ដំណឹងអាស៊ី-ប៉ាស៊ីភិក

Covid-19 ៖ ឥណ្ឌាដាក់បម្រាមឲ្យពលរដ្ឋជាង៧០០លាននាក់ នៅក្នុងផ្ទះ

យ៉ាងហោច ប្រជាជនឥណ្ឌាជាង៧០០លាននាក់ ត្រូវបង្ខំចិត្ត ឲ្យ«នៅក្នុងផ្ទះ»  ចាប់ពីថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០នេះតទៅ ក្រោមវិធានការរបស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង នឹងការរាតត្បាតនៃមេរោគ«កូរូណា» ឬ«Covid-19»។

មន្ត្រីជាន់ខ្ពស់មួយរូប នៃក្រសួងសុខាភិបាលឥណ្ឌា លោក «Luv Aggarwal» បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្នុងថ្ងៃចន្ទនេះថា៖

«យើងបានដាក់រដ្ឋ និងទឹកដីចំនួន ១៩ នៃសហព័ន្ធឥណ្ឌាទាំងមូល នៅក្នុងបម្រាម ហាមចេញពីផ្ទះ ទោះក្នុងហេតុផលណាក៏ដោយ។ រដ្ឋ និងទឹកដីចំនួន៦ផ្សេងទៀត ក៏បាន និងកំពុងចាត់វិធានការ ដូចគ្នានេះដែរ។»

មកដល់ម៉ោងនេះ ប្រទេសឥណ្ឌាទាំងមូល មានករណីឆ្លងមេរោគ«Covid-19» ចំនួន ៤៦៨នាក់ និងមានអ្នកជំងឺ ១៧នាក់ បានស្លាប់។

ឥណ្ឌាជាប្រទេសសហព័ន្ធ ដែលរួមប្រជុំដោយរដ្ឋចំនួន២៨ និងទឹកដីចំនួន៨ ហើយមានចំនួន​ប្រជាជន​សរុបទាំងអស់ ជាង១,៣ពាន់លាននាក់ (ច្រើនជាងគេ ក្នុងពិភពលោក និងទីពីរ បន្ទាប់ពីប្រទេសចិន)៕



លំអិតបន្ថែមទៀត

ដំណឹង

ប្រមុខ​សិទ្ធិមនុស្ស អ.ស.ប ប្រាប់ប្រទេសនៅអាស៊ី កុំប្រើ«Covid-19»ដើម្បីបិទការរិះគន់

ពីទីក្រុងហ្សឺណែវ (ស្វីស) ប្រមុខ​សិទ្ធិមនុស្ស អ.ស.ប អ្នកស្រី មីសែ្សល បាស្សេឡេត (Michelle Bachelet) បានចេញសេចក្ដីថ្លែងការណ៍ សម្តែងការព្រួយបារម្ភ ចំពោះ​ការគាប​សង្កត់ លើសេរីភាព​នៃការបញ្ចេញមតិ ...
វប្បធម៌ និងជីវិត

ក្រសួងសុខាភិបាលបង្ហាញ ពី​វិធាន​១០ចំណុច សម្រាប់ធ្វើចត្តាឡីស័ក

តើការធ្វើចត្តាឡីស័ក ត្រូវធ្វើឡើង តាមរបៀបណា? ខាងក្រោមនេះ ជាការពន្យល់របស់ក្រសួងសុខាភិបាលកម្ពុជា ដែលបង្ហាញ ពីវិធាន១០ចំណុច ដើម្បីអ្វីមួយ ដែលក្រុមអ្នកជំនាញផ្នែកសុខភាព លើកឡើងថា ជាការបំបាក់ការរាតត្បាត នៃជំងឺ«Covid-19»។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ...
ដំណឹង

អ.ស.ប ប្រាប់​បណ្ដារដ្ឋាភិបាល កុំប្រើ​«Covid-19»​ដើម្បី​រំលោភ​សិទ្ធិមនុស្ស

នៅពេលដែលរដ្ឋាភិបាលទាំងឡាយ ជួបប្រទះនឹងបញ្ហា គួរឱ្យភ័យខ្លាច ក្នុងការការពារប្រជាជន ពីជំងឺកូវីដ-១៩ (Covid-19) ឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស អ្នកស្រី មីស្សែល ​បាស្សេឡែត (Michelle ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.