• ពាក្យស្លោក​ពីរឃ្លា ដែលបណ្ឌិត កែម ឡី – មាស នី ជជែកគ្នា​២ខែ​មុន​ឃាតកម្ម

    អ្នកវិភាគដ៏ល្បីឈ្មោះទាំងពីរនាក់ បានទស្សន៍ទាយដឹងជាមុនហើយ ពីវាសនា​របស់​គណបក្ស​ប្រឆាំង នៅកម្ពុជា និងថែមទាំងបានលើកឡើង ពី«ពាក្យស្លោក​ពីរឃ្លា» ដែល​ឆ្លុះបញ្ចាំង ពីបរិបទស្រុកទេស ក្នុងពេលអនាគតនោះផង។ នេះ បើតាម​ការលើកឡើង របស់​លោកបណ្ឌិត មាស នី នៅលើបណ្ដាញសង្គម កាលពីមុននេះបន្តិច។ អ្នកវិភាគឯករាជ្យ បានអះអាងថា នៅពីរខែ មុនហេតុការណ៍បាញ់សម្លាប់ លោក និង​លោកបណ្ឌិត កែម ឡី បានជួបជជែកគ្នា ប្រមាណជា២ម៉ោង នៅក្នុងហាងកាហ្វេមួយ ស្ថិតនៅសង្កាត់បឹងកេងកក ជុំវិញវាសនា របស់គណបក្សប្រឆាំង។ លោក មាស នី សរសេរថា៖ «ពេលនោះ ...
  • ក្រុងភ្នំពេញ​ព្រមាន​ចាត់វិធានការ ប្រឆាំង​ការជួបជុំ​ធ្វើបុណ្យ​ឧទ្ទិសជូន កែម ឡី

    ជនទាំងឡាយណា ដែលជួបជុំគ្នា ដើម្បីធ្វើបុណ្យឧទ្ទិស ឬបុណ្យគម្រប់ខួប៤ឆ្នាំ នៃ​មរណភាព​​លោក កែម ឡី នៅ​បរិវេណ​ស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ នឹងរង​ការចាត់​វិធានការ ពីសំណាក់អាជ្ញាធរ។ នេះ បើតាមការលើកឡើង របស់អាជ្ញាធរ​ខណ្ឌ​ចំការមន នៅក្នុងសេចក្ដីប្រកាស​ព័ត៌មាន​មួយ ចុះថ្ងៃអង្គារ ទី៧ ខែកក្កដានេះ។ សេចក្ដីប្រកាសនោះ បានធ្វើ​ការព្រមាន​ដូច្នេះ បន្ទាប់ពីមានព័ត៌មាន បានផ្សាយឲ្យដឹង​ថា នឹងមាន​ការរៀបចំ​ពិធីជួបជុំ គម្រប់ខួប៤ឆ្នាំ នៃមរណភាពរបស់លោក កែម ឡី ដែល​ត្រូវ​ចាប់ធ្វើ​ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅបរិវេណស្ថានីយ​ប្រេងឥន្ធនៈ កាល់តិច ស្តុបបូកគោ ស្ថិតនៅក្នុងភូមិ១៣ ...
  • CNRP អះអាងថា មិនភ្លេចជន​ដែល​ត្រូវបាន​សម្លាប់ ក្រោមរបប ហ៊ុន សែន

    គណបក្សសង្គ្រោះជាតិ (CNRP) អះអាងថា ខ្លួននឹងមិនភ្លេច​ជនរងគ្រោះ​ជាច្រើន​នាក់ ដែលត្រូវបានសម្លាប់ យ៉ាងឃោរឃៅ និងអយុត្តិធម៌ នៅក្រោមរបបដឹកនាំ​របស់​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ។ នេះ បើតាមសារនយោបាយមួយ ដែល​គណបក្ស​ប្រឆាំង លើកឡើង នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ចេញផ្សាយក្នុងយប់​ថ្ងៃទី៦ ខែកក្កដានេះ។ គណបក្សប្រឆាំង ដែលត្រូវបានអាជ្ញាធរគណបក្សប្រជាជនកម្ពុជារំលាយ កាលពីចុង​ឆ្នាំ​២០១៧ បានរំឮកឡើងវិញ អំពីព្រឹត្តិការណ៍រដ្ឋប្រហារ ថ្ងៃទី៥-៦ ខែ​កក្កដា ឆ្នាំ១៩៩៧ ដែល​បង្កឡើង ដោយក្រុមលោក ហ៊ុន សែន ដែលកាលនោះ ជានាយករដ្ឋមន្ត្រីទី២ ដើម្បីទម្លាក់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ...
  • អ្នកជំនាញ អ.ស.ប ស្នើ​ឲ្យ​ដោះលែង​​​យុវជន​​​និយម កែម ឡី ទាំង​ពីររូប

    ក្រុមអ្នកជំនាញសិទិ្ធមនុស្ស អ.ស.ប (អង្គការសហប្រជាជាតិ) នៅថ្ងៃនេះ បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាដោះលែង និងទម្លាក់ចោលបទចោទទាំងឡាយ លើបុរសពីររូប ដែលត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងសកម្មភាពរំឭកខួបបីឆ្នាំ នៃការធ្វើឃាតលើ លោក កែម ឡី អ្នកវិភាគនយោបាយ និងសកម្មជនសង្គម។ លោក គង់ រ៉ៃយ៉ា ត្រូវបានចាប់ខ្លួន នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងការបង្ហោះលើទំព័រហ្វេសប៊ុក លក់អាវយឺតដែលមានរូបលោក កែម ឡី និងផ្តល់ព័ត៌មានលម្អិត អំពីសេវាតាក់ស៊ីធ្វើដំណើរ ទៅកាន់កន្លែងប្រារព្ធពិធីរំឭកខួប នៅថ្ងៃបន្ទាប់។ លោក សួង នាគព័ន្ធ ត្រូវបានចាប់ខ្លួន នៅថ្ងៃទី១០ ...
  • ភរិយា កែម ឡី ប្ដេជ្ញាបន្ត​«បេសកកម្ម»​ស្វាមី​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ

    អ្នកស្រី ប៊ូ រចនា ភរិយាមេម៉ាយនៃសពលោកបណ្ឌិត កែម ឡី បានសំដែងការប្ដេជ្ញាចិត្ត ថាអ្នកស្រីនឹងបន្ត​«បេសកកម្ម»​របស់ស្វាមី រហូតដល់ប្រទេសកម្ពុជា មានលទ្ធិប្រជាធិបតេយ្យ​​ពិតប្រាកដ។ ការថ្លែងរបស់អ្នកស្រី ធ្វើឡើងក្នុងការប្រារព្ធខួបឆ្នាំទី​៣ នៃការធ្វើឃាត សម្លាប់លោកបណ្ឌិត ដែលបានប្រព្រឹត្តិទៅ នៅ​ថ្ងៃអាទិត្យ​ម្សិលម៉ិញ និងរៀបចំធ្វើ ដោយសមាជិក​សហគមន៍ខ្មែរ ​ក្នុងរដ្ឋវិកតូរៀ ប្រទេសអូស្ត្រាលី។ នៅចំពោះ​អ្នកចូលរួម​ ជាច្រើន​រយនាក់​នៅ​វត្តពុទ្ធរង្ស៊ី ហៅវត្ត​ធំ​ (រដ្ឋ​វិកតូរៀ) អ្នកស្រី​ ប៊ូ រចនា បានថ្លែងឡើងថា៖ «នាងខ្ញុំ​បាន​ប្រែក្លាយ​ទុក្ខសោក​នេះ​ មកជាការព្យាយាម ធ្វើ​”បេសកកម្ម”​របស់​គាត់​ ដែល​ទូន្មាន​ខ្មែរ​យើង ដូច​អ្វី​ដែល​គាត់​បាន​ផ្តាំ គឺ​ជូត​ទឹក​ភ្នែក​ហើយ ​បន្ត​ដំណើរ​ទៅមុខ​ទៀត​។ ...
  • អាមេរិក​និង​មន្ត្រី​ជំនាញ អ.ស.ប បរិហារ​ការចា​ប់ខ្លួន​យុវជន​និយម កែម ឡី

    ទាំងសហរដ្ឋអាមេរិក និងអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ( អ.ស.ប ) សុទ្ធតែបានសំដែងប្រតិកម្មរបស់ផងខ្លួន នៅចំពោះទង្វើចាប់ចងរបស់អាជ្ញាធរ នៃរបបក្រុងភ្នំពេញ ប្រឆាំងយុវជនពីរនាក់កាលពីសប្ដាហ៍មុន នៅខណៈពួកគេបានចូលរួម រំឭកខួបបីឆ្នាំ នៃឃាតកម្មលើលោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ​ និង​សង្គម​ដ៏​ល្បី​ល្បាញ​មួយ​រូប ​របស់​ប្រទេស​កម្ពុជា។​ យុវជនពីរនាក់ លោក​ គង់ រ៉ៃយ៉ា និង​លោក​ សួង​ នាគព័ន្ធ ​ត្រូវបានក្រុមអាជ្ញាធរចាប់ខ្លួន ជាបន្តបន្ទាប់ ក្នុងយប់ថ្ងៃទី៩ និងនៅព្រឹកទី១០ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីលោក គង់ រ៉ៃយ៉ា បានប្រកាសលក់អាវ ដែលមានរូបថត ...