លោក «Ian McKellen» ដែលជាតួសំដែង ដ៏ចាស់វស្សា និងបានដើរតួ ជាគ្រូធ្មប់«Gandalf» នៅភាពយន្ដ«The Lord of the Rings» បន្តភាគមកភាពយន្ដ «The Hobbit» ដ៏ល្បីល្បាញ បានទទួលបានវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ (Covid-19) រួចហើយ កាលពីថ្ងៃពុធទី១៦ ខែធ្នូ ឆ្នាំ២០២០។

ជាមួយនឹងស្នាមញញឹមប្រិមប្រិយ លោក«គ្រូធ្មប់» បានចូលចាក់វ៉ាក់សាំង នៅក្នុងមន្ទីរពេទ្យ​​សាកលវិទ្យាល័យ «Queen Mary» នៃរាជធានីឡុងដ៍ ចក្រភពអង់គ្លេស។ នៅចំពោះម៉ាស៊ីនថត របស់ក្រុមអ្នកសារព័ត៌មាន លោក«Ian McKellen» បានថ្លែងចាត់ទុកថ្ងៃ ដែលលោក​ទទួលបាន​វ៉ាក់សាំងនេះ ថាមានលក្ខណៈពិសេសបំផុត។

តារាភាពយន្ដ ដែលមានអាយុ៨១ឆ្នាំ បានបន្តថា៖

«គ្រប់មនុស្សចាស់ដូចខ្ញុំ ដែលរស់នៅយូរឆ្នាំអញ្ចឹង អាចបន្តជីវិតរស់ទៅមុខបាន ដោយហេតុថា ពួកយើងបានចាក់ថ្នាំវ៉ាក់សាំងរួចរាល់ ដើម្បីបង្ការរាល់ជំងឺតម្កាត់នានា។»

ស្ថាប័នសុខាភិបាល​សាធារណៈ របស់ចក្រភពអង់គ្លេស «NHS» បានចែករំលែករូបថត របស់តារាភាពយន្ដ ដែលបានចូលទៅ​ចាក់វ៉ាក់សាំង នៅនឹងមន្ទីរពេទ្យ។ លោក «Ian McKellen» ថ្លែងឲ្យដឹងទៀតថា៖

«ខ្ញុំសង្ឃឹមថា នៅពេលដែលមនុស្ស កាន់តែច្រើន បានទទួលវ៉ាក់សាំងរួច នោះយើងអាចនឹងវិលត្រឡប់ ទៅរកជីវិតធម្មតាវិញ។ ខ្ញុំមានអារម្មណ៍ ដូចទទួលបានការប្រោះព្រំដូច្នេះ បន្ទាប់ពីបានទទួលវ៉ាក់សាំង។»

តារាភាពយន្ដវ័យចំណាស់ បាននិយាយសរសើរក្រុមគ្រូពេទ្យ និងស្ថាប័នសុខាភិបាលសាធារណៈអង់គ្លេសថា៖

«ពួកគេបានធ្វើការងារ ខ្លាំងក្លាសម្បើមណាស់ អញ្ចឹងពួកគេស័ក្ដិសមនឹងទទួលបាន ការដឹងគុណ និងការលើកទឹកចិត្ត៕»



លំអិតបន្ថែមទៀត

កម្ពុជា

នាវាទេសចរណ៍៥គ្រឿង វិល​មកភ្នំពេញ​វិញ បន្ទាប់ពី​វៀតណាម​មិនឲ្យ​ចុះចត

នាវាទេសចរណ៍៥គ្រឿង ដែលចុះបញ្ជីក្នុង​ប្រទេសកម្ពុជា បានវិលមកដល់កំពង់ផែភ្នំពេញវិញហើយ បន្ទាប់ពីត្រូវប្រទេសវៀតណាមបដិសេធ មិនអនុញ្ញាតឲ្យចូលចត។ នេះ បើតាមសេចក្ដីជូនដំណឹង របស់សាលាខេត្តកណ្ដាល ដែលអះអាងថា ការវិលត្រឡប់របស់នាវាទាំងនោះ មកដល់រាជធានីភ្នំពេញវិញ ក្រោយក្រុមមន្ត្រីរកមិនឃើញថា មានភ្ញៀវណាម្នាក់បានផ្ទុកមេរោគ ...
កម្ពុជា

កឹម សុខា ផ្ញើរសារ​ជូនពរ​ឆ្នាំថ្មី ឲ្យខ្មែរ​រួបរួម ដើម្បី​យកឈ្នះ​«Covid-19»

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរបបក្រុងភ្នំពេញ រំលាយចោល កាលពីចុងឆ្នាំ២០១៧ បានយកឱកាស នៃការជូនពរឆ្នាំថ្មី របស់លោក ដើម្បីអំពាវនាវឲ្យមានការរួបរួម សម្រាប់ការយកឈ្នះលើជំងឺ «Covid-19» ...
ដំណឹង

Covid-19៖ ករណីឆ្លង​ផ្ទុះខ្លាំង​នៅ​​ប្រទេស​ឈីលី រួមទាំងរដ្ឋមន្ត្រី២នាក់

ក្នុងប្រទេសឈីលី ករណីឆ្លងបានកើនឡើងខ្លាំង ជាមួយនឹង​ការរកឃើញ​អ្នកជំងឺ ៤,៨៩៥​នាក់ កាលពីថ្ងៃម្សិលម៉ិញ ក្នុងនោះមាន រួមទាំងរដ្ឋមន្ត្រី២នាក់ នៃរដ្ឋាភិបាល​ប្រធានាធិបតី លោក «Sebastian Piñera» នោះផង។ មកដល់ថ្ងៃនេះ ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.