កម្ពុជាដំណឹង

មន្ត្រី CNRP ថា EBA ធ្វើឲ្យ ហ៊ុន សែន ក្លាយជា«ឃាតករ»

ក្រោយការបើកនីតិវិធីរបស់សហភាពអ៊ឺរ៉ុប ដើម្បីឈានទៅព្យួរប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធ «EBA» នោះ ក្រុមមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ (CNRP) បានចេញមកធ្វើប្រតិកម្មព្រោងព្រាត ជាពិសេសនៅបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ជំហររបស់រដ្ឋាភិបាលលោក ថាមិនយក«ឯករាជភាព និងអធិបតេយ្យភាព»​របស់កម្ពុជា ទៅដោះដូរ​ជាថ្នូរ​នឹងអ្វីមួយ​ឡើយ។

បញ្ហា​ "EBA"​ ធ្វើ​ឲ្យ​ ហ៊ុន​ សែន​ ​ក្លាយ​ជា​ "ឃាតក​"​ សម្លាប់ប្រជាក្រីក្ររាប់លាននាក់

Gepostet von Sor Chandeth am Dienstag, 12. Februar 2019

ដំបូងគេនេះ គឺលោក អេង ឆៃអ៊ាង អនុប្រធានគណបក្ស ដែលបានទម្លាក់ការទទួលខុសត្រូវ ទៅលើលោក ហ៊ុន សែន បុរសខ្លាំងតែម្នាក់គត់ របស់កម្ពុជា។ សំណេររបស់លោក ឆៃអ៊ាង ដែលត្រូវបានចែករំលែក ដោយអ្នកស្រី មូរ សុខហួរ អនុប្រធានមួយរូបទៀត របស់គណបក្សប្រឆាំង មានខ្លឹមសារជាអាទិ៍ថា៖

«កូនសោរ EBA ស្ថិតនៅលើដៃ ហ៊ុន សែន ។ បាត់ ឬនៅ អាស្រ័យលើ ហ៊ុន សែន !»

សម្រាប់លោក សោរ ចាន់ដេត អតីតសមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី និងជាមនុស្សស្និតលោក សម រង្ស៊ី បានថ្លែងឡើងថា៖

«បញ្ហា​ “EBA”​ ធ្វើ​ឲ្យ​ ហ៊ុន​ សែន​ ​ក្លាយ​ជា​ “ឃាតក​”​ សម្លាប់ប្រជាក្រីក្ររាប់លាននាក់។»

រីឯលោក ហូរ វ៉ាន់ មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំង បានសំដែងចម្ងល់ថា ហេតុអ្វីក៏លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក «មានះ»ខ្លាំងម្លេះ ខណៈនីតិវិធីរបស់សហភាពអ៊ឺរ៉ុបបានទុកពេល រហូតដល់១ឆ្នាំ មុននឹងគណៈកម្មការអ៊ឺរ៉ុបសម្រេចថា តើត្រូវព្យួរកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធឬយ៉ាងណា។ លោក ហូរ វ៉ាន់ បានសរសរថា៖

១១កុម្ភៈឆ្នាំ២០១៩………………,,… សហភាពអឺរ៉ុបបានសំរេចនីតិវិធីនូវការអនុគ្រោះពន្ធEBA…

Gepostet von Vann Ho am Montag, 11. Februar 2019

«មេីលទៅ អឺរ៉ុបអូសបន្លាយ[ពេល]ឲ្យល្មមតែរដ្ឋបាលបច្ចុប្បន្ន ដកថយមករកផ្លូវត្រូវ ផ្លូវប្រជាធិបតេយ្យវិញបានហេីយ។ ហេតុអ្វីក៏មានះម៉្លេះ ឬមួយក៏គិតថា អាងចិននិងយួនអាចក្រាញអំណាចបាន រហូតចប់អាណត្តិ។ បេីគិតបែបនេះ គ្រាន់តែរុញកម្ពុជាឲ្យធ្លាក់ខ្លួនក្រ កម្មករ កសិករ រងទុក្ខវេទនា ហេីយបានសុខសម្បួរណ៍សប្បាយ តែក្រុមគ្រួសារនាយករដ្ឋមន្ត្រី និងបក្សពួកប៉ុណ្ណោះ ក្រៅពីនេះមនុស្សមួយប្រទេសវេទនា។ តេីសុខចិត្តនាំស្រុកទៅរបៀបហ្នឹងឬ?»

ចំពោះលោក មុត ចន្ថា អតីតនាយកខុទ្ទកាល័យប្រធានគណបក្ស លោក កឹម សុខា បានលើកយកភាពខុសគ្នា រវាងប្រទេសកម្ពុជា និងវៀតណាម ទាក់ទងនឹងការផ្ដល់ការអនុគ្រោះ «EBA» ពីសហភាពអ៊ឺរ៉ុប។ មន្ត្រី«CNRP»រូបនេះ បានពន្យល់ថា កម្ពុជាមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស មានរដ្ឋធម្មនុញ្ញជាប្រជាជាតិដែលកាន់លទ្ធិប្រជាធិបតេយ្យ មានអនុសញ្ញាជាច្រើនដែលកម្ពុជាខ្លួនឯងបានផ្ដល់សច្ចាប័ន។ ផ្ទុយទៅវិញ ប្រទេសវៀតណាមមិនមានចំណុចអស់ទាំងនេះ ដើម្បីជាការចងខ្លួនគេនោះទេ៕

ហេតុអ្វីអន្តរជាតិមិនសូវយកញ្ហាសិទ្ធិមនុស្ស…

Gepostet von Chantha Muth am Montag, 11. Februar 2019


លំអិតបន្ថែមទៀត

វិភាគ អត្ថាធិប្បាយ

ពលរដ្ឋបញ្ចេញមតិ ចាំបាច់​ត្រូវ​លាបពណ៌​បន្ថែម?

តែងមានពាក្យនិយាយតៗ គ្នាថា បើសិនជាពលរដ្ឋនិយាយអ្វី ប៉ះពាល់ដល់ភាពអវិជ្ជមាននៅក្នុងសង្គម ម្ចាស់សំដីច្បាស់ជាត្រូវគេចាត់ទុកថា ជាក្រុមបក្សប្រឆាំង។ តែពាក្យនិយាយតៗគ្នាខាងលើ អាចនឹងក្លាយជា «សុភាសិតសង្គម» ដ៏មានប្រសិទ្ធិភាព ដោយហេតុថា រាល់ពាក្យសំដីរបស់ពលរដ្ឋ ចេះតែត្រូវ​ក្រុមអ្នកនយោបាយ ...
កម្ពុជា

គង់ ម៉ាស់ សកម្មជន CNRP ត្រូវចៅក្រម​ស៊ើបសួរ​សម្រេច​ឲ្យឃុំខ្លួននៅ ព្រៃស

លោក ម៉ុង មុន្នីសោភា ចៅក្រមស៊ើបសួរ​នៃសាលាដំបូងរាជធានី បានសម្រេចឲ្យឃុំខ្លួន លោក គង់ ម៉ាស់ សកម្មជនគណបក្សសង្គ្រោះជាតិ នៅពន្ធនាគារ«ព្រៃស» ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំការជំនុំជម្រះ។ នេះ ...
កម្ពុជា

សម រង្ស៊ី ស្នើឲ្យ​ស៊ើបអង្កេត​ជាអន្តរជាតិ​អំពី ​មូលដ្ឋានយោធា​ចិន​នៅ​កម្ពុជា

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានចេញលិខិតមួយ កាលពីដើមសប្ដាហ៍នេះ ស្នើសុំឲ្យអង្គការសហប្រជាជាតិ បង្កើតគណៈកម្មការអន្តរជាតិមួយ ដើម្បីស៊ើបអង្កេតទៅលើករណីដាក់តាំង ​មូលដ្ឋានយោធា​ចិន​នៅ​កម្ពុជា ដែលត្រូវបានសារព័ត៌មានបរទេស ចេញផ្សាយជាបន្តបន្ទាប់ ក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយ។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.