• ក្រុងភ្នំពេញថា EU បង្ខំកម្ពុជាឲ្យធ្លាក់ក្នុងសមរភូមិនៃ​«ភូមិសាស្ត្រនយោបាយ»

    រដ្ឋាភិបាលក្រុងភ្នំពេញ បានប្រតិកម្មនៅរសៀលថ្ងៃអង្គារទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ តបនឹងការសម្រេចបើកនីតិវិធីផ្លូវការ របស់សហភាពអ៊ឺរ៉ុប ដើម្បីឈានទៅព្យួរប្រទេស​កម្ពុជា ចេញកម្មវិធីអនុគ្រោះពន្ធ ហៅថា «អ្វីៗទាំងអស់​លើកលែង​​តែអាវុធ (EBA)» ដោយហៅការសម្រេចនោះ ថាមានហេតុផល«នយោបាយនៅពីក្រោយ» ដែលចង់បង្ខំកម្ពុជា ឲ្យធ្លាក់ចូលក្នុងសមរភូមិ នៃ«ភូមិសាស្ត្រនយោបាយ»។ សេចក្ដីថ្លែងការណ៍ ដែលចេញផ្សាយកាលពីប៉ុន្មានម៉ោងមុន ដោយការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានសំដែងនូវ«ការខកចិត្ត និងសោកស្ដាយបំផុត» ចំពោះការសម្រេចរបស់គណៈកម្មការអ៊ឺរ៉ុប ដែលនឹងដាក់របបដឹកនាំក្រុងភ្នំពេ ទៅក្នុងការឃ្លាំមើលយ៉ាងជាក់លាក់ សម្រាប់រយៈពេល៦ខែ ដើម្បីឲ្យរបបនេះបង្ហាញឲ្យឃើញ ពី«វិធានការពិតប្រាកដ» ក្នុងការស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ។ សម្រាប់រដ្ឋាភិបាលកម្ពុជា ការសម្រេចរបស់សហភាពអ៊ឺរ៉ុប គឺមានហេតុផល«នយោបាយនៅពីក្រោយ» ដើម្បីចាប់បង្ខំកម្ពុជាធ្លាក់ចូល ទៅក្នុងការប្រទាញប្រទង់គ្នា នៃមហាអំណាច​នៅក្នុងតំបន់ ...
  • ក្រុងភ្នំពេញ​ព្រមាន​ចាត់វិធានការ​ប្រឆាំង​«ការញុះញង់​ពីនាយសមុទ្រ»

    របបដឹកនាំក្រុងភ្នំពេញ បានប្រកាសចាត់វិធានការ ប្រឆាំងនឹងបណ្ដាជននៅក្រៅប្រទេសទាំងឡាយណា ដែលរបបនេះរកឃើញថា បានបង្កើត«ការញុះញង់​ពីនាយសមុទ្រ» ដោយអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋ «ក្នុងបំណងបង្កើតកម្លាំងចលនាមហាជន ប្រឆាំងនឹងច្បាប់ ប្រឆាំងនឹងរាជរដ្ឋាភិបាល»។ សេចក្ដីថ្លែងការណ៍មួយ របស់ការិយាល័យអ្នកនាំពាក្យ នៃរបបដឹកនាំក្រុងភ្នំពេញ ដែលចេញផ្សាយកាលពីមុននេះ បានចាត់ទុកទង្វើនោះ ថាជា«ការប្រព្រឹត្តិបទឧក្រិដ្ឋ ឬជាសកម្មភាពឧក្រិដ្ឋកម្ម» ដែលមានចែងក្នុងច្បាប់កម្ពុជា។ ការិយាល័យអ្នកនាំពាក្យ បានសរសេរបន្តថា៖ «ការញុះញង់ខាងលើ ជាអំពើភេវរកម្មនយោបាយ ប្រឆាំងនឹងផលប្រយោជន៍កម្ពុជា ក៏ដូចជាប្រជាពលរដ្ឋរបស់ខ្លួន ទោះសកម្មភាពញុះញង់នោះ ស្ថិតនៅឯនាយសមុទ្រ នឹងអាចជះឥទ្ធិពល ក៏ដូចជាកើតមាននៅក្នុងប្រទេសកម្ពុជា ជាយថាហេតុបែបណាក៏ដោយ។» «ការញុះញង់​ពីនាយសមុទ្រ» យ៉ាងណា អ្នកនាំពាក្យមិនបានបញ្ជាក់ឲ្យច្បាស់ និងលំអិត ថាតើនរណា ឬក្រុមណាមួយ ...
  • ផៃ ស៊ីផាន៖ ការប្រកាស​វិលចូលស្រុក​របស់ សម រង្ស៊ី គឺដើម្បី​«ប្រមូលលុយ»

    ក្នុងវេទិការាជបណ្ឌិត្យសភាកម្ពុជា ស្ដីទី«ស្ថានការណ៍នយោបាយចុងក្រោយ» កាលពីម្សិលម៉ិញ ក្រុមវាគ្មិនដែលសុទ្ធសឹងជាមន្ត្រីជំនិត របស់រដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ការប្រកាសវិលចូលស្រុកវិញ របស់មេដឹកនាំប្រឆាំង លោក សម រង្ស៊ី «គ្រាន់តែជាយុទ្ធនាការ ប្រមូលលុយ និងរក្សាកម្លាំងគាំទ្រតែប៉ុណ្ណោះ»។ លោក សុខ ទូច ប្រធានរាជ្បណ្ឌិត្យសភា បានថ្លែងពីយុទ្ធនាការ«ប្រមូលលុយ និងរក្សាកម្លាំងគាំទ្រ»ដូច្នេះ មុននឹងលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានស្រង់យកមកបង្ហោះបញ្ជាក់បន្ថែម នៅលើគណនីហ្វេសប៊ុករបស់លោក នៅពេលបន្ទាប់មក។ សម្រាប់លោក ផៃ ស៊ីផាន ផ្ទាល់ បានបង្ហាញការជឿជាក់ថា លោក សម រង្ស៊ី ...
  • រដ្ឋាភិបាលកម្ពុជា​ព្រមាន​បណ្ដាជន ​ដែល​ត្រៀម​ទៅទទួល សម រង្ស៊ី ចូលស្រុក

    ការប្រើប្រាស់ ការវិលត្រឡប់របស់«លោក សម រង្ស៊ី ចូលស្រុក»វិញ បើទោះបីជាតាមរយៈក្រុម ឬអង្គការណាក៏ដោយ ដើម្បីបង្កើតជារូបភាពនយោបាយ ពាក់ព័ន្ធទៅនឹងសកម្មភាព នៃគណបក្សសង្គ្រោះជាតិ ដែលត្រូវរបបដឹកនាំលោក ហ៊ុន សែន រំលាយបានសម្រេច ទៅហើយនោះ គឺជាអំពើប្រឆាំង នឹងអំណាចតុលាការ។ នេះ បើតាមការអះអាងឡើង របស់ការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ដែលចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុន។ កាលពីម្សិលម៉ិញ កិច្ចប្រជុំមួយ របស់គណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្សសង្គ្រោះជាតិ បានសម្រេចឲ្យមាន នូវគម្រោងវិលត្រឡប់ របស់លោក សម រង្ស៊ី សព្វថ្ងៃជាប្រធានស្ដីទីគណបក្ស ចូលប្រទេសកម្ពុជាវិញ។ សេចក្ដីសម្រេចនោះ បានលើកឡើងពីវិធានការ ...
  • ក្រុង​ភ្នំពេញ​ព្រមាន​ចាត់វិធានការ​ប្រឆាំង​ការផ្សាយព័ត៌មាន​ថា អ៊ឺរ៉ុប​«ទុកច្រក»​

    ការប្រើពាក្យ ដូចជា «EU ទុកច្រក ឱ្យរដ្ឋាភិបាលកម្ពុជា» ឬពាក្យដទៃទៀត ដែលរបបក្រុងភ្នំពេញវាយតម្លៃថា «មិនត្រឹមត្រូវ» អាចនឹងរងវិធានការ «ដោយម៉ឺងម៉ាត់ និងគ្រប់រូបភាព» ពីរបបដឹកនាំឯកបក្សមួយនេះ។ នេះ បើតាមសេចក្ដីថ្លែងការណ៍ របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ដែលចេញផ្សាយ នៅល្ងាចថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ។ សេចក្ដីថ្លែងការណ៍ ដែលមានសរសេរ ជាបីភាសា (ខេមរភាសា អង់គ្លេស និងចិន) បានពន្យល់ថា វិធានការ​«ដោយម៉ឺងម៉ាត់ និងគ្រប់រូបភាព»នោះ គឺដើម្បីថែរក្សា «សតិអារម្មណ៍​​សាធារណៈ ឱ្យស្ថិតនៅក្នុងស្ថិរភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ»។ លោក ផៃ ស៊ីផាន ...
  • «ហ៊ុន សែន ម្នាក់គត់»​មានសិទ្ធិ​ស្នើ​ព្រះរាជា​ឲ្យផ្ដល់​សិទ្ធិ​ធ្វើនយោបាយ

    អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានអះអាងថា មានតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្នាក់គត់ ដែលមានសិទ្ធិនិងអំណាច ក្នុងការទូលថ្វាយព្រះមហាក្សត្រ ដើម្បីផ្តល់សិទ្ធិធ្វើនយោបាយ ដល់អតីតមន្ត្រីគណបក្សប្រឆាំង។ លោក ផៃ ស៊ីផាន បានថ្លែងដូច្នេះ នៅចំពោះភាពស្ងប់ស្ងៀម ពីសំណាក់ក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលគ្មានរបាយការណ៍ណាមួយ អះអាងថាពួកគេនឹងធ្វើលិខិតស្នើទៅលោក ហ៊ុន សែន ដើម្បីទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញនោះ។ អ្នកនាំពាក្យរដ្ឋាភិបាល បានលើកឡើងថា៖ «មិនមានពេល នឹងបានគិតជំនួស អ្នកចង់ទទួលបានសិទ្ធិនយោបាយ មកវិញនោះទេ។ នេះជាសិទ្ធិ នៃជម្រើសឯកជនរបស់គេ។» លោកបន្តពន្យល់ថា៖ «រាជរដ្ឋាភិបាល មានការងារ ជាចំបងច្រេីនណាស់ ...