• អាមេរិក​បន្ត​ឲ្យ​ក្រុង​ភ្នំពេញ ដោះលែង កឹម សុខា និង​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ

    សហរដ្ឋអាមរិកបានបន្តជំរុញ ទៅរបបដឹកនាំឯកបក្ស នៅក្នុងប្រទេសកម្ពុជា ឲ្យស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ដោយរាប់បញ្ចូល ទាំងការ«ដោះលែង»ប្រធានគណបក្សប្រឆាំង លោក កឹម សុខា ដែលត្រូវបានដាក់ឲ្យជាប់ឃុំ នៅក្នុងពន្ធនាគារ និងប្ដូរមកក្នុងគេហដ្ឋាន តាំងពីជាង២ឆ្នាំ និងអនុញ្ញាតឲ្យសង្គមស៊ីវិល ក៏ដូចជាសារព័ត៌មានឯករាជ្យ ឲ្យមានដំណើរការឡើងវិញ ដោយគ្មានការគំរាមកំហែង។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក អ្នកស្រី ម័រហ្គិន អ៊ថាហ្គឹះស៍ (Morgan Ortagus) បានថ្លែងអះអាងជាថ្មី ពីជំហររបស់ប្រទេសមហាអំណាច ចំពោះសំនុំរឿងមួយនេះ តាមរយៈវីដេអូមួយ ដែលត្រូវបានយកមកបង្ហោះ នៅលើ​ទំព័រហ្វេ​ស​ប៊ុ​ក នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ក្នុងឱកាសខួបពីរឆ្នាំ នៃការឃុំឃាំងលើមេដឹកនាំគណបក្សប្រឆាំង។ អ្នកស្រីបានគូសបញ្ជាក់ថា ការ​ចោទប្រកាន់លើ​លោក កឹម ...
  • ផៃ ស៊ីផាន៖ ប្រមុខ​ការទូត​អាមេរិក​ឲ្យ​តម្លៃ​ដល់​សច្ចភាព និង​សន្តិភាព​កម្ពុជា

    ការស្វាគមន៍របស់រដ្ឋមន្ត្រីការបរទេសអាមេរិក ចំពោះការបដិសេធ របស់រដ្ឋាភិបាលកម្ពុជា អំពីវត្តមានយោធាចិន នៅខេត្តព្រះសីហនុ គឺជាការឲ្យតម្លៃដល់«សច្ចភាព និង​សន្តិភាព​កម្ពុជា»។ នេះ ជាការអះអាងឡើង របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបបក្រុងភ្នំពេញ ក្នុងថ្ងៃសុក្រទី២ ខែសីហានេះ។ កាលពីថ្ងៃព្រហស្បត្តិ៍ ទី១ ខែសីហាម្សិលម៉ិញ លោក ម៉ៃ ភមភីអូ (Mike Pompeo) រដ្ឋមន្ត្រីការបរទេសអាមេរិក បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ​ក្នុងរាជធានីបាង​កក​ ប្រទេស​ថៃ ថាសហរដ្ឋអាមេរិកស្វាគមន៍ ការបដិសេធរបស់កម្ពុជា ចំពោះរបាយការណ៍ ដែលអះអាងថា មានវត្តមានមូលដ្ឋានយោធាចិន នៅលើទឹកដីកម្ពុជា។ លោក ...
  • ផៃ ស៊ីផាន ប្រើ​ភាសា​ឲ្យ​អាមេរិក​«វេចបង្វេច»​ចេញពី​កម្ពុជា បើមិន​ពេញចិត្ត

    បន្ទាប់ពីក្រសួងការបរទេស ដែលប្រតិកម្មតបកាលពីម្សិលម៉ិញរួច នៅថ្ងៃនេះ​ អ្នកនាំពាក្យរដ្ឋាភិបាលក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បានប្រើភាសា​បណ្ដេញ​មន្ត្រី នៃស្ថានទូតសហរដ្ឋអាមេរិក ឲ្យ«វេចបង្វេច»​ចេញពីកម្ពុជា ប្រសិនជាមន្ត្រីទាំងនេះ មិនពេញចិត្តជាមួយកម្ពុជា។ ជាប្រតិកម្មខ្លាំងៗ និងជាបន្តបន្ទាប់របស់របបក្រុងភ្នំពេញ តបទៅនឹងសាររបស់ស្ថានទូតសហរដ្ឋអាមេរិក ដែលបង្ហោះ​នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ រំឭកឡើងវិញ ហៅការបោះឆ្នោតសកល ខែកក្កដា ឆ្នាំ២០១៨ ថា«មានកំហុសឆ្គងយ៉ាងខ្លាំង» និង«មិនបានតំណាងឲ្យឆន្ទៈ» របស់ពលរដ្ឋកម្ពុជា។ «មនុស្សព្រៃ» ​ក្នុង​សន្និសីទ​សារព័ត៌មាន ​ស្តីពី​សមិទ្ធផល​១​ឆ្នាំ បន្ទាប់ពី​ការបោះឆ្នោត នីតិកាល​ទី​៦​ នាព្រឹកថ្ងៃព្រហស្បត្តិ៍ទី១ ខែសីហានេះ លោក ផៃ ...
  • ហ៊ុន សែន ទទួលស្គាល់​ការផ្អាក​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី មកពី«បញ្ហា​សុខភាព»?

    ផ្ទុយពីអ្នកនាំពាក្យ ដែលអះអាងថា ការផ្អាកកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីចុងសប្ដាហ៍មុន មិនពាក់ព័ន្ធនឹងបញ្ហាសុខភាព របស់នាយករដ្ឋមន្ត្រីនោះ នៅព្រឹកថ្ងៃពុធនេះ លោក ហ៊ុន សែន បានចេញមកអះអាង ដែលធ្វើឲ្យគេយល់ថា ការផ្អាកកិច្ចប្រជុំនោះ គឺពិតជាបណ្ដាល មកពី«បញ្ហា​សុខភាព»របស់លោក។ បុរសខ្លាំងកម្ពុជា បានប្រើទំព័រហ្វេសប៊ុករបស់លោក សរសេរឲ្យគេឯងដឹងថា៖ «មកទល់ថ្ងៃ[ពុធ]នេះ សុខភាពខ្ញុំ (គ្រេចស្មា) ក៏កាន់តែល្អប្រសើររឹងមាំ មានកម្លាំងថាមពលពេញលេញ ក្នុងការបំពេញការងារជូនជាតិ។ នៅថ្ងៃ សុក្រទី ២ ខែសីហា [ខាងមុខ]នេះ ខ្ញុំនឹងដឹកនាំ​ប្រជុំ​គណៈរដ្ឋមន្រ្តី​ពេញអង្គ ដូចធម្មតា។» កាលពីសប្ដាហ៍មុន ទីស្ដីការ​គណៈរដ្ឋមន្ត្រី ប្រកាស​លើក​ពេល​កិច្ច​ប្រជុំ​ពេញអង្គ នៃ​គណៈរដ្ឋមន្ត្រី​ ...
  • កម្ពុជា​ប្រើ​អាស៊ាន​ព្រមាន​អាមេរិក កុំឲ្យ​​និយាយ​ពី​កិច្ចព្រមព្រៀង​«សម្ងាត់»

    រដ្ឋាភិបាលក្រុងភ្នំពេញ តាមរយៈអ្នកនាំពាក្យរបស់ខ្លួន បានស្នើឲ្យសហរដ្ឋអាមេរិក គោរពប្រទេសកម្ពុជា ជុំវិញ​កិច្ចព្រមព្រៀង​«សម្ងាត់» ដែលសារព័ត៌មាន «The Wall Street Journal» ដ៏ល្បីរបស់អាមេរិក បានចេញផ្សាយ កាលពីចុងសប្ដាហ៍មុន។ អង្គភាពអ្នកនាំពាក្យ នៃរបបក្រុងភ្នំពេញ ដែលមានលោក ផៃ ស៊ីផាន ជារដ្ឋមន្ត្រី បានចេញសេចក្ដីថ្លែងការណ៍មួយ មាន៤ចំណុច នៅថ្ងៃព្រហស្បត្តិ៍នេះ ដោយធ្វើការបដិសេធសារជាថ្មីទៀត អំពីព័ត៌មានដ៏កក្រើក ដែលចុះផ្សាយ​ដោយសារព័ត៌មានខាងលើ មុននឹងត្រូវបានសារព័ត៌មាននានា នៅជុំវិញផែនដី ដកស្រង់ទៅចុះផ្សាយបន្ត។ ក្នុងពេលភ្លាមៗ បន្ទាប់ពីការចេញផ្សាយនោះ ក្រសួងការបរទេស​សហរដ្ឋអាមេរិក បានប្រកាស តាមរយៈសេចក្ដីថ្លែងការណ៍មួយ ស្នើប្រទេសកម្ពុជា ឲ្យបោះបង់ចោលគម្រោងខាងលើ ...
  • ហ៊ុន សែន ឲ្យ​ដំណឹង​ថា លោក​មាន​សុខភាព​«រឹងមាំ​ធម្មតា»

    អវត្តមានជាសាធារណៈ រាប់ចាប់តាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នោះមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅមុននេះបន្តិច ធានាទៅដល់អ្នកគោរពស្រឡាញ់លោកថា លោកមានសុខភាព«រឹងមាំ​ធម្មតា»។ មេដឹកនាំកម្ពុជា បានប្រកាសដូច្នេះ នៅលើទំព័រហ្វេសប៊ុករបស់លោក ដោយថែមទាំងបញ្ជាក់ទៀតថា លោកមានគម្រោងជួបភ្ញៀវ ពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម នៅទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងថ្ងៃស្អែកនេះផង។ លោក ហ៊ុន សែន សរសេរថា៖ «សុខភាពខ្ញុំ គឺរឹងមាំធម្មតាទេ។ ស្អែកនេះ ខ្ញុំជួបភ្ញៀវ មកពីមូលនិធិអន្តជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម នៅទីស្តីការ។» មុននឹងអះអាង ឲ្យមានការថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសនោះ បុរសខ្លាំងកម្ពុជា ដែលអង្គុយក្នុងតំណែង តាំងពីជាងបីទសវត្សរ៍ ...