លោក ហុក ឡងឌី ទំនងជាមិនត្រូវបាន«ផ្ទុះ​បែក​ខ្ទេច» ក្លាយជាបំណែកតូចៗដូច្នេះ ដោយសាររន្ទះនោះឡើយ។

មានវត្តមានក្នុងរដ្ឋធានី ប៉ារីស ប្រទេសបារាំង អ្នកវិភាគរូបនេះបានលើកយក មកពិនិត្យឡើងវិញ នូវការឆ្លើយឆ្លង រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ជុំវិញករណីឧទ្ធម្ភាគចក្រ ដឹកលោក ហុង ឡងឌី ដែលត្រូវបានធ្លាក់ ក្លាយជាបំណែកតូចៗ កាលពីល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០០៨។

លោក គីម សុខ បានស្រង់យកការលើកឡើង របស់អ្នកបើកយន្ដហោះ ជាតិរ៉ុស្ស៊ីមួយរូបឈ្មោះ «Denis Yevdokimov» ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយចុះផ្សាយសំដី មកបញ្ជាក់នៅលើទំព័រហ្វេសប៊ុក របស់លោកថា៖

«កន្លងទៅ​ មានរន្ទះបានបា​ញ់​ប្រព័ន្ធ​បញ្ជា​ បើកបរ​អេឡិកត្រូនិក ​និង​វិទ្យុ​ខូច​ បង្ខំឲ្យ​ពីឡុត​  [អ្នកបើកបរ ត្រូវ]បើក​យន្តហោះ​ដោយដៃ​វិញ​។​ ប៉ុន្តែ​ត្រឹមតែ​រន្ទះបាញ់​ តែខ្លួន​វា[តែ]ម្យ៉ាងនេះ ជាធម្មតា​មិនទាន់​គ្រប់គ្រាន់​ ជា​ហេតុ​​បង្កឲ្យ​យន្តហោះ ​ផ្ទុះធ្លាក់នោះទេ។»

រងរន្ទះបាញ់ មិនដល់ថ្នាក់«ផ្ទុះបែកខ្ទេច»…

អ្នកវិភាគ បានធ្វើការកត់សម្គាល់បន្ថែមថា ករណីគ្រោះរន្ទះបាញ់នេះ គឺ«​ធ្វើឲ្យ​អ្វីៗ​ ជាពិសេស​មនុស្ស ​ឬ​សត្វ​រងគ្រោះ​ គ្រាន់តែ​ឆេះខ្លោច​រោល» ប៉ុណ្ណោះ​ ប៉ុន្តែ​មិនធ្វើឲ្យ​ខ្លួន​មនុស្ស​ ឬសត្វ​ «ដាច់រហែក​ខ្លួនប្រាណ​ ជាកម្ទេចចម្រៀក ​ខ្ទាត​រប៉ាត់រប៉ាយ​ ដល់ទៅ​ចម្ងាយ​មួយស្រែ ដូចជា​ករណី​សពលោក​ ហុក​ ឡងឌី ឡើង​ខ្ទេចនិង​ខ្ទាតនោះទេ»។​

លោកបន្តទៀតថា៖

«អ្នកស្រុក ​ដែលបាន​ទៅមើល​យន្តហោះ​ផ្ទុះធ្លាក់​ កាលនោះ​ បាននិយាយថា​ ឃើញ​សព​ឡើង​ខ្ទេច​ជាបំណែក​។»

សំនុំរឿងលោក ហុក ឡងឌី បានកម្រើកមកវិញ ក្នុងរយៈពេលចុងក្រោយនេះ បន្ទាប់ពីលោក សម រង្ស៊ី មេដឹកនាំប្រឆាំង បានអះអាងថា លោក ហ៊ុន សែន បានរៀបគម្រោង និងបានសម្លាប់លោក ហុង ឡងឌី ដើម្បីបិតសំនុំរឿង ដ៏ប្រទាំងប្រទើសផ្សេងទៀត ជាពិសេសសំនុំរឿងបាញ់សម្លាប់ មេដឹកនាំសហជីពដ៏សំខាន់ៗ កាលពីពេលកន្លងមក។ 

ការអះអាងនេះ ត្រូវបានប្រធានស្ដីទីគណបក្សប្រឆាំង បង្ហាញទឡ្ហីករណ៍ថា ជាការវិភាគរបស់អ្នកជំនាញឯករាជ្យ ដែលលោកបានស្នើសុំយោបល់ ចំពោះករណីខាងលើ។

ប៉ុន្តែការចោទប្រកាន់របស់លោក សម រង្ស៊ី ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្មតបវិញខ្លាំងៗ ដោយលើកដំបូង លោក ហ៊ុន សែន ស្នើឲ្យលោក សម រង្ស៊ី ចូលមកស្បថជាមួយលោក ដាក់ជីវិតទាំងពូជ និងលើកទីពីរ លោក ហ៊ុន សែន គម្រាមដាក់ពាក្យបណ្ដឹង ប្ដឹងលោក សម រង្ស៊ី ឡើងទៅតុលាការក្នុងប្រទេសបារាំង។

ហ៊ុន សែន ជាអ្នកសម្លាប់ ហុក ឡង់ឌី យ៉ាងពិតប្រាកដ

០៤ មិថុនា ២០១៩ / 04 June 2019 ហ៊ុន សែន ជាអ្នកសម្លាប់ ហុក ឡង់ឌី យ៉ាងពិតប្រាកដ។ សូមស្តាប់បទសម្ភាសន៍លោក សម រង្ស៊ី ជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិក VOA។ Hun Sen was behind the death of Hok Lundy. Please listen to Sam Rainsy’s interview with Voice of America. From The Phnom Penh Post, 04 June 2019 (…) Hun Sen then turned his sights on Rainsy, calling him “a dog” and “the son of a national traitor” in response to the CNRP co-founder’s claim that Dy Vichea, the son of Hok Lundy and a son-in-law of Hun Sen, was looking for the opportunity to avenge his father’s death. National Police chief Lundy died in a helicopter crash in 2008. Hun Sen said he would engage with Rainsy until the end and vowed to stay in power until 2035. “Now it has reached another level by saying I killed Hok Lundy, and Lundy’s son, who is now my son-in-law, is looking for ways to avenge his father, and with the support of [Minister of Interior] Sar Kheng.” https://www.phnompenhpost.com/national-politics/eat-khmer-noodles-solidarity-pm-urges

Posted by Sam Rainsy on Tuesday, June 4, 2019


សម្រាប់លោក គីម សុខ បានបន្តពន្យល់ថា មរណភាពរបស់លោក ហុង ឡងឌី នៅតែបង្កប់ដោយអាថ៌កំបាំង ព្រោះមនុស្សមានអំណាច ក្នុងរបបដឹកនាំក្រុងភ្នំពេញ តែងយករបៀបដឹកនាំប្រទេស តាមប្រទេសវៀតណាមកុម្មុយនីស្ដិ៍ ហើយលោក ហុង ឡងឌី គឺជាឥស្សវជនម្នាក់ ដ៏មានអំណាច នៅពេលលោកមានជីវិត។ អ្នកវិភាគបានភ្ជាប់ករណីនេះ ទៅនឹងការអះអាង របស់«អតីតនិស្សិត»ម្នាក់ ដូច្នេះថា៖

«អតីតនិស្សិតឧត្ដមសិក្សា វិជ្ជាប៉ូលិសអន្តរជាតិម្នាក់ ដែលបានទៅសិក្សា នៅ​សកលវិទ្យាល័យ​មួយ នៅក្រុងហាណូយ បាននិយាយថា នៅយួន កាលណាមានមន្ត្រីមុខមាត់ ជាន់ខ្ពស់បក្ស ឬរដ្ឋាភិបាលគេណា មានកំហុសឧក្រិដ្ឋកម្រិតធ្ងន់ ដែលប៉ះពាល់ដល់កិត្តិយស និងផលប្រយោជន៍ប្រទេសជាតិគេ ដែលមិនអាចឲ្យអត់ទោសបាន គេមានទម្លាប់បំបាត់ចោល ដោយការបញ្ជាចេញបេសកកម្ម តាមយន្តហោះកន្ទុំរុយពិសេស ដែលមានការរៀបចំល្អិតល្អន់ ទាំងស្ថានភាពអាកាសធាតុ ដោយមិនឲ្យសាមីខ្លួនជាគោលដៅ និងអ្នកជិះប៉ុន្មាននាក់នោះដឹងខ្លួន អំពីការបំផ្ទុះយន្តហោះ ដែលគេចំណាយចោលនោះទេ៕»

ប៉ារីស៍ ១៣/៦/១៩៖ យន្តហោះ​រន្ទះបាញ់​​ ក្លាយទៅជា​ចំណោទ​កំប្លែង​នយោបាយ​សោះកក្រោះ! ការឆ្លើយឆ្លង​គ្នា​រវាងលោក សម រង្ស៊ី…

Posted by Kim Sok on Wednesday, June 12, 2019


You may also like

កម្ពុជា

សន្និសីទ​អ្នក​គាំទ្រCNRP៖ គ្មាន​ការ​បែកបាក់​គ្នា​ទេ!

គ្មាន​ការ​បែកបាក់​គ្នា​ទេ! ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលមកពីច្រើនតំបន់ នៅជុំវិញពិភពលោក បានជួបប្រជុំគ្នា នៅក្រុង អាត្លង់តា (ភាគខាងកើតសហរដ្ឋអាមេរិក) និងបានប្រកាសរួមគ្នាថា ការកោះឲ្យមានជាសន្និសីទពិភពលោកនេះ មិនមែនជាសញ្ញាណនៃការបែកបាក់ រវាងក្រុមអ្នកស្និតនឹងលោក សម ...
កម្ពុជា

សម រង្ស៊ី ព្រមាន​រឹបអូស​ទ្រព្យត្រកូល ហ៊ុន នៅពេល ហ៊ុន សែន អស់អំណាច

តបនឹងការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលឲ្យមេធាវីលោកប្ដឹងរឹបអូសទ្រព្យសម្បត្តិបណ្ដាមន្ត្រីប្រឆាំងកាលពីព្រឹកម៉ិញនេះ មេដឹកនាំប្រឆាំងរបស់ប្រទេសកម្ពុជា លោក សម រង្ស៊ី បានថ្លែងខ្លាំងៗព្រមានឡើងថា ក្រុមលោកនឹងរឹបអូសទ្រព្យសម្បត្តិ របស់ក្រុមគ្រួសារត្រកូល ហ៊ុន វិញ ...
កម្ពុជា

ហ៊ុន សែន បង្ហើបថា កឹម សុខា ព្រមាន​មន្ត្រី​កុំឲ្យ​«សុំសិទ្ធិ​ធ្វើនយោបាយ»

បុរសខ្លាំងកម្ពុជា បានបង្ហើបនៅថ្ងៃនេះ ថាមាន«អាអ្នកខ្លះ» ដែលកំពុងនៅជា​ប់ឃុំក្នុងផ្ទះ បានព្រមានមន្ត្រីខ្លួនឯង កុំឲ្យ​«សុំសិទ្ធិ​ធ្វើនយោបាយ»។ បើគេមិនច្រឡំទេ «អាអ្នកខ្លះ» ដែលនាយករដ្ឋមន្ត្រីកម្ពុជាសំដៅនោះ គឺលោក កឹម សុខា ប្រធានគណបក្ស​សង្គ្រោះជាតិ ...

Comments are closed.

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...