• ហ៊ុន សែន ឲ្យ​ដំណឹង​ថា លោក​មាន​សុខភាព​«រឹងមាំ​ធម្មតា»

    អវត្តមានជាសាធារណៈ រាប់ចាប់តាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នោះមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅមុននេះបន្តិច ធានាទៅដល់អ្នកគោរពស្រឡាញ់លោកថា លោកមានសុខភាព«រឹងមាំ​ធម្មតា»។ មេដឹកនាំកម្ពុជា បានប្រកាសដូច្នេះ នៅលើទំព័រហ្វេសប៊ុករបស់លោក ដោយថែមទាំងបញ្ជាក់ទៀតថា លោកមានគម្រោងជួបភ្ញៀវ ពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម នៅទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងថ្ងៃស្អែកនេះផង។ លោក ហ៊ុន សែន សរសេរថា៖ «សុខភាពខ្ញុំ គឺរឹងមាំធម្មតាទេ។ ស្អែកនេះ ខ្ញុំជួបភ្ញៀវ មកពីមូលនិធិអន្តជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម នៅទីស្តីការ។» មុននឹងអះអាង ឲ្យមានការថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសនោះ បុរសខ្លាំងកម្ពុជា ដែលអង្គុយក្នុងតំណែង តាំងពីជាងបីទសវត្សរ៍ ...
  • រដ្ឋាភិបាល​នឹង​ចាត់​វិធានការ​ប្រឆាំង​«អ្នកប្រតិដ្ឋ»​ស្ថានភាព​ជំងឺ ហ៊ុន សែន

    អ្នកប្រតិដ្ឋ ឬបង្កើតស្ថានភាពអាក្រក់ ពីសុខភាពរបស់លោកនាយករដ្ឋ ហ៊ុន សែន នឹងត្រូវជាប់ចោទ ពីការប្រព្រឹត្តិ​​បទល្មើសព្រហ្មទណ្ឌ ហើយនឹងរងវិធានការ​យ៉ាងម៉ឺងម៉ាត់ ពីរបបក្រុងភ្នំពេញ។ នេះ បើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ដែលបានបញ្ជាក់ករណីខាងលើ ពីក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១២ ខែកក្កដានេះ។ តាមទំព័រហ្វេសប៊ុករបស់លោក មន្ត្រីអ្នកនាំពាក្យបានសរសេរឲ្យដឹងថា៖ «ប្រសិនបើគណនីហ្វេសប៊ុកណាមួយ ប្រតិដ្ឋបំភ្លៃព័ត៌មាន (Fake News) ដែលធ្វើឱ្យមានការជ្រួលច្របល់មតិសាធារណៈ ជាហេតុផលធ្វើឱ្យប៉ះពាល់ ដល់សន្តិសុខជាតិ ដោយប្រតិដ្ឋស្ថានភាព​អាក្រក់ ពីសុខភាពរបស់​នាយករដ្ឋមន្រ្តី នៅក្នុងតំណែង គឺជាបទល្មើសព្រហ្មទណ្ឌ។ រាជរដ្ឋាភិបាល នឹងចាត់វិធានការ​យ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាព​ឧក្រិដ្ឋនេះ។» យកអ្វីមកថ្លឹង? ...
  • សម រង្ស៊ី និយាយពី​«នយោបាយ ចាញ់-ចាញ់ របស់ ហ៊ុន សែន»

    មេដឹកនាំប្រឆាំង បានចំអកឲ្យនាយករដ្ឋមន្ត្រីចាស់វស្សា នៅកម្ពុជា អំពីនយោបាយ «ចាញ់-ចាញ់» ក្នុងគម្រោងដាក់បណ្ដឹង ឡើងទៅតុលាការបារាំង ជុំវិញករណីការធ្លាក់ឧទ្ធម្ភាគចក្រ ដែលបណ្ដាលឲ្យលោក ហុក ឡងឌី ស្លាប់កាលពីឆ្នាំ២០០៨។ លោក សម រង្ស៊ី បានលើកឡើងថា បន្ទាប់ពីលោកបានលើកឡើង អំពីការវាយប្រហារ ដោយគប់គ្រាប់បែកដៃ នៅឆ្នាំ១៩៩៧ ការធ្វើឃាតតារាសំដែង ពិសិដ្ឋ ពីលិកា នៅឆ្នាំ១៩៩៩ និងការធ្វើឃាតអ្នកធ្វើអត្ថាធិប្បាយនយោបាយ កែម ឡី នៅឆ្នាំ២០១៦ កាលពីយប់ម្សិលម៉ិញនោះរួច លោក ហ៊ុន សែន បានប្រែចិត្តគំនិត ពីការដាក់ពាក្យបណ្ដឹង ទៅតុលាការបារាំងនោះវិញ។ ...
  • សម រង្ស៊ី ពន្យុះឲ្យ ហ៊ុន សែន ប្ដឹងលោកបន្ថែម ឲ្យច្រើនករណីទៀត

    នៅចំពោះគម្រោងដាក់ពាក្យបណ្ដឹង ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើងទៅតុលាការបារាំងនោះ លោក សម រង្ស៊ី បានស្វាគមន៍គម្រោងនេះ ដើម្បីអ្វីមួយ ដែលមេដឹកនាំប្រឆាំង លើកឡើងថា ជាការតតាំងគ្នាដោយយុត្តិធម៌ ជាជាងតុលាការក្នុងស្រុក។ តែលោក សម រង្ស៊ី បានពន្យុះឲ្យបុរសខ្លាំងកម្ពុជា បន្ថែមបណ្ដឹងប្រឆាំងរូបលោក ឲ្យបានច្រើនករណីទៀត ក្នុងនោះមានករណីគប់គ្រាប់បែក នៅខាងមុខរដ្ឋសភា ករណីឃាតកម្ម លើអ្នកស្រី ពិសិដ្ឋ ពីលិកា និងករណីឃាតកម្ម លើលោក កែម ឡី។ នៅលើទំព័រហ្វេសប៊ុករបស់លោក ប្រធានស្ដីទីគណបក្សប្រឆាំង បានលើកឡើង ពីករណីទាំងបីខាងលើ និងបានសរសេរចោទសួរ ...
  • មន្ត្រី​ស្ថានទូត​អាមេរិក ចូលបរិភោគ​«នំបញ្ចុក»​នៅហាង រ៉ូហ្សែត

    មន្ត្រីទទួលបន្ទុកផ្នែកនយោបាយ នៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា លោក «Luis G.Salas» បានឆ្លៀតឱកាស នៃដំណើររបស់លោក ទៅកាន់ខេត្តបាត់ដំបង ក្នុងព្រឹកថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ ដើម្បីចូលទៅទទួលទាន«នំបញ្ចុក» ជាអាហារថ្ងៃត្រង់ នៅក្នុងហាងនំបញ្ចុក របស់កញ្ញា ស៊ីន ចាន់ពៅរ៉ូហ្សែត អតីតចៅសង្កាត់ជាប់ឆ្នោត មកពីគណបក្សប្រឆាំង។ អតីតមន្ត្រីមូលដ្ឋាន របស់គណបក្សសង្គ្រោះជាតិរូបនេះ បានបង្ហោះព័ត៌មានខាងលើ មានអមដោយរូបភាព​ពីរសន្លឹកផង នៅលើគណនីហ្វេសប៊ុក​របស់នាង។ កញ្ញាបាន​បញ្ជាក់ថា កញ្ញាសូមថ្លែងអំណរគុណ«ជាខ្លាំង» ​ចំពោះមន្ត្រីស្ថានទូតខាងលើ ដែលបាន «ឆ្លៀតពេលបន្តិច» មកស្រស់ស្រូបអាហារថ្ងៃត្រង់ នៅហាងរបស់នាង។ ព្រឹកថ្ងៃពុធទី29 ខែឧសភា ...
  • អ្នកនាំពាក្យ​រដ្ឋាភិបាល​ថា ត្រូវ​«គ្រប់គ្រង​ព័ត៌មាន» ដើម្បី​ថែរក្សាសន្ដិភាព

    ប្រសិនជាប្រទេសកម្ពុជា ប្រកាន់យកប្រព័ន្ធដឹកនាំរដ្ឋ តាមបែបប្រជាធិបតេយ្យ និងមានរបបសារព័ត៌មានសេរីនោះ អង្គភាពអ្នកនាំពាក្យ​​នៃរបបក្រុងភ្នំពេញសព្វថ្ងៃ ដែលដឹកនាំដោយលោក ផៃ ស៊ីផាន បានអះអាងថា ខ្លួនមានកាតព្វកិច្ចក្នុងការ«គ្រប់គ្រង​ព័ត៌មាន» ដោយយកហេតុផល​មកពន្យល់ថា ដើម្បីចូលរួមថែរក្សាសន្តិភាព និងសណ្ដាប់ធ្នាប់សាធារណៈ។ សេចក្ដីថ្លែងការណ៍មួយរបស់អង្គភាពមួយនេះ ដែលចេញផ្សាយកាលពីម្សិលម៉ិញ បានអះអាងយ៉ាងដូច្នេះ ដើម្បីច្រានចោលការលើកឡើង របស់លោក សម រង្ស៊ី ដែលអង្គភាពអ្នកនាំពាក្យចាត់ទុកថា ជា«ទណ្ឌិតឧទ្ទាមក្រៅស្រុក» ជុំវិញគម្រោងកែនអ្នកគាំទ្រ ដើម្បីចូលរួមក្នុងដំណើរមាតុភូមិនិវត្តន៍ មកកាន់ប្រទេសកម្ពុជា ដែលមេដឹកនាំប្រឆាំងអះអាង​ថា នឹងធ្វើឡើង​ក្នុងពេលឆាប់ៗខាងមុខ។ អង្គភាពអ្នកនាំពាក្យ បានសរសេរឡើងថា៖ «វោហារសាស្ត្ររបស់ទណ្ឌិតឧទ្ទាម (លោក សម រង្ស៊ី) រូបនេះ គ្រាន់តែជាវិទ្ធស្សនាចិត្តសាស្ត្រនយោបាយ ...