សន្និសីទពិភពលោក នៃក្រុមអ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ មកពីជុំវិញពិភពលោក ដែលបានប្រព្រឹត្តិទៅ រយៈពេលពីរថ្ងៃ (ទី១ និងទី២ ខែធ្នូ ឆ្នាំ២០១៨) នៅក្រុងអាត្លង់តា ភាគខាងកើតសហរដ្ឋអាមេរិក គ្រោងនឹងប្រមូលផ្ដុំបណ្ដាសាខា នៃគណបក្សសង្គ្រោះជាតិទាំងអស់ ដែលស្ថិតនៅក្នុងបណ្ដាប្រទេសធំៗ និងគ្រប់ទ្វីប ដើម្បីបង្កើតជា«គណបក្ស​សង្គ្រោះជាតិ​ក្រៅប្រទេស»តែមួយ។ គណបក្សសង្គ្រោះជាតិក្រៅប្រទេសនោះ ហៅជាភាសាអង់គ្លេស «CNRP-Oversea» ឬ «CNRP-O»។

សេចក្ដីសម្រេច របស់អង្គសន្និសីទ ដែលទើបនឹងចេញផ្សាយ ជាសាធារណៈ កាលពីប៉ុន្មាននាទីមុន បានបញ្ជាក់ថា សាខាគណបក្សប្រឆាំងក្រៅប្រទេសមួយនេះ នឹងត្រូវដឹកនាំដោយក្រុមប្រឹក្សាភិបាល ដែលមានសមាជិក១៧រូប ក្នុងនោះ ៧រូបមកពីទ្វីបអាមេរិកខាងជើង ៧រូបមកពីទ្វីបអ៊ឺរ៉ុប និង៣រូប​មកពីទ្វីបអូសេអានី។

ក្រុមប្រឹក្សាភិបាល នៃបណ្ដុំសាខាគណបក្សប្រឆាំង​នៅក្រៅប្រទេសខាងលើ នឹងមានអគ្គលេខាធិការដ្ឋានមួយ ជាសេនាធិការរបស់ខ្លួន ដឹកនាំដោយអគ្គលេខាធិការមួយរូប នៅសហរដ្ឋអាមេរិក និងអគ្គលេខាធិការរងច្រើនរូប មកពីប្រទេសផ្សេងៗ។ សេចក្ដីសម្រេចដដែល នៅបានអះអាងទៀតថា សមាជិកនៃក្រុមប្រឹក្សាភិបាល និងអគ្គលេខាធិការដ្ឋាន ត្រូវមានការចូលរួម ពីស្ត្រីនិងយុវជន។

យ៉ាងណា ការសម្រេចនេះស្ថិតនៅក្នុងលក្ខណៈ ជាគម្រោងនៅឡើយ ដោយអង្គសន្និសីទអះអាង តម្រូវឲ្យមានការសុំយោបល់ ពីគណៈកម្មាធិការ​អចិន្ត្រៃយ៍គណបក្ស ជាមុនសិន។ អ្នកស្រី មូ សុខហួ អនុប្រធានគណបក្ស ត្រូវបានចាត់ឲ្យទទួលតួនាទី ស្នើសុំយោបល់នេះ ហើយគណៈកម្មការអចិន្ត្រៃយ៍ មានពេល១សប្ដាហ៍ ដើម្បីឆ្លើយតបទៅវិញ៕



លំអិតបន្ថែមទៀត

កម្ពុជា

ព្រះសង្ឃ ប៊ុត ប៊ុនតិញ មាន​សង្ឃដីកា​ចំអក​ឲ្យ ហ៊ុន សែន ដែល​នៅតែ​ឆ្លងឆ្លើយ​ជាមួយ សម រង្ស៊ី

ការអះអាង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាឈប់ឆ្លើយឆ្លង ជាមួយលោក សម រង្ស៊ី មិនមែនជារឿងថ្មីទេ តែការអះអាងដូច្នេះ របស់បុរសខ្លាំងកម្ពុជា បានកើតមាន ជាច្រើនដងរួចមកហើយ។ ...
កម្ពុជា

CNRP ថ្កោលទោស​ការចាប់ផ្សឹក​សង្ឃ ហោ សុខុន ព្រោះ​ការបញ្ចេញមតិ

ការចាប់ផ្សឹក​ព្រះតេជគុណ ហោ សុខុន អតីតចៅអធិការវត្តច្បារអំពៅ និងជាអតីតសង្ឃទីប្រឹក្សា រងការថ្កោលទោស«យ៉ាងដាច់អហង្កា» ពីគណបក្សសង្គ្រោះជាតិ ដោយហៅទង្វើនេះ ថាជា«ការបង្ក្រាប និងគម្រាមកំហែងដល់សិទ្ធិសេរីភាព»។ គណបក្សប្រឆាំងបានអំពាវនាវឲ្យគណបក្សប្រជានកម្ពុជា និងលោក ហ៊ុន ...
កម្ពុជា

ហ៊ុន សែន អះអាងថា​នឹង​«មិនរត់​ចោល​ពលរដ្ឋ និង​កងទ័ព»​ដាច់ខាត

មេដឹកនាំរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានថ្លែងក្នុងព្រឹកថ្ងៃនេះថា លោកនឹង«មិនរត់​ចោល​ពលរដ្ឋ និង​កងទ័ព»កម្ពុជា ទោះក្នុងកាលៈទេសៈណាក៏ដោយ។ លោកថា លោកមិនមានសញ្ជាតិបរទេស ដើម្បីអាចរត់ទៅបរទេសបានទេ បើទោះក្នុងពេលកន្លងមក លោកអាចចាកចេញ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.