កម្ពុជាដំណឹងពិភពលោក

មន្ត្រី អ.ស.ប ៖ ទួរគី-កម្ពុជា​ធ្វើ​កិច្ច​ព្រមព្រៀង​«សម្ងាត់»​ដើម្បី​ចាប់​ពង្រត់​មនុស្ស

ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេស ចំនួន៤ ដែលប្រទេសទួរគី បានចុះ​​កិច្ច​ព្រមព្រៀង​«សម្ងាត់»ជាមួយ ដើម្បីធ្វើការ​ចាប់ពង្រត់សកម្មជនប្រឆាំង ដែលរត់គេចខ្លួន នៅក្រៅ​ប្រទេស។ នេះ បើតាមរបាយការណ៍រួមមួយ របស់អ្នករាយការណ៍បួននាក់ របស់​អង្គការ​សហប្រជាជាតិ ដែលត្រូវបានដកស្រង់ យកមកចុះផ្សាយ ដោយសារព័ត៌មានទួរគី ឈ្មោះ «Alarabiya.Net»។

របាយការណ៍ចុះថ្ងៃខែ តាំងពីដើមខែឧសភា និងដែលត្រូវបានបែកធ្លាយ នៅប៉ុន្មាន​ថ្ងៃ​នេះ បានសរសេរឲ្យដឹងថា កិច្ចព្រមព្រៀង«សម្ងាត់»នោះ ត្រូវបានប្រទេសទួរគី ធ្វើជា​មួយ​ប្រទេស អាល់ហ្សែប៊ៃហ្សង់ អាល់បានី កម្ពុជា និងប្រទេសហ្គាបុង ដែលសុទ្ធសឹងជា«ប្រទេស ដែលអង្គការសហប្រជាជាតិ តែងទទួលរបាយការណ៍​ញឹកញាប់ អំពីការរំលោភ​សិទ្ធិមនុស្ស»។

កិច្ចព្រមព្រៀងសម្ងាត់នោះ សរសេរឡើង ក្រោមលេស«កិច្ចសហប្រតិបត្តិការ ស្ដីពី​សន្តិសុខ» ដើម្បីអនុញ្ញាតឲ្យរដ្ឋាភិបាលទួរគី មានអំណាច ក្នុងការចាប់ពង្រត់ ឬបញ្ចូន​ខ្លួន​ក្រុមប្រឆាំង ដោយការចាប់បង្ខំ ពីក្នុងប្រទេស«រួមគំនិត» មកកាន់ប្រទេសទួរគី

អ្នកជំនាញទាំងបួននាក់ បានអះអាងថា ដោយមានការបើកដៃ ពីបណ្ដារដ្ឋខាងលើ រដ្ឋាភិបាលទួរគីបានចាប់បញ្ជូនខ្លួន ទាំងបង្ខំ នូវបណ្ដាជនជំទាស់ ប្រមាណជាង១០០នាក់ ក្នុងនោះ ៤០នាក់ បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង។ ភាគច្រើន ពីក្នុងចំណោមនោះ ត្រូវបានចាប់ពង្រត់ នៅតាមដងផ្លូវ និងនៅក្នុងលំនៅដ្ឋាន របស់ពួកគេ។

របាយការណ៍ដដែល បានបញ្ជាក់ទៀតថា ក្រៅពីប្រទេសទាំង៤ខាងលើ ប្រទេសទួរគី នៅតាមប្រមាញ់ពលរដ្ឋខ្លួន នៅក្នុងប្រទេសជាច្រើនផ្សេងទៀត ដូចជានៅក្នុង ប្រទេសអាហ្វហ្គានីស្ដង់ កូសូវូ កាហ្សាក់ស្ដង់ លីបង់ និងប្រទេសប៉ាគីស្ដង់ជាដើម។

របាយការណ៍បានស្រង់សំដីសាក្សី មករៀបរាប់ថា សកម្មជនជំទាស់ ដែលមានវាសនា ត្រូវ​បាន​ចាប់ពង្រត់ បានរងនូវការធ្វើទារុណកម្ម ដូចជាបង្អត់អាហារ ចាប់ជ្រមុជទឹក ចាប់​ឆក់ខ្សែភ្លើង ឬការវាយទាត់ធាត់ ដើម្បីទទួលបានការសារភាព ដោយបង្ខំ។ ការសារភាព​របស់ជនរងគ្រោះ ទោះពិត ឬមិនពិតក្ដី នឹងក្លាយជាបន្ទុក ដើម្បីចោទប្រកាន់​ខ្លួនគេវិញ នៅក្នុងតុលាការទួរគី។

មិនអាចស្វែងរកប្រតិកម្ម ពីមន្ត្រីរដ្ឋាភិបាលកម្ពុជា ក្នុងពេលភ្លាមៗបានទេ។ តែសម្រាប់​ប្រទេសទួរគីវិញ បានច្រានចោល ការរៀបរាប់ខាងលើ ដែលខ្លួនចាត់ទុកថា ធ្វើឡើង ដោយ«គ្មានមូលដ្ឋានគ្រឹះត្រឹមត្រូវ»៕



លំអិតបន្ថែមទៀត

កម្ពុជា

កម្ពុជាមានទាហានមួកខៀវម្នាក់ ស្លាប់ ដោយសារ​​ជំងឺ «Covid-19»

លោកឧត្ដមសេនីយទោ ស សាវី ដែលបានបំពេញបេសកកម្ម ក្នុងនាមជាកងកម្លាំង របស់​អង្គការសហប្រជាជាតិ ក្នុងប្រទេសម៉ាលី បានទទួល​មរណភាព ដោយសារ​​ជំងឺ «Covid-19»។ នេះ បើតាមការប្រកាស របស់អង្គការសហប្រជាជាតិ ...
កម្ពុជា

ហ៊ុន សែន មិនប្រកាសអាសន្ន បន្ទាប់ពី​ផ្ទុះឆ្លងចូល​សហគមន៍​«៣២ករណី»

មកដល់ម៉ោងនេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅមិនទាន់ប្រកាស ដាក់ប្រទេស​ឬតំបន់មួយចំនួន ឲ្យស្ថិត​ក្នុង​ភាពអាសន្ន​នៅឡើយ បន្ទាប់ពីកម្ពុជា​បានរកឃើញការឆ្លងមេរោគកូវីដ-១៩ (Covid-19) ចំនួន​«៣២ករណី» ក្នុងថ្ងៃសៅរ៍ទី២០ ខែកុម្ភៈ ...
ដំណឹង

អ្នកជំនាញ​ស្នើ អ.ស.ប ឲ្យស៊ើប​ពីឃាតកម្ម​លើអ្នកកាសែត Khashoggi

តើឃាតករសម្លាប់លោក «Jamal Khashoggi» ដែលជាអ្នកសារព័ត៌មានដ៏ល្បី របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នឹងត្រូវផ្ដន្ទាទោស នៅថ្ងៃណាមួយក្នុងពេលខាងមុខឬទេ? បើតាមអ្នកជំនាញអង្គការសហប្រជាជាតិ (អ.ស.ប) ជំនាញខាងសិទ្ធិមនុស្ស បានអះអាងថា មានភស្ដុតាងគ្រប់គ្រាន់ ដើម្បីអនុញ្ញាតឲ្យស្ថាប័នពិភពលោកមួយនេះ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.