មិនត្រឹមតែសហភាពអ៊ឺរ៉ុបប៉ុណ្ណោះទេ តែបណ្ដាប្រទេសធំៗ នៅបស្ចឹមលោក សុទ្ធតែបានរួមគ្នា ប្រតិកម្មចំពោះការបិទវិទ្យុ«VOD» ថាបានប៉ះពាល់ធ្ងន់ធ្ងរ ដល់សេរីភាព​សារព័ត៌មាន និងប្រព័ន្ធពហុនិយម ដែលមានសារសំខាន់ណាស់ សម្រាប់សង្គមប្រជាធិបតេយ្យ។

សេចក្ដីថ្លែងការណ៍រួម របស់គណៈប្រតិភូសហភាពអឺរ៉ុប​ប្រចាំនៅកម្ពុជា និងស្ថានទូតរបស់ប្រទេសធំៗ ចំនួន១២ប្រទេស ដែលស្ថិតក្នុងសហភាពអ៊ឺរ៉ុប បានសរសេរថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសម្រេចចិត្ត របស់រដ្ឋាភិបាលកម្ពុជា ក្នុងការដកហូតអាជ្ញាប័ណ្ណ របស់វិទ្យុ«VOD»។ ប្រទេសទាំង១២នោះ រួមមាន បែលហ្សិក ឆេក ដាណឺម៉ាក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ អេស្បាញ ស៊ុយអែត ប៉ូឡូញ និងព័រទុយហ្គាល់។

ក្រសួងព័ត៌មាន បានចេញសេចក្ដីសម្រេចមួយ យ៉ាងតក់ក្រហល់ កាលពីព្រឹកព្រហាមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ លុបអាជ្ញាបណ្ណផ្សព្វផ្សាយ របស់មជ្ឈមណ្ឌល «CCIM» ដែលគ្រប់គ្រងលើការផ្សាយរបស់វិទ្យុ «VOD» ជុំវិញការផ្សាយមួយរបស់ខ្លួន ដែលស្រង់សម្ដីរបស់អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថាការដែលកូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុក ដោយចុះហត្ថលេខាផ្តល់ជំនួយថវិកា ទៅឱ្យប្រទេសតួកគី ដែលកំពុងរងគ្រោះរញ្ជួយដីនោះ មិនមែនជារឿងខុសឆ្គង។

ប៉ុន្ដែការដកស្រង់នោះ ត្រូវបានលោក ហ៊ុន សែន និងកូនប្រុសច្បង ចាត់ទុកថា ជាការបំផ្លើសដោយមានចេតនា។ បុរសខ្លាំងនៅកម្ពុជា ដែលអង្គុយក្នុងអំណាច តាំងពីជិតកន្លះសតវត្សរ៍ បានបដិសេធមិនទទួលយកការពន្យល់ ក៏ដូចជាការសុំទោស ពីវិទ្យុខាងលើ ហើយបានបញ្ជាឲ្យក្រសួងព័ត៌មាន បិទការផ្សាយរបស់ស្ថាប័ននេះ ជាកំហិត។

សេចក្ដីថ្លែងការណ៍ របស់គណៈប្រតិភូ​សហភាពអ៊ឺរ៉ុប និងក្រុមស្ថានទូត​នៃប្រទេសជាសមាជិក ដែលចេញផ្សាយ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានសរសេរថា៖

«ការសម្រេចចិត្តនេះ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេរីភាព​សារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងប្រព័ន្ធពហុនិយម ដែលមានសារៈសំខាន់ សម្រាប់សង្គមបើកចំហ និងសេរី។»

«ការទទួលបានព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ គឺជាគោលការណ៍ជាមូលដ្ឋាន នៃសង្គមប្រជាធិបតេយ្យ និងជាមូលដ្ឋានគ្រឹះសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ សិទ្ធិទាំងនេះមានចែង នៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា ហើយគួរតែត្រូវបានការពារយ៉ាងពេញលេញ។»

ក្នុងចំណោមស្ថានទូត នៃប្រទេសធំៗទាំង១២ខាងលើ ស្ថានទូតនៃប្រទេសមួយចំនួន បានធ្វើប្រតិកម្មដាច់ដោយឡែក ដូចខាងក្រោម៖

រីឯស្ថានទូតសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី ក៏បានសម្ដែងការព្រួយបារម្ភរបស់ផងខ្លួនដែរ។ 



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ជេរ​ព្រះសង្ឃ ប៊ុត ប៊ុនតិញ ថា«អាខ្មៅ​ឆ្កែ​រត់ចោល​ស្រុក»

ទំនងជាពេលវេលា នៃការកាន់ទុក្ខសពម្ដាយក្មេកលោក បានបញ្ចប់ហើយ ទើបលោក ហ៊ុន សែន បាន​ព្រលះ​ព្រះសង្ឃ ប៊ុត ប៊ុនតិញ ក្នុងយប់ថ្ងៃសុក្រ ទី០៨ ខែឧសភានេះ ដោយ​ប្រើពាក្យ​«ជេរប្រមាថ»​ធ្ងន់ៗ ...
កម្ពុជា

ហ៊ុន សែន ថា«វណ្ណៈកណ្ដាល»​កើនឡើង តាមរយៈ​ផ្ទះស្បូវ​ថ្លៃជាង​ផ្ទះក្បឿង

នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា បានអះអាងថា ក្រោមការដឹកនាំរបស់លោក រហូតមកដល់ថ្ងៃនេះ «វណ្ណៈកណ្ដាល»នៃអ្នកមានទ្រព្យធន នៅក្នុងប្រទេស បានកើនឡើងយ៉ាងច្រើន។ មិនមានអំណះអំណាង ជាតួលេខ ឬរបាយការណ៍ណាមួយជាក់លាក់ ដើម្បីជួយបញ្ជាក់ នូវការលើកឡើង ...
កម្ពុជា

CNRP៖ បាតុករ​៣០មិនា ពលី​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌

គណបក្សសង្គ្រោះជាតិ បានអះអាងថា បណ្ដាបាតុករទាំងអស់ ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍ គប់គ្រាប់បែក​នៅខាងមុខ​អតីត​រដ្ឋសភា​ជាតិ កាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧ ថាជាបុព្វហេតុ ដើម្បី«លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងយុត្តិធម៌» នៅក្នុងប្រទេសកម្ពុជា។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.