កម្ពុជាដំណឹង

សម រង្ស៊ី និយាយពី​«នយោបាយ ចាញ់-ចាញ់ របស់ ហ៊ុន សែន»

មេដឹកនាំប្រឆាំង បានចំអកឲ្យនាយករដ្ឋមន្ត្រីចាស់វស្សា នៅកម្ពុជា អំពីនយោបាយ «ចាញ់-ចាញ់» ក្នុងគម្រោងដាក់បណ្ដឹង ឡើងទៅតុលាការបារាំង ជុំវិញករណីការធ្លាក់ឧទ្ធម្ភាគចក្រ ដែលបណ្ដាលឲ្យលោក ហុក ឡងឌី ស្លាប់កាលពីឆ្នាំ២០០៨។

លោក សម រង្ស៊ី បានលើកឡើងថា បន្ទាប់ពីលោកបានលើកឡើង អំពីការវាយប្រហារ ដោយគប់គ្រាប់បែកដៃ នៅឆ្នាំ១៩៩៧ ការធ្វើឃាតតារាសំដែង ពិសិដ្ឋ ពីលិកា នៅឆ្នាំ១៩៩៩ និងការធ្វើឃាតអ្នកធ្វើអត្ថាធិប្បាយនយោបាយ កែម ឡី នៅឆ្នាំ២០១៦ កាលពីយប់ម្សិលម៉ិញនោះរួច លោក ហ៊ុន សែន បានប្រែចិត្តគំនិត ពីការដាក់ពាក្យបណ្ដឹង ទៅតុលាការបារាំងនោះវិញ។

មេដឹកនាំប្រឆាំង បានសរសេរ នៅលើទំព័រហ្វេសប៊ុករបស់លោក បង្ហាញពីលទ្ធភាពពីរ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវប្រកាន់យក។ លោកបានសរសេរ ដូចការដកស្រង់​ទាំងស្រុង​ខាងក្រោមថា៖

«លទ្ធភាពទី ១- បើ ហ៊ុន សែន នៅតែហ៊ានប្តឹងពីខ្ញុំ ទៅតុលាការបារាំង ពេលនោះគាត់ច្បាស់ជាជួបបញ្ហាធំហើយ ពីព្រោះនៅចំពោះមុខតុលាការឯករាជ្យ ដូចតុលាការបារាំងនេះ គាត់មិនអាចបិទបាំងការពិតបានទេ ដូចអ្វីដែលគាត់ធ្លាប់តែធ្វើ នៅចំពោះមុខ តុលាការអាយ៉ងរបស់គាត់ នៅប្រទេសកម្ពុជា។»

«លទ្ធភាពទី ២- បើ ហ៊ុន សែន សម្រេចចិត្តជាចុងក្រោយ ថាគាត់មិនប្តឹងពីខ្ញុំទៅតុលាការបារាំងទេ ពេលនោះ គាត់បង្ហាញពីភាពកំសាករបស់គាត់ ហើយគាត់ដូចជាសារភាព ថាគាត់ជាឃាតករមែន ក្នុងរឿងដែលខ្ញុំរៀបរាប់ ពីខាងលើ។»

«នយោបាយ ចាញ់-ចាញ់»

កាលពីម្សិលម៉ិញ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលក្រុងភ្នំពេញ បានអះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រី ស ខេង កំពុងរួមគ្នារៀបចំឯកសារ ប្ដឹងគូបដិបក្ខនយោបាយរបស់ផងខ្លួន ទៅកាន់តុលាការក្នុងប្រទេស​បារាំង។

ចេញពីក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី អ្នកនាំពាក្យបានអះអាងថា បណ្ដឹងនោះ មានបំណង «ស្វែងរកតម្លៃយុត្តិធម៌សកល» ជូនមេដឹកនាំទាំងពីរ ដែលលោក សម រង្ស៊ី បានចោទប្រកាន់ជាសាធារណៈថា លោក ហ៊ុន សែន ជាអ្នកសម្លាប់នាយឧត្តមសេនីយ៍ ហុក ឡងឌី និងថា លោក ស ខេង បានរៀបចំផែនការ ដើម្បីផ្ដួលរំលំរដ្ឋាភិបាល ដែលដឹកនាំដោយលោក ហ៊ុន សែន។

តែសម្រាប់លោក សម រង្ស៊ី បានពន្យល់តាមរយៈលទ្ធភាពទាំងពីរខាងលើថា ទោះលោក ហ៊ុន សែន យកមួយណា ក៏បុរសខ្លាំងកម្ពុជាចាញ់ដែរ។ លោកបន្តចំអកដាក់លោក ហ៊ុន សែន ដោយប្រើពាក្យ«ខ្លាំងៗ»ថា៖

«យុទ្ធវិធីមួយដ៏ល្អ ដើម្បីបញ្ចប់របបផ្តាច់ការ ឲ្យបានឆាប់នៅកម្ពុជា គឺធ្វើឲ្យ ហ៊ុន សែន ឆ្កួត!»

០៨ មិថុនា ២០១៩ / 08 June 2019 – Hun Sen's lose-lose policy. នយោបាយ ចាញ់-ចាញ់ របស់ ហ៊ុន សែន ហ៊ុន សែន បានប្រកាសថា…

Publiée par Sam Rainsy sur Samedi 8 juin 2019


លំអិតបន្ថែមទៀត

វិភាគ អត្ថាធិប្បាយ

អ្នកវិភាគ៖ ក្នុង​សោកនាដកម្ម​នៅខេត្ត​ព្រះសីហនុ ប្រើ«អភិក្រមទី៥»​មិនបានទេ

អភិក្រមទី៥ ពីក្នុងចំណោមអភិក្រមទាំង៥ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអភិក្រមសម្រាប់ការអនុវត្ត «ដោយអន្លើៗ» និង«ដោយដុំៗ» ហើយមិនអាចយកទៅអនុវត្ត ក្នុងសោកនាដកម្ម នៃគ្រោះរលំអគារចិន កាលពីចុងសប្ដាហ៍មុន នៅខេត្តព្រះសីហនុបានទេ។ ...
កម្ពុជា

នាយករដ្ឋមន្ត្រី​«ជេរម៉ែ»​អ្នកវិភាគ ដែល​រិះគន់​ការដឹកនាំ​របស់​លោក

នៅចំពោះក្រុមអ្នកវិភាគឯករាជ្យ ដែលតែងលើកពីកំហុស និងចំណុចខ្វះខាត ពីរបបដឹកនាំរបស់លោកនោះ លោក ហ៊ុន សែន បានតំឡើងខ្លួនថា លោកជា«ឪបណ្ឌិត» ឬហៅក្រុមអ្នកវិភាគទាំងនោះ ឲ្យមកចូលស្បថជាមួយលោក។ តែនៅថ្ងៃនេះ លោកបានប្រើយុទ្ធសាស្ត្រថ្មី ...
កម្ពុជា

សម រង្ស៊ី ថា​ការបញ្ជូន​ដីកាតុលាការ​ទៅ​អាស៊ាន គ្មាន​ឥទ្ធិពលអ្វីលើ​លោកទេ

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានថ្លែងតបពីរដ្ឋធានី ប៉ារីស ប្រទេសបារាំងថា ទង្វើរបស់លោក ហ៊ុន សែន ជុំវិញការបញ្ជូនដីកាតុលាការកម្ពុជា ទៅកាន់បណ្ដាប្រទេសអាស៊ាន ឲ្យចាប់ខ្លួនលោកនោះ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.