កម្ពុជាដំណឹង

រដ្ឋាភិបាល​នឹង​ចាត់​វិធានការ​ប្រឆាំង​«អ្នកប្រតិដ្ឋ»​ស្ថានភាព​ជំងឺ ហ៊ុន សែន

អ្នកប្រតិដ្ឋ ឬបង្កើតស្ថានភាពអាក្រក់ ពីសុខភាពរបស់លោកនាយករដ្ឋ ហ៊ុន សែន នឹងត្រូវជាប់ចោទ ពីការប្រព្រឹត្តិ​​បទល្មើសព្រហ្មទណ្ឌ ហើយនឹងរងវិធានការ​យ៉ាងម៉ឺងម៉ាត់ ពីរបបក្រុងភ្នំពេញ។ នេះ បើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ដែលបានបញ្ជាក់ករណីខាងលើ ពីក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១២ ខែកក្កដានេះ។

តាមទំព័រហ្វេសប៊ុករបស់លោក មន្ត្រីអ្នកនាំពាក្យបានសរសេរឲ្យដឹងថា៖

«ប្រសិនបើគណនីហ្វេសប៊ុកណាមួយ ប្រតិដ្ឋបំភ្លៃព័ត៌មាន (Fake News) ដែលធ្វើឱ្យមានការជ្រួលច្របល់មតិសាធារណៈ ជាហេតុផលធ្វើឱ្យប៉ះពាល់ ដល់សន្តិសុខជាតិ ដោយប្រតិដ្ឋស្ថានភាព​អាក្រក់ ពីសុខភាពរបស់​នាយករដ្ឋមន្រ្តី នៅក្នុងតំណែង គឺជាបទល្មើសព្រហ្មទណ្ឌ។ រាជរដ្ឋាភិបាល នឹងចាត់វិធានការ​យ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាព​ឧក្រិដ្ឋនេះ។»

យកអ្វីមកថ្លឹង?

យ៉ាងណា លោក ផៃ ស៊ីផាន មិនបានបញ្ជាក់ថា តើរបបដឹកនាំរបស់លោក ហ៊ុន សែន យកច្បាប់អ្វីមកអនុវត្តន៍ ក្នុងការដាក់បម្រាម ហាមមិនឲ្យនិយាយ ពីសុខភាពរបស់លោក ហ៊ុន សែន ខណៈកន្លងមក មិនដែលមានរបាយការណ៍ជាផ្លូវការ ដែលបញ្ជាក់ដោយវេជ្ជបណ្ឌិត ថាតើបុរសខ្លាំងកម្ពុជា មានជំងឺអ្វីឲ្យពិតប្រាកដនោះឡើយ។

ក្នុងពេលកន្លងមក គឺលោក ហ៊ុន សែន ខ្លួនឯង ជាអ្នកប្រកាស ទម្លាយពីបញ្ហាសុខភាពរបស់លោក ប្រាប់គេឯងជាសាធារណៈ ហើយកាលពីថ្ងៃទី១០ ខែកក្កដាម្សិលម្ង៉ៃ លោក ហ៊ុន សែន ក៏ទើបនឹងវិលត្រឡប់ ពីការពិនិត្យព្យាបាលជំងឺរបស់លោក ក្នុងប្រទេសសិង្ហបូរី វិញដែរ៕ 



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ដាក់កម្ពុជា​ឲ្យកាន់ទុក្ខ​មួយថ្ងៃ ចំពោះសព ស៊ីនហ្សូ អាបេ

នៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ កម្ពុជានឹងធ្វើការ​កាន់ទុក្ខ​សព​​អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ (Shinzo Abe) ដែលបានធ្វើមរណភាព កាលពីថ្ងៃសុក្រម្សិលមិញ បន្ទាប់ពីរកការបាញ់ប្រហារ ...
កម្ពុជា

អ្នកវិភាគ​ឆ្ងល់​ថា គ្មាន​អាជ្ញាធរ​ណា​អើពើ ពេលចិន​«បង្ហាញ​កាំភ្លើង»

រូបភាពដែលបណ្ដាជនចិន«បង្ហាញកាំភ្លើង»នៅក្នុងដៃ ត្រូវបានបង្ហោះចែករំលែកតៗគ្នា នៅពាសពេញបណ្ដាញសង្គម និងបានបង្កឲ្យមានប្រតិកម្មចម្រុះ អះអាងថា «បណ្ដា​ជន​ចិន​កាន់តែព្រហើន» ដែលចូលមកនៅក្នុងទឹកដីខ្មែរ តែបែរជាបង្ហោះរូបភាព យ៉ាងហ៊ឺហាដូច្នេះ។ សម្រាប់លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយ ...
កម្ពុជា

ហ៊ុន សែន ពន្យល់​ពីខួប​ទី៥០ នៃថ្ងៃខែឆ្នាំ​កំណើត​«មិនពិត»​របស់លោក

ថ្ងៃខែឆ្នាំកំណើត «មិនពិត» របស់លោក ហ៊ុន សែន មិនមែនជារឿងថ្មីទេ ព្រោះវាត្រូវបាននាយករដ្ឋមន្ត្រីរូបនេះ លើកឡើងដដែលៗ សឹងជារៀងរាល់ឆ្នាំ។ តែប្លែកនៅត្រង់ថា ឆ្នាំថ្មី ឆ្នាំ២០២០ បុរសខ្លាំងកម្ពុជា ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.