កម្ពុជាដំណឹង

ក្រុងភ្នំពេញថា EU បង្ខំកម្ពុជាឲ្យធ្លាក់ក្នុងសមរភូមិនៃ​«ភូមិសាស្ត្រនយោបាយ»

រដ្ឋាភិបាលក្រុងភ្នំពេញ បានប្រតិកម្មនៅរសៀលថ្ងៃអង្គារទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ តបនឹងការសម្រេចបើកនីតិវិធីផ្លូវការ របស់សហភាពអ៊ឺរ៉ុប ដើម្បីឈានទៅព្យួរប្រទេស​កម្ពុជា ចេញកម្មវិធីអនុគ្រោះពន្ធ ហៅថា «អ្វីៗទាំងអស់​លើកលែង​​តែអាវុធ (EBA)» ដោយហៅការសម្រេចនោះ ថាមានហេតុផល«នយោបាយនៅពីក្រោយ» ដែលចង់បង្ខំកម្ពុជា ឲ្យធ្លាក់ចូលក្នុងសមរភូមិ នៃ«ភូមិសាស្ត្រនយោបាយ»។

សេចក្ដីថ្លែងការណ៍ ដែលចេញផ្សាយកាលពីប៉ុន្មានម៉ោងមុន ដោយការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានសំដែងនូវ«ការខកចិត្ត និងសោកស្ដាយបំផុត» ចំពោះការសម្រេចរបស់គណៈកម្មការអ៊ឺរ៉ុប ដែលនឹងដាក់របបដឹកនាំក្រុងភ្នំពេ ទៅក្នុងការឃ្លាំមើលយ៉ាងជាក់លាក់ សម្រាប់រយៈពេល៦ខែ ដើម្បីឲ្យរបបនេះបង្ហាញឲ្យឃើញ ពី«វិធានការពិតប្រាកដ» ក្នុងការស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ។

សម្រាប់រដ្ឋាភិបាលកម្ពុជា ការសម្រេចរបស់សហភាពអ៊ឺរ៉ុប គឺមានហេតុផល«នយោបាយនៅពីក្រោយ» ដើម្បីចាប់បង្ខំកម្ពុជាធ្លាក់ចូល ទៅក្នុងការប្រទាញប្រទង់គ្នា នៃមហាអំណាច​នៅក្នុងតំបន់ និងនៅលើពិភពលោក។ សេចក្ដីថ្លែងការណ៍បានសរសេរថា៖

«យើងជឿជាក់ថា ការសម្រេចចិត្តនេះ គឺមានទិដ្ឋភាពនៃហេតុផលនយោបាយ នៅពីក្រោយ ដែលចាប់បង្ខំឲ្យកម្ពុជា ធ្លាក់ចូលទៅក្នុងសមរភូមិ នៃ”ភូមិសាស្ត្រនយោបាយ”។ កម្ពុជាការពារខ្លួនជាដាច់ខាត ក្នុងជម្រើសជាតួអង្គ បម្រើភូមិសាស្ត្រនយោបាយនេះ ទោះបីជាស្ថិតនៅក្នុងសម្ពាធជាយថាហេតុ នៃរូបភាពណាមួយក៏ដោយ។»

កាលពីព្រឹកម៉ិញ សហរដ្ឋអាមេរិកតាមរយៈស្ថានទូតរបស់ខ្លួន បានចេញសេចក្ដីថ្លែងការណ៍មួយ គាំទ្រការសម្រេចរបស់សហភាពអ៊ឺរ៉ុប និងអំពាវនាវ«ឲ្យថ្នាក់ដឹកនាំកម្ពុជា ស្តា​ឡើងវិញ​នូវលទ្ធិប្រជាធិបតេយ្យ ពហុ​បក្សពិតប្រាកដ ដូចមានចែងនៅក្នុង​រដ្ឋធម្មនុញ្ញ ​នៃប្រទេសកម្ពុជា»។ ស្ថានទូតរបស់ប្រទេសមហាអំណាច ដែលជាទីផ្សារដ៏ធំមួយទៀត សម្រាប់ផលិតផលនាំចេញរបស់កម្ពុជា បានសរសេរបន្តថា៖

«យើងក៏សូមអំពាវនាវផងដែរ ​អោយប្រទេសកម្ពុជាទម្លាក់​ចោល​​ នូវបទចោទប្រកាន់លើលោក កឹម សុខា និងការចោទប្រកាន់​តាមទំនើងចិត្តទាំងអស់ ប្រឆាំង​នឹងអ្នក​ទោស​នយោបាយដទៃទៀត ហើយអនុញ្ញាតឲ្យ​​សហជីព អង្គការ​សារព័ត៌មានឯករាជ្យ និងក្រុមដទៃទៀត​នៃ​​សង្គមស៊ីវិល ដំណើរការដោយ​គ្មាន​​ការរឹតត្បិត ដែលមិនត្រឹមត្រូវ។»

តែរដ្ឋាភិបាលកម្ពុជា មិនគិតដូច្នេះទេ ដោយចាត់ទុកថា ដំណើរការនៃបរិបទ «EBA» គ្រាន់តែ​ស្ថិតនៅក្នុង​«ភាពអន្តរកាល» នៃការអភិវឌ្ឍន៍​ប៉ុណ្ណោះ។ សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យ បានបញ្ជាក់ថា៖

«ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល មានមោទនភាព នៃការពិសោធន៍ជាប្រវត្តិសាស្ត្រ ដែលជាមរតក​ប្រកប​ដោយ​តម្លៃខ្ពស់ របស់ប្រជាជាតិយើង បានឆ្លងកាត់ការលំបាក និង​ឧបសគ្គដ៏ធំធេង ចាប់តាំងពីឆ្នាំ១៩៧៩ មកដល់​បច្ចប្បន្ននេះ ក្រោមមគ្គុទេសភាព​ដ៏ទន់ភ្លន់ និងម៉ឺងម៉ាត់ របស់សម្ដេច​អគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន គឺកម្ពុជា​ទទួលបាន​លទ្ធផល​ជាទីគាប់ចិត្ត ស្ដែងចេញ​ពីមូលដ្ឋានគ្រឹះ នៃសាមគ្គីភាព​ ឯកភាព និងសន្តិភាព ក្នុងទិសដៅឯករាជ្យ និងម្ចាស់ការ»៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី អះអាង​នឹង​ត្រឡប់​ចូល​ស្រុក​វិញ ក្នុងពេល​ដ៏ខ្លី​ខាង​មុខ

បន្ទាប់ពីប្រកាសដោយខ្លួនលោក ជាច្រើនដង ជុំវិញថ្ងៃវិលត្រឡប់ចូលស្រុកវិញ ក្នុងពេលកន្លងមកនោះ នៅចុងសប្ដាហ៍កន្លងមកនេះ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានអះអាងជាថ្មីទៀត ថាលោកនឹងវិលត្រឡប់ ចូលប្រទេសកម្ពុជាវិញ នៅក្នុងពេលដ៏ខ្លី ...
កម្ពុជា

សម រង្ស៊ី៖ ពលរដ្ឋត្រូវ​«ទម្លាក់ ហ៊ុន សែន»​ដូច​មេដឹកនាំ​ផ្ដាច់ការ​ផ្សេងទៀត

មេដឹកនាំប្រឆាំង លោក សមរង្ស៊ី បានថ្លែងឡើងថា ប្រជារាស្ត្រកម្ពុជា ដែលមាន​ការគាំទ្រ​ពីកងទ័ព«ស្នេហាជាតិ» ត្រូវរួមគ្នា«ទម្លាក់»លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពី​តំណែង ដូចពលរដ្ឋក្នុងប្រទេសជាច្រើន ដែលបានទម្លាក់​មេដឹកនាំ​ផ្ដាច់ការរបស់ពួកគេ ចេញពី​តំណែង​ជាបន្តបន្ទាប់។ ...
ដំណឹង

វីដេអូដ៏តក់ស្លុត នៃការទន្ទ្រានវិមានសភាអាមេរិក បញ្ចាំងក្នុងសវនាការ ត្រាំ

វីដេអូដ៏តក់ស្លុត នៃការទន្ទ្រានវិមានកាពីតូល ដែលមានរយៈពេលច្រើនជាង១៣នាទី ត្រូវបានក្រុមរដ្ឋអាជ្ញា មកពីគណបក្ស​ប្រជាធិបតេយ្យ ចាក់បញ្ចាំងក្នុងសវនាការថ្ងៃដំបូង ដើម្បីឈានទៅ​បណ្ដេញលោក ដូណាល់ ត្រាំ (Donald Trump) ចេញពី​អំណាច ដែលប្រព្រឹត្តិទៅ​ក្នុងព្រឹទ្ធសភាអាមេរិក ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.