• មន្ត្រី អ.ស.ប ៖ ទួរគី-កម្ពុជា​ធ្វើ​កិច្ច​ព្រមព្រៀង​«សម្ងាត់»​ដើម្បី​ចាប់​ពង្រត់​មនុស្ស

    ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេស ចំនួន៤ ដែលប្រទេសទួរគី បានចុះ​​កិច្ច​ព្រមព្រៀង​«សម្ងាត់»ជាមួយ ដើម្បីធ្វើការ​ចាប់ពង្រត់សកម្មជនប្រឆាំង ដែលរត់គេចខ្លួន នៅក្រៅ​ប្រទេស។ នេះ បើតាមរបាយការណ៍រួមមួយ របស់អ្នករាយការណ៍បួននាក់ របស់​អង្គការ​សហប្រជាជាតិ ដែលត្រូវបានដកស្រង់ យកមកចុះផ្សាយ ដោយសារព័ត៌មានទួរគី ឈ្មោះ «Alarabiya.Net»។ របាយការណ៍ចុះថ្ងៃខែ តាំងពីដើមខែឧសភា និងដែលត្រូវបានបែកធ្លាយ នៅប៉ុន្មាន​ថ្ងៃ​នេះ បានសរសេរឲ្យដឹងថា កិច្ចព្រមព្រៀង«សម្ងាត់»នោះ ត្រូវបានប្រទេសទួរគី ធ្វើជា​មួយ​ប្រទេស អាល់ហ្សែប៊ៃហ្សង់ អាល់បានី កម្ពុជា និងប្រទេសហ្គាបុង ដែលសុទ្ធសឹងជា«ប្រទេស ដែលអង្គការសហប្រជាជាតិ តែងទទួលរបាយការណ៍​ញឹកញាប់ អំពីការរំលោភ​សិទ្ធិមនុស្ស»។ កិច្ចព្រមព្រៀងសម្ងាត់នោះ សរសេរឡើង ...