• ព្រឹទ្ធសមាជិក​បារាំង៖ ហ៊ុន សែន ជា​អ្នកបំផ្លាញ EBA ខណៈ EU មិនដកថយ

    លោក អង់ឌ្រេ ហ្គាតូឡាំង (André Gattolin) សមាជិកព្រឹទ្ធសភា​​មកពី​គណបក្ស​​កាន់អំណាច របស់ប្រទេសបារាំង បានថ្លែងខ្លាំងៗ​ទម្លាក់​ការទទួល​ខុសត្រូវ នៃការបាត់បង់ ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ «EBA» ទៅលើការដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយបញ្ជាក់ជាថ្មីថា ជំហរបស់សហភាពអ៊ឺរ៉ុប នៅតែដើរទៅមុខ ក្នុងការសើរើឡើងវិញ ជុំវិញអត្ថប្រយោជន៍ទាំងឡាយ ដែលអ៊ឺរ៉ុបផ្ដល់ទៅឲ្យប្រទេសកម្ពុជា។ ការថ្លែងដូច្នេះ របស់លោក អង់ឌ្រេ ហ្គាតូឡាំង ធ្វើឡើងក្នុងពិធីប្រកាសសុពលភាព នៃសាខាគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសបារាំង និងទ្វីបអឺរ៉ុប ក្នុងល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ។ សមាជិកព្រឹទ្ធសភាខាងលើ ដែលចេញពីគណបក្ស «La ...
  • មន្ត្រី CNRP ត្រូវខុទ្ទកាល័យ​ប្រធានាធិបតី​បារាំងទទួលជួប​ នៅសប្ដាហ៍​ក្រោយ

    ខុទ្ទកាល័យប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នឹងទទួលជួបតំណាងរបស់គណបក្សសង្គ្រោះជាតិ នៅសប្ដាហ៍​ក្រោយ ដើម្បីអនុញ្ញាតឲ្យពួកគេដាក់ញត្តិទាមទារ និងជម្រាបជូនប្រធានាធិបតីបារាំង ពីស្ថានភាពវិបត្តិនយោបាយ នៅកម្ពុជា។ នេះ បើតាមការអះអាង របស់មន្ត្រីគណបក្សសង្គ្រោះជាតិ ប្រចាំក្នុងទ្វីបអ៊ឺរ៉ុប។ លោក ទេព មនោរម្យ មន្ត្រីគណបក្សប្រឆាំង ទទួលបន្ទុកព័ត៌មាន និងការផ្សព្វផ្សាយ បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ក្នុងយប់នេះថា ក្រុមរបស់លោកបានទទួលចម្លើយ នៃការទទួលឲ្យចូលជួបនេះ ពីខុទ្ទកាល័យប្រធានាធិបតីបារាំងនេះ កាលពីម្សិលម្ងៃ (ថ្ងៃអង្គារទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩)។ លោកបន្តអះអាងថា៖ «ខាងខុទ្ទកាល័យ អនុញ្ញាតឲ្យយើងចូលជួបបីនាក់។ តែយើងនៅមិនទាន់ដឹងថា ...
  • CNRP អ៊ឺរ៉ុប ធ្វើបាតុកម្មព្រឹកនេះឲ្យបារាំង​បន្ថែមទណ្ឌកម្ម​លើរបប ហ៊ុន សែន

    ដូចបានគ្រោងទុក ពលរដ្ឋខ្មែរ​ឬពលរដ្ឋមានដើមកំណើតខ្មែរ ច្រើនរយនាក់  ដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ក្នុងទ្វីបអ៊ឺរ៉ុប ( CNRP អ៊ឺរ៉ុប ) នឹងធ្វើបាតុកម្មក្នុងថ្ងៃសុក្រនេះ នៅខាងមុខក្រសួងការបរទេសបារាំង ដើម្បីទាមទារឲ្យរដ្ឋាភិបាលបារាំងចាត់វិធានការ ឲ្យបានខ្លាំងបន្ថែមទៀត ប្រឆាំងរបបដឹកនាំឯកបក្សក្រុងភ្នំពេញ។ នេះ បើតាមការអះអាងរបស់អ្នករៀបចំបាតុកម្មម្នាក់ ពីចំណោមអ្នករៀបចំបាតុកម្មច្រើននាក់ ដោយបញ្ជាក់ពីទឡ្ហីករណ៍ជាច្រើន ថាករណីរបស់ប្រទេសកម្ពុជា មិនខុសគ្នាពីប្រទេសវេណេស៊ុយអេឡានោះឡើយ។ លោក ទេព មនោរម្យ មន្ត្រីគណបក្សសង្គ្រោះជាតិប្រចាំទ្វីបអ៊ឺរ៉ុប ទទួលបន្ទុកព័ត៌មាន និងការផ្សព្វផ្សាយ បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កាលពីមុនបន្តិចថា គម្រោងធ្វើបាតុកម្មរបស់ពួកលោក នឹងចាប់ផ្ដើមពីម៉ោង ១១ព្រឹក រហូតដល់ម៉ោង១៧រសៀល នៅលើ «Quais d’Orsay» ...
  • សម រង្ស៊ី ប្រកាស​«សង្គ្រាមចិត្តសាស្ត្រ»ដើម្បីឲ្យ​កងទ័ព​ឈប់​ការពារ ហ៊ុន សែន

    ពីទីក្រុង យូស្ដុន សហរដ្ឋអាមេរិក លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានថ្លែងអះអាងជាថ្មី ថាលោកត្រូវវិលត្រឡប់ ចូលមកដឹកនាំចលនាប្រឆាំង នៅក្នុងប្រទេសកម្ពុជា ឲ្យខាងតែបានក្នុងឆ្នាំ២០១៩នេះ ហើយត្រៀមធ្វើ«សង្គ្រាមចិត្តសាស្ត្រ»មួយ ដើម្បីឲ្យកងទ័ពកម្ពុជា ឈប់ស្ដាប់បញ្ជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ មេដឹកនាំប្រឆាំង បានថ្លែងនៅចំពោះ​អ្នកគាំទ្រច្រើនសិបនាក់ កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងមក ដោយបញ្ជាក់ពី«ឱកាស» ដែលមិនអាចរំលងបាន ក្នុងឆ្នាំ២០១៩នេះ។ លោក សម រង្ស៊ី បានថ្លែងឡើងថា៖ «ខ្ញុំក្នុងឋានៈ ជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ (…) ខ្ញុំត្រូវតែដឹកនាំ​ឲ្យមានសកម្មភាព ឲ្យមានចលនា ឲ្យមានការងើបឈរ ឲ្យប្រជារាស្ត្រខ្មែរ ...
  • ខ្មែរនៅអ៊ឺរ៉ុប នឹងធ្វើ​បាតុកម្ម​នៅមុខ អ.ស.ប ចុងខែ​នេះ ក្នុងក្រុងហ្សឺណែវ

    បាតុកម្មមួយ ត្រូវបានគ្រោងរៀបចំធ្វើ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ខាងមុខ នៅក្បែរអគារអង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស ក្នុងក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីទាមទារ ឲ្យមានការគោរពសិទ្ធិមនុស្ស និងការដឹកនាំ តាមបែបប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា។ នេះ បើតាមសេចក្ដីជូនដំណឹងមួយ របស់ក្រុមអ្នករៀបចំបាតុកម្ម ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាន តាមរយៈសារអេឡិចត្រូនិក កាលពីប៉ុន្មានម៉ោងមុន។ បាតុកម្មខាងលើ ដែលរៀបចំឡើង ដោយក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្នុងប្រទេសបារាំង និងមកពីបណ្ដាប្រទេសមួយចំនួន នៅជាបព្រំដែនបារាំង ត្រូវបានគ្រោងធ្វើឡើង​នៅក្នុងឱកាស នៃកិច្ចប្រជុំ «វគ្គត្រួតពិនិត្យជាសកល» ស្តីពីសិទ្ធិមនុស្ លើកទី៣២ របស់អង្គការសហប្រជាជាតិ ដែលក្នុងនោះ មានការត្រួតពិនិត្យ ...
  • CNRP បដិសេធ​សេចក្ដី​សម្រេច​របស់​សន្និសីទ​នៅ​អាត្លង់តា

    សេចក្ដីថ្លែងការណ៍មួយរបស់គណបក្សសង្គ្រោះជាតិ ដែលចេញផ្សាយ​កាលពីមុននេះ បានសរសេរបដិសេធ សេចក្ដីសម្រេចរបស់សន្និសីទពិភពលោក នៃក្រុមអ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ មកពីជុំវិញពិភពលោក ដែលបានប្រព្រឹត្តិទៅ រយៈពេលពីរថ្ងៃ កាលពីម្សិលម៉ិញ និងម្សិលម្ងៃ នៅក្រុងអាត្លង់តា ភាគខាងកើតសហរដ្ឋអាមេរិក។ លិខិតគណបក្ស ដែលគ្មានចុះលេខនោះ បានសរសេរចាត់ទុកការសម្រេចនោះ ថាមានលក្ខណៈផ្ទុយទាំងស្រុង ពីលក្ខន្តិកៈគណបក្សសង្គ្រោះជាតិ និងមិនអាចទទួលយកបាន ជាដាច់ខាត។ ក្រៅពីលើកមកបញ្ជាក់ ពីលក្ខន្តិកៈគណបក្ស នៅត្រង់ប្រការ៤៥ថ្មីនោះ សេចក្ដីថ្លែងការណ៍ នៅបានអះអាងថា សេចក្ដីសម្រេចរបស់សន្និសីទ «មិនអាចចាប់បង្ខំ ឬតម្រូវឲ្យគណបក្សសង្គ្រោះជាតិ ឬគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស ត្រូវតែធ្វើតាមនោះទេ» ដោយសំអាងថា «អ្នកចូលរួមធ្វើសន្និសីទខាងលើ មិនមាននីតិសម្បទា ដែលមានសិទ្ធិជាអ្នកស្នើ ឬជាអ្នកសម្រេចជ្រើសរើស ឬជ្រើសតាំងប្រធានស្ដីគណបក្សឡើយ»។ ...