កម្ពុជាដំណឹង

ហ៊ុន សែន៖ លប់«កាំកុងត្រូល»​ដើម្បីវិនិយោគិន​ទទួល​ប្រយោជន៍​ច្រើន​ជាងមុន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងជាថ្មី នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ការលប់ស្ថាប័ន «កាំកុងត្រូល» មួយចោល នឹងអនុញ្ញាតឲ្យមានការសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែង ដើម្បីវិនិយោគិន និងពាណិជ្ជករ ទទួលផលប្រយោជន៍ កាន់តែច្រើនឡើង។

លោក ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុកលោកថា៖

«ខ្ញុំសូមគាំទ្រ និងលើកទឹកចិត្តដល់អ្នកវិនិយោគ មកវិនិយោគនៅកម្ពុជា កាន់តែច្រើន។ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានធ្វើការកែសម្រួលស្ថាប័នមានសមត្ថកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូល ដើម្បីសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែង ដើម្បីវិនិយោគិន និងពាណិជ្ជករ ទទួលបានផលប្រយោជន៍ កាន់តែច្រើនឡើង។»

ការលើកឡើងខាងលើ ទំនងជាត្រូវបានលោក ហ៊ុន សែន សំដៅទៅវិធានការមួយចំនួន របស់រដ្ឋាភិបាលលោក ដើម្បីទប់ទល់នឹងការព្យួរប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធ «EBA» របស់សហភាពអ៊ឺរ៉ុប ដែលបានប្រកាសបើកនីតិវិធី កាលពីសប្តាហ៍មុន ដើម្បីអ្វីមួយដែលសហភាពអ៊ឺរ៉ុបពន្យល់ថា ជាការឆ្លើយតបនឹងការងាកចេញ ពីវិថីប្រជាធិបតេយ្យ របស់របបដឹកនាំលោក ហ៊ុន សែន។

សម្រាប់អ្នកវិភាគ បានសម្ដែងក្តីបារម្ភថា បើស្ថាប័នមួយនេះត្រូវបានលប់ចោល តើសុវត្ថិភាពនិងគុណភាពទំនិញ នឹងត្រូវខាងណាជាអ្នកទទួលខុសត្រូវវិញ? លោកបណ្ឌិត មាស នី បានលើកឡើងដូច្នេះ នៅលើបណ្ដាញសង្គមដែរថា៖

«កាំកុងត្រូលក្នុ្ងងប្រទេសនីមួយៗ មានតួនាទីត្រួតពិនិត្យ លេីការនាំចូលទំនិញខុសច្បាប់ ខូចគុណភាព និងទំនិញទាំងឡាយណា ដែលនាំអោយប៉ះពាល់ ដល់សុខភាពពលរដ្ឋ។ ចុះបេីគេដកសមត្ថកិច្ចនេះចេញ ពីច្រកព្រំដែន តេីវានឹងមានបញ្ហាអ្វីកេីតឡេីង?»

កាំកុងត្រូលក្នុ្ងងប្រទេសនីមួយៗ មានតួនាទីត្រួតពិនិត្យលេីការនាំចូលទំនិញខុសច្បាប់ ខូចគុណភាពនិងទំនិញទាំងឡាយណាដែលនាំអោយប៉ះពាល់ដល់សុខភាពពលរដ្ឋ។ ចុះបេីគេដកសមត្ថកិច្ចនេះចេញពីច្រកព្រំដែនតេីវានឹងមានបញ្ហាអ្វីកេីតឡេីង? ?

Gepostet von Meas Nee am Montag, 14. Januar 2019

អនុក្រឹត្យចុះថ្ងៃ២៨ ខែមករា ឆ្នាំ២០១៩ របស់លោក ហ៊ុន សែន មានចែង៤មាត្រា ក្នុងនោះ២មាត្រាដំបូងមានខ្លឹមសារដូចខាងក្រោម៖

«មាត្រា១.- ត្រូវបានបញ្ចប់តួនាទី និងភារកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូលរបស់អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញ នីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ(កាំកុងត្រូល)នៃក្រសួងពាណិជ្ជកម្ម​ពីច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វាតំបន់ព្រំដែន ច្រកទ្វារកំពង់ផែសមុទ្រ តំបន់សេដ្ឋកិច្ចពិសេស ទីកន្លែងសន្និធិគយបណ្ដោះអាសន្ន និងទីកន្លែងត្រួតពិនិត្យទំនិញនាំចេញ-នាំចូលផ្សេងទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។»

«មាត្រា២.- អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគឺជាស្ថាប័នតែមួយគត់ មានសមត្ថកិច្ចក្នុងការត្រួតពិនិត្យទំនិញនាំចេញ-នាំចូល នៅច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកតំបន់ព្រំដែន និងច្រកទ្វារកំពង់ផែសមុទ្រតំបន់ សេដ្ឋកិច្ចពិសេសទីកន្លែងសន្ធិធិគយបណ្ដោះអាសន្ន និងទីកន្លែងត្រួតពិនិត្យ​ទំនិញ​នាំចេញ​-​នាំចូល​ផ្សេងទៀត។»៕



លំអិតបន្ថែមទៀត

កម្ពុជា

អ្នកវិភាគ​ឆ្ងល់​ថា គ្មាន​អាជ្ញាធរ​ណា​អើពើ ពេលចិន​«បង្ហាញ​កាំភ្លើង»

រូបភាពដែលបណ្ដាជនចិន«បង្ហាញកាំភ្លើង»នៅក្នុងដៃ ត្រូវបានបង្ហោះចែករំលែកតៗគ្នា នៅពាសពេញបណ្ដាញសង្គម និងបានបង្កឲ្យមានប្រតិកម្មចម្រុះ អះអាងថា «បណ្ដា​ជន​ចិន​កាន់តែព្រហើន» ដែលចូលមកនៅក្នុងទឹកដីខ្មែរ តែបែរជាបង្ហោះរូបភាព យ៉ាងហ៊ឺហាដូច្នេះ។ សម្រាប់លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយ ...
កម្ពុជា

មន្ត្រី CNRP ថា EBA ធ្វើឲ្យ ហ៊ុន សែន ក្លាយជា«ឃាតករ»

ក្រោយការបើកនីតិវិធីរបស់សហភាពអ៊ឺរ៉ុប ដើម្បីឈានទៅព្យួរប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធ «EBA» នោះ ក្រុមមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ (CNRP) បានចេញមកធ្វើប្រតិកម្មព្រោងព្រាត ជាពិសេសនៅបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ជំហររបស់រដ្ឋាភិបាលលោក ថាមិនយក«ឯករាជភាព ...
កម្ពុជា

លក់ម៉ូតូ​ដូរអង្ករ៖ រដ្ឋមន្ត្រី​ព័ត៌មាន​ថា «មានម៉ូតូ» មិនមែនអ្នកក្រ

«មានម៉ូតូ មិនអាចរាប់បញ្ចូល ក្នុងស្ថានភាពក្រីក្របានទេ» នេះ ជាការពន្យល់ឡើង របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង«ឃ្លាំមើល»ព័ត៌មាន ដែលទើបនឹងចេញមុខ មកការពារសំដី របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.