ដំណឹងអាស៊ី-ប៉ាស៊ីភិក

មន្ទីរពិសោធ​ក្រុង​វូហាន ​បដិសេធការបែកធ្លាយ​មេរោគ​«Covid-19»

មន្ទីរពិសោធ​ក្រុង​វូហាន (Wuhan – ចិន) ដែលរងការចោទ ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក ជុំវិញការបែកធ្លាយដំបូងគេ នៃមេរោគ «Covid-19» បានចេញមុខ កាលពីថ្ងៃអាទិត្យ ធ្វើការបដិសេធ រាល់ការទទួលខុសត្រូវ នៅក្នុងការរាតត្បាត នៃជំងឺមួយនេះ។

នៅពេលជំងឺនេះ ចាប់ផ្ដើមរាតត្បាតដំបូង ក្រុមអ្នកវិទ្យាសាស្ត្របានគិតថា មេរោគ «Covid-19» បានឆ្លងពីសត្វទៅមនុស្ស ហើយគឺទីផ្សារមួយ នៃក្រុងវូហាន ដែលត្រូវបានគេគិតថា បានលក់សត្វឈឺ ដែលមានផ្ទុកមេរោគ ធ្វើឲ្យជំងឺនេះផ្ទុះឡើង។

ប៉ុន្តែនៅពេលនេះ គឺវិទ្យាស្ថានពិសោធន៍មួយ នៃក្រុងដដែលនេះ ដែលរងការចោទ ថាបានធ្វើឲ្យបើកធ្លាយ នូវមេរោគខាងលើ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ជាច្រើន ដែលបានស៊ើបអង្កេត ពីសំនុំរឿងខាងលើ បានរាយការណ៍ថា មន្ទីរពិសោធ​ក្រុង​វូហាន មិនបានបំពាក់ប្រព័ន្ធសុវត្ថិភាពគ្រប់គ្រាន់ ដើម្បីបង្ការការបែកធ្លាយមេរោគ នោះទេ។

ប៉ុន្តែសម្រាប់វិទ្យាស្ថានមួយនេះ ការបែកធ្លាយណាមួយនោះ ជារឿងដែលមិនអាចកើតរួច។ លោក «Yuan Zhiming» នាយកវិទ្យាស្ថាន បានផ្ដល់កិច្ចសម្ភាស ឲ្យប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន «CGTN» ដោយធ្វើការបដិសេធ ការចោទប្រកាន់នោះ ដែល«ព្យាយាមបំភាន់មហាជន» ទាំង«គ្មានភស្ដុតាង»។

សហរដ្ឋអាមេរិក បានក្លាយជាប្រទេសទីមួយ ដែលរងគ្រោះនឹងការរាតត្បាតខ្លាំងជាងគេបំផុត។ មកដល់ម៉ោងនេះ ប្រទេសមហាអំណាច បានរកឃើញករណីឆ្លង មានប្រមាណជាង ៧សែន៤ម៉ឺននាក់ និងមានអ្នកស្លាប់ បានកើនឡើងដល់ជាង ៤ម៉ឺននាក់។

តាំងពីដើមខែមេសានេះមក រដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ (Donald Trump) បានចោទប្រកាន់ប្រទេសចិន ម្ដងហើយម្ដងទៀត ជុំវិញការលាក់តួលេខពិត នៃអ្នកជំងឺ នៅក្នុងប្រទេសចិន។ 

កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានថ្លែងវាយប្រហារប្រទេសចិន សារជាថ្មី ដោយលើកឡើងថា៖

«ការរាតត្បាត គួរតែអាចបញ្ឈប់បាន នៅក្នុងប្រទេសចិន តាំងពីមេរោគនេះ ចាប់ផ្ដើមដំបូង។ ប៉ុន្តែ វាមិនត្រូវបានចាត់វិធានការ ឲ្យបានត្រឹមត្រូវ ដើម្បីបញ្ឈប់ការរាតត្បាតទេ។ ក្នុងពេលឥឡូវនេះ គឺពិភពលោកទាំងមូល ដែលត្រូវរងគ្រោះ ដោយសារវា។»

ប្រធានាធិបតីអាមេរិក បានព្រមានឡើងថា៖

«បើពួកគេមានជាប់ការទទួលខុសត្រូវ ក្នុងចេតនាពិតមែននោះ ប្រាកដហើយថា វានឹងមានផលវិបាកត្រឡប់វិញ៕»



លំអិតបន្ថែមទៀត

កម្ពុជា

ឧបការី​រង​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក មក​កម្ពុជាស្នើ​ឲ្យដោះលែង កឹម សុខា

ក្នុងការបំពេញទស្សនកិច្ច នៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃ១៦ ខែមករា ឆ្នាំ២០១៩ ឧបការី​រង​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ទទួលបន្ទុក​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ លោក «Joseph H. Felter» ...
ដំណឹង

មេរោគកូរូណា​វាយលុក​រដ្ឋសភា​បារាំង – តំណាងរាស្ត្រ​៤រូប ឆ្លង​ជំងឺនេះ

តំណាងរាស្ត្រ​៤រូប របស់ប្រទេសបារាំង បានឆ្លងជំងឺរលាកផ្លូវដង្ហើម ដែលបណ្ដាលមកពីមេរោគ «កូរូណា»ថ្មី។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់អាជ្ញាធរបារាំង ទទួលបន្ទុកផ្នែកសុខភាពសាធារណៈ ក្នុងយប់ថ្ងៃអាទិត្យនេះ។ អាជ្ញាធរសុខាភិបាលបារាំង «ARS» ប្រចាំតំបន់ ...
កម្ពុជា

Covid-19៖ ហ៊ុន សែន កាត់បន្ថយបម្រាម សម្រាប់​ដាក់កំហិត​ការធ្វើដំណើរ

បុរសខ្លាំងកម្ពុជា បានប្ដូរបទបញ្ជារបស់លោក នៅថ្ងៃនេះ ដោយ«កាត់បន្ថយបម្រាម» នៃការដាក់កំហិត សម្រាប់ការធ្វើដំណើររវាងរាជធានី និងខេត្តកណ្ដាល ក៏ដូចជារវាងស្រុកនិងស្រុក។ បញ្ជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីបម្រាមរបស់លោក ដែលបានផ្សាយចេញ ជាលក្ខណៈបន្ទាន់ កាលពីរសៀលម្សិលម៉ិញ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.