• មន្ត្រី​ស្ថានទូត​អាមេរិក ចូលបរិភោគ​«នំបញ្ចុក»​នៅហាង រ៉ូហ្សែត

    មន្ត្រីទទួលបន្ទុកផ្នែកនយោបាយ នៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា លោក «Luis G.Salas» បានឆ្លៀតឱកាស នៃដំណើររបស់លោក ទៅកាន់ខេត្តបាត់ដំបង ក្នុងព្រឹកថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ ដើម្បីចូលទៅទទួលទាន«នំបញ្ចុក» ជាអាហារថ្ងៃត្រង់ នៅក្នុងហាងនំបញ្ចុក របស់កញ្ញា ស៊ីន ចាន់ពៅរ៉ូហ្សែត អតីតចៅសង្កាត់ជាប់ឆ្នោត មកពីគណបក្សប្រឆាំង។ អតីតមន្ត្រីមូលដ្ឋាន របស់គណបក្សសង្គ្រោះជាតិរូបនេះ បានបង្ហោះព័ត៌មានខាងលើ មានអមដោយរូបភាព​ពីរសន្លឹកផង នៅលើគណនីហ្វេសប៊ុក​របស់នាង។ កញ្ញាបាន​បញ្ជាក់ថា កញ្ញាសូមថ្លែងអំណរគុណ«ជាខ្លាំង» ​ចំពោះមន្ត្រីស្ថានទូតខាងលើ ដែលបាន «ឆ្លៀតពេលបន្តិច» មកស្រស់ស្រូបអាហារថ្ងៃត្រង់ នៅហាងរបស់នាង។ ព្រឹកថ្ងៃពុធទី29 ខែឧសភា ...
  • អ្នកនាំពាក្យ​រដ្ឋាភិបាល​ថា ត្រូវ​«គ្រប់គ្រង​ព័ត៌មាន» ដើម្បី​ថែរក្សាសន្ដិភាព

    ប្រសិនជាប្រទេសកម្ពុជា ប្រកាន់យកប្រព័ន្ធដឹកនាំរដ្ឋ តាមបែបប្រជាធិបតេយ្យ និងមានរបបសារព័ត៌មានសេរីនោះ អង្គភាពអ្នកនាំពាក្យ​​នៃរបបក្រុងភ្នំពេញសព្វថ្ងៃ ដែលដឹកនាំដោយលោក ផៃ ស៊ីផាន បានអះអាងថា ខ្លួនមានកាតព្វកិច្ចក្នុងការ«គ្រប់គ្រង​ព័ត៌មាន» ដោយយកហេតុផល​មកពន្យល់ថា ដើម្បីចូលរួមថែរក្សាសន្តិភាព និងសណ្ដាប់ធ្នាប់សាធារណៈ។ សេចក្ដីថ្លែងការណ៍មួយរបស់អង្គភាពមួយនេះ ដែលចេញផ្សាយកាលពីម្សិលម៉ិញ បានអះអាងយ៉ាងដូច្នេះ ដើម្បីច្រានចោលការលើកឡើង របស់លោក សម រង្ស៊ី ដែលអង្គភាពអ្នកនាំពាក្យចាត់ទុកថា ជា«ទណ្ឌិតឧទ្ទាមក្រៅស្រុក» ជុំវិញគម្រោងកែនអ្នកគាំទ្រ ដើម្បីចូលរួមក្នុងដំណើរមាតុភូមិនិវត្តន៍ មកកាន់ប្រទេសកម្ពុជា ដែលមេដឹកនាំប្រឆាំងអះអាង​ថា នឹងធ្វើឡើង​ក្នុងពេលឆាប់ៗខាងមុខ។ អង្គភាពអ្នកនាំពាក្យ បានសរសេរឡើងថា៖ «វោហារសាស្ត្ររបស់ទណ្ឌិតឧទ្ទាម (លោក សម រង្ស៊ី) រូបនេះ គ្រាន់តែជាវិទ្ធស្សនាចិត្តសាស្ត្រនយោបាយ ...
  • ផៃ ស៊ីផាន ហៅ​ក្រុម​ព្រឹទ្ធសមាជិក​អាមេរិក ជា​មេក្លោង​ក្រុមប្រឆាំង​នៅ​កម្ពុជា

    អ្នកនាំពាក្យរបបដឹកនាំក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បានធ្វើប្រតិកម្មតបនឹងការស្នើច្បាប់ កាលពីសប្ដាហ៍មុន ពីសំណាក់ក្រុមសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ដោយ​ហៅ​ទង្វើរបស់ក្រុមព្រឹទ្ធសមាជិកទាំងនោះ បង្ហាញកាន់តែច្បាស់ ថាពួកគេជា«មេក្លោង» របស់ក្រុមប្រឆាំងនៅកម្ពុជា។ សេចក្ដីស្នើច្បាប់លេខ «S.1468» ត្រូវបានផ្ដួចផ្ដើមឡើង ដោយលោក លិនស៊ី ហ្ក្រាហែម (Linsey Graham) មកពីគណបក្សសាធារណរដ្ឋ និងត្រូវបានដាក់ចូល ទៅព្រឹទ្ធសភាអាមេរិក នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩។ បន្ទាប់មកច្បាប់នេះ ត្រូវបានគាំទ្រដោយសមាជិកព្រឹទ្ធសភាអាមេរិក ចំនួនពីររូបទៀត គឺលោក ឌិក ឌើប៊ិន (Dick Durbin) ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​លោក ...
  • សភាអាមេរិក​ភ្ជាប់​មរណភាព ទិត្យ រ៉ន ទៅនឹង​ទង្វើ​«រំលោភអំណាច»​​នៅ​កម្ពុជា

    បន្ទាប់ពីក្រសួងការបរទេស រដ្ឋសភាជាតិ​សហរដ្ឋអាមេរិក តាមរយៈប្រធានគណកម្មការកិច្ចការបរទេស លោក «Eliot Engel» ក៏បានសម្ដែងក្ដីកង្វល់​ដ៏ជ្រាលជ្រៅ ចំពោះមរណភាព ប្រកបដោយភាពមន្ទិល របស់សកម្មជនគណបក្សប្រឆាំង លោក ទិត្យ រ៉ន នោះដែរ និងបានហៅទង្វើ ដែលឈានទៅដល់ការស្លាប់ របស់សកម្មជនគណបក្សប្រឆាំង ថាជាការ«រំលោភអំណាច»ថ្មីបំផុតមួយទៀត នៅក្នុងយុទ្ធនាការបង្ក្រាប​គណបក្សប្រឆាំង ពីសំណាក់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការអះអាងរបស់ប្រធានគណកម្មការកិច្ចការបរទេស នៃសភាជាតិសហរដ្ឋអាមេរិក ធ្វើឡើងតាមរយៈទំព័រទ្វីសធើរផ្លូវការ របស់ស្ថាប័ននេះ កាលពីប៉ុន្មានម៉ោងមុន ដោយភ្ជាប់មកជាមួយ នូវសេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេសអាមេរិក ទាក់ទងនឹងសកម្មជនគណបក្សប្រឆាំង ដដែលនោះផង។ ទំព័រទ្វីសធើរនោះ បានស្រង់សំដីលោក មកបង្ហោះថា៖ ...
  • ទីប្រឹក្សា​នាយករដ្ឋមន្ត្រី​ប្រាប់​មន្ត្រី​ប្រឆាំង គួរ​«ចោលឆ្អឹង»​នៅក្រៅ​ប្រទេស

    លោក ជុំ កុសល ទីប្រឹក្សានាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន បានផ្ដល់យោបល់ ឲ្យថ្នាក់ដឹកនាំគណបក្ស​ប្រឆាំង គប្បី«ចោលឆ្អឹង»នៅក្រៅប្រទេស ដើម្បីអ្វីមួយ ដែលមន្ត្រីរដ្ឋាភិបាលរូបនេះ អះអាងថា ជាការរស់នៅសុខសាន្ដ របស់ប្រជាពលរដ្ឋកម្ពុជា។ ការលើកឡើងរបស់លោក ជុំ កុសល ធ្វើឡើងដើម្បីប្រតិកម្មតប ទៅអនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ដែលបានបង្ហោះសារខ្លីមួយ កាលពីព្រឹកម៉ិញ នៅលើបណ្ដាញសង្កមថា «ទីក្រុងគុជ នៃប្រទេសហង្សសេដ្ឋកិច្ច ពេលភ្លៀងលិចទឹក រដូវក្តៅដាច់ទឹក ដាច់ភ្លើង !»។ នៅចំពោះសារខ្លី តែមានន័យបែប«ចំអក»ខាងលើ ទីប្រឹក្សានាយករដ្ឋមន្ត្រី ដែលល្បីខាងធ្វើអត្ថាធិប្បាយនយោបាយ ផ្អៀងទៅគណបក្សកាន់អំណាច ...
  • ផៃ ស៊ីផាន ភ្ជាប់សារ​របស់​ស្ថានទូត​អាមេរិក ទៅនឹង​ប្រវត្តិ​«ដកទូត»​ពីកម្ពុជា

    នៅមុននេះបន្តិច អ្នកនាំពាក្យរដ្ឋាភិបាលក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បានហៅមន្ត្រីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅរដ្ឋធានីភ្នំពេញ ថាកំពុងធ្វើកិច្ចការ ហួសពីកាតព្វកិច្ចការងារទូត នៅចំខែមេសានេះ ដែលលោកបានភ្ជាប់ ទៅនឹងកាលវេលា​«ដកទូត»​របស់ប្រទេសមហាអំណាច ចេញពីកម្ពុជា​កាលពីឆ្នាំ១៩៧៥។ ការលើកឡើងរបស់លោក ផៃ ស៊ីផាន ជាប្រតិកម្មតបទៅនឹងការបង្ហោះសារ របស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា កាលពីម្សិលម្ងៃ ដែលបានលើកឡើងថា​ ទំនាក់ទំនង«ពាណិជ្ជកម្ម​កម្ពុជា-ចិន» ផ្ដល់ប្រយោជនដ៏ច្រើន សម្រាប់ប្រទេសចិន ជាងសម្រាប់ប្រទេស​កម្ពុជា​ខ្លួនឯង។ សារនោះ ត្រូវបានបង្ហោះ នៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិក ដោយអមមកជាមួយ នូវរូបភាពតួលេខ ដែលនិយាយពីឱនភាពពាណិជ្ជកម្ម ដ៏ធំធេង ដែលកម្ពុជាមាន ជាមួយប្រទេសចិន ដែលផ្ទុយគ្នាស្រឡះ ...