កម្ពុជាដំណឹង

ពាក្យស្លោក​ពីរឃ្លា ដែលបណ្ឌិត កែម ឡី – មាស នី ជជែកគ្នា​២ខែ​មុន​ឃាតកម្ម

អ្នកវិភាគដ៏ល្បីឈ្មោះទាំងពីរនាក់ បានទស្សន៍ទាយដឹងជាមុនហើយ ពីវាសនា​របស់​គណបក្ស​ប្រឆាំង នៅកម្ពុជា និងថែមទាំងបានលើកឡើង ពី«ពាក្យស្លោក​ពីរឃ្លា» ដែល​ឆ្លុះបញ្ចាំង ពីបរិបទស្រុកទេស ក្នុងពេលអនាគតនោះផង។ នេះ បើតាម​ការលើកឡើង របស់​លោកបណ្ឌិត មាស នី នៅលើបណ្ដាញសង្គម កាលពីមុននេះបន្តិច។

អ្នកវិភាគឯករាជ្យ បានអះអាងថា នៅពីរខែ មុនហេតុការណ៍បាញ់សម្លាប់ លោក និង​លោកបណ្ឌិត កែម ឡី បានជួបជជែកគ្នា ប្រមាណជា២ម៉ោង នៅក្នុងហាងកាហ្វេមួយ ស្ថិតនៅសង្កាត់បឹងកេងកក ជុំវិញវាសនា របស់គណបក្សប្រឆាំង។ លោក មាស នី សរសេរថា៖

«ពេលនោះ យេីងបានលេីកយកសេណារីយូ (Scénario) មួយ ដែលយេីងបានដឹងជាមុន ទាក់ទិន​ទៅនិងលទ្ធភាព ដែលគណបក្សប្រឆាំង នឹងត្រូវគេរំលាយចោល។ ទោះបីពេលនោះ ហាក់​ដូចជា​មិនមាន​មនុស្សច្រេីន ជឿយេីងថា វានឹងអាចកេីតឡេីង​ក៏ដោយ ប៉ុន្តែសំរាប់​យេីង​ទាំងពីរនាក់ យេីងហាក់ដូចជាដឹងប្រាកដថា នឹងមិនអាច​ចៀសផុតឡេីយ។»

នៅក្នុងការជជែកគ្នានោះ លោកទាំងពីរនាក់ បានលើកយក«ពាក្យស្លោក​ពីរឃ្លា» មកបញ្ជាក់បន្ថែម។ លោក មាស នី សរសេរថា៖

«ថ្ងៃនោះ យេីងបានលេីកពាក្យស្លោកពីរឃ្លា ដែលដកស្រង់ចេញ ពីទ្រឹស្តីវិទ្យាសាស្ត្រនយោបាយ មកជជែកគ្នាលេង ! -ប្រជាធិបតេយ្យ ជាឧបករណ៌កំដររបបផ្តាច់ការ តែដល់ពេលធំធាត់កាលណា គេនឹងបំផ្លាញចោលទៅវិញ!»

លោក មាស នី បានអះអាងទៀតថា ពាក្យស្លោក​ទាំងពីរឃ្លា នៅតែមាន​ភាព​ទាន់សម័យ​នៅឡេីយ ក្នុងប្រទេស«មួយចំនួន»។ លោកបណ្ឌិតបានបន្តរៀបរាប់ ដោយទំនងជា​ភ្ជាប់​មក នូវភាពក្ដុកក្ដួលដូច្នេះថា៖

«ក្នុងអំឡុងថ្ងៃប្រារព្វបុណ្យខួប៤ឆ្នាំ នៃការសម្លាប់លោកបណ្ឌិត [កែម ឡី] ខ្ញុំសូមធ្វេីការ​ចងចំា​ពាក្យពីរឃ្លា​ខាងលេី តែក៌សូមលំអោនកាយ គោរពវិញ្ញាណខន្ធលោក ពីចម្ងាយ សូមព្រលឹងរបស់លោក​ចូលមកសណ្ឋិត ក្នុងឧត្តមគតិ​កូនខ្មែររគ្រប់រូប ក្នុងនាម​ជា​វីរៈបុរស​ជាតិខ្មែរ កុំបីអាក់ខានឡេីយ! យេីងនៅតែជាមិត្តនិងគ្នាជារៀងរហូត! ពីខ្ញុំ មាស នី៕»



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី ថា EU ប្រកាន់​ជំហរ​ស្នើឲ្យ ហ៊ុន សែន ចាត់​វិធានការ​សមស្រប​ភ្លាមៗ

«EU គេបានបញ្ជាក់ជំហរ របស់គេហើយ គេរង់ចាំឲ្យរបបលោក ហ៊ុន សែន ចាត់វិធានការសមស្រប ក្នុងពេលវេលាចាំបាច គឺកាន់តែឆាប់ កាន់តែល្អ» នេះ ជាការអះអាងឡើង របស់លោក ...
កំសាន្ដ

ព័ត៌មានអាជ័យ៖ ព្រះរាជាខ្មែរ ចុះព្រះហត្ថលេខារហ័ស

ពុកម៉ែបងប្អូន ជាទីមេត្រី! ប្រធានបទថ្ងៃនេះ គឺការផ្ដល់សិទ្ធិនយោបាយ ដោយ​«ព្រះរាជាខ្មែរ» ឲ្យអតីត​មន្ត្រីគណបក្ស​ប្រឆាំង​មួយរូប កាលពីថ្ងៃទី១២ ខែវិច្ឆិកា ដែលធ្វើឡើង​បន្ទាប់ពីលោក ហ៊ុន សែន បើកភ្លើង​ខៀវមួយថ្ងៃ ឬពីរមុន។ ...
កម្ពុជា

ព្រឹទ្ធសមាជិក​បារាំង៖ ហ៊ុន សែន ជា​អ្នកបំផ្លាញ EBA ខណៈ EU មិនដកថយ

លោក អង់ឌ្រេ ហ្គាតូឡាំង (André Gattolin) សមាជិកព្រឹទ្ធសភា​​មកពី​គណបក្ស​​កាន់អំណាច របស់ប្រទេសបារាំង បានថ្លែងខ្លាំងៗ​ទម្លាក់​ការទទួល​ខុសត្រូវ នៃការបាត់បង់ ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ «EBA» ទៅលើការដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.