ដំណឹងបារាំង

Covid-19៖ បារាំងប្រកាស​ដាក់តំបន់​មួយចំនួន ក្នុង​ភាពអាសន្នវិញ

លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅក្នុងវិមានប្រធានាធិបតី។ (រូបថតលើទ្វីសធើរ)
លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅក្នុងវិមានប្រធានាធិបតី។ (រូបថតលើទ្វីសធើរ)

ចាប់ពីថ្ងៃសៅរ៍ខាងមុខនេះ រហូតដល់យ៉ាងតិច ៤សប្ដាហ៍ខាងមុខ តំបន់មួយចំនួន នៃប្រទេសបារាំង ត្រូវបានដាក់ ក្នុង​ភាពអាសន្នវិញ ដោយបិទការធ្វើដំណើរ រវាងពីម៉ោង​៩យប់ រហូតដល់ម៉ោង៦ភ្លឺ។

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាន​ប្រកាស តាមកញ្ចក់​ទូរទស្សន៍ ក្នុងយប់ថ្ងៃពុធទី១៤ ខែតុលានេះ នូវវិធានការទាំងនោះ បន្ទាប់ពីចំនួនអ្នកឆ្លងមេរោគ «Covid-19» ក្នុងប្រទេស បានកើនឡើង​ដល់កម្រិត «គួរឲ្យព្រួយបារម្ភ»។

តំបន់ទាំងនោះ រួមមាន៖ រដ្ឋធានីប៉ារីស (Paris) និងតំបន់ជុំវិញ ក្រុងលីល៍ (Lille) និង​តំបន់ជុំវិញ ក្រុងគ្រើណូប (Grenoble) ក្រុងលីយ៉ុង (Lyon) ក្រុងម៉ាស៊ីយ៍ (Marseille) និងតំបន់ជុំវិញ ក្រុងម៉ុងពេលីយ៉េ (Montpellier) ក្រុងរូអង់ (Rouen) ក្រុងទូលូស្ស៍ (Toulouse)  និងក្រុងស៊ាំងតេជ្យែន (Saint-Etienne)។

លោក ម៉ាក្រុង អះអាងថា លោកគ្រោង​នឹងបន្តវិធានការនេះ រហូតដល់ថ្ងៃទី១ ខែធ្នូ​ខាងមុខ ប្រសិនណាជា​រដ្ឋសភាបារាំងបើកភ្លើងខៀវ អនុញ្ញាតឲ្យធ្វើ។

ជនណាដែលល្មើស​នឹងបម្រាម បិទចរាចរណ៍ខាងលើ នឹងរងការពិន័យ ក្នុងទឹកប្រាក់​១៣៥អ៊ឺរ៉ូ។ តែមានករណី​លើកលែង ចំពោះអ្នកណាដែលធ្វើការយប់ ឬអ្នកជំងឺត្រូវ​សង្គ្រោះ​បន្ទាន់… ដោយតម្រូវឲ្យមាន​ជាប់នឹងខ្លួន នូវលិខិតបញ្ជក់ ស្ដីពីការងារ ឬពីភាពចាំបាច់​របស់ខ្លួន។

ប្រធានាធិបតីបារាំង បានលើកឡើងបន្តថា ការដាក់បម្រាមជាថ្មី ជាការឆ្លើយតប នឹងកម្រិត«គួរឲ្យព្រួយបារម្ភ» តែមិនមែន​បង្ហាញពី «សភាពធ្ងន់ធ្ងរ» នៃការរីករាលដាល នៃជំងឺ«Covid-19»ទេ។ លោក ម៉ាក្រុង បញ្ជាក់ថា ការដាក់តំបន់មួយចំនួន ក្នុង​ភាពអាសន្នវិញ ជាវិធានការដើម្បីបង្ការ ការចេញ​ទៅ​វិស្សមកាល ទូស៊ាំង (Toussaint) ដែលនឹងចាប់ផ្ដើម ពីយប់ថ្ងៃសុក្រខាងមុខ និងមាន​រយៈពេល២សប្ដាហ៍។

លោកថា គ្មានការផ្អាក ឬកាត់បន្ថយ ការធ្វើដំណើរ​នៅក្នុងតំបន់ឡើយ (ឧទាហរណ៍​រវាង​រដ្ឋធានីប៉ារីស និងតំបន់ជុំវិញ) ហើយមធ្យោបាយដឹកជញ្ជូនសាធារណៈ នៅតែបន្ត​សកម្មភាព​ដដែល។

ប្រមុខរដ្ឋបារាំង បានសន្យាអំពីជំនួយ ផ្នែកសេដ្ឋកិច្ចបន្ថែមទៀត និងអំពាវនាវ​ឲ្យពលរដ្ឋបារាំង ត្រូវចូលរួមទប់ស្កាត់ ការរាតត្បាតនៃជំងឺដ៏ចង្រៃ ជាពិសេស​ធ្វើយ៉ាងណា កុំឲ្យកម្រិត«គួរឲ្យព្រួយបារម្ភ»នេះ ប្រែក្លាយ​ជាកម្រិត​«ធ្ងន់ធ្ងរ»៕



លំអិតបន្ថែមទៀត

របាយការណ៍

Covid-19៖ ភស្ដុតាង​បង្ហាញថា ចិន​លាក់​តួលេខ​អ្នកស្លាប់ យ៉ាងធំសម្បើម

នៅពេលដែលចិនកុម្មុយនីស្ដិ៍ កំពុងអួតអាងថា ការរាតត្បាតនៃជំងឺ​«កូរូណា» ឬ​«Covid-19» កំពុងថមថយកម្លាំង ក្នុង​ប្រទេសខ្លួន និងបម្រាមនានា កំពុងត្រូវបានលើកចេញ ជាបន្តបន្ទាប់នោះ ស្រាប់តែភស្ដុតាង​ដែលបង្ហាញឲ្យដឹង ពីចំនួន​អ្នកជំងឺស្លាប់ ដោយសារមេរោគខាងលើ យ៉ាងធំសម្បើម ...
កម្ពុជា

Covid-19៖ កម្ពុជា​មាន​ ២ករណី​ទៀត ក្នុងថ្ងៃ​២៨មិថុនា (សរុប​១៤១នាក់)

នៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនានេះ ប្រទេសកម្ពុជាបានបញ្ចេញតួលេខ នៃការឆ្លងជំងឺ «Covid-19» ថែម ២ករណី​ទៀត ដែលធ្វើឲ្យអ្នកជំងឺសរុប កើនឡើងដល់ ១៤១នាក់។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន ...
កំសាន្ដ

ប្រើដៃ​ស្ទង់កម្ដៅ ? ពិតជាអាច​ទៅរួច សម្រាប់​ក្រុមហ៊ុន​មួយនេះ !

ប្រើដៃ​ស្ទង់កម្ដៅ ដើម្បីដឹងថា តើបុគ្គលិកខ្លួន អាចឆ្លងមេរោគ «កូរូណា» ឬ «Covid-19» – តើអាចទៅរួចឬទេ? សម្រាប់ក្រុមហ៊ុនមួយ ដែលបង្ហាញនៅក្នុងវីដេអូ ខាងក្រោម ប្រើដៃ​ស្ទង់កម្ដៅ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.