• មន្ត្រី CNRP ថា EBA ធ្វើឲ្យ ហ៊ុន សែន ក្លាយជា«ឃាតករ»

    ក្រោយការបើកនីតិវិធីរបស់សហភាពអ៊ឺរ៉ុប ដើម្បីឈានទៅព្យួរប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធ «EBA» នោះ ក្រុមមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ (CNRP) បានចេញមកធ្វើប្រតិកម្មព្រោងព្រាត ជាពិសេសនៅបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ជំហររបស់រដ្ឋាភិបាលលោក ថាមិនយក«ឯករាជភាព និងអធិបតេយ្យភាព»​របស់កម្ពុជា ទៅដោះដូរ​ជាថ្នូរ​នឹងអ្វីមួយ​ឡើយ។ ដំបូងគេនេះ គឺលោក អេង ឆៃអ៊ាង អនុប្រធានគណបក្ស ដែលបានទម្លាក់ការទទួលខុសត្រូវ ទៅលើលោក ហ៊ុន សែន បុរសខ្លាំងតែម្នាក់គត់ របស់កម្ពុជា។ សំណេររបស់លោក ឆៃអ៊ាង ដែលត្រូវបានចែករំលែក ដោយអ្នកស្រី មូរ សុខហួរ អនុប្រធានមួយរូបទៀត របស់គណបក្សប្រឆាំង មានខ្លឹមសារជាអាទិ៍ថា៖ ...
  • ព័ត៌មាន​នាង​គ្រត៖ កឹម សុខា មាន​ជំនិត​ជា​«ថីបក»

    នាងគ្រតខ្ញុំ មិនសូវចេះភាសា«អង់គ្លេស»ច្រើនទេ តែគ្រាន់តែកេះៗ គ្រាន់នឹងបានឆ្អែកក្រពះ ជាមួយបងប្អូន អ្នកស្រុកស្រែចំការយើងដែរ ណាទាន។ ហើយឮសូរព័ត៌មានមួយ ដែលបកប្រែចេញ ដោយលោកថីម្នាក់ ដែលស្និតប្រធានគណបក្សប្រឆាំង លោក កឹម សុខា និងដែលមានឈ្មោះ មុត ចន្ថា បង្ហោះនៅលើហ្វេសប៊ុក សរសេរថា៖  «ប្រជាប្រិយភាពរបស់លោក សម រង្ស៊ី ធ្លាក់ចុះធ្ងន់ធ្ងរ ប៉ុន្តែ គាត់ឆក់ឱកាស វិលត្រឡប់មកដឹកនាំគណបក្សសង្រ្គោះជាតិ ជាប្រធានស្តីទីគណបក្ស ដែលមានការគាំទ្រតែម្ខាង បន្ទាប់ពីសហភាពអឺរ៉ុបដាក់សម្ពាធ ឈានទៅរក ការដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម EBA»។ នាងគ្រតខ្ញុំ ខំប្រឹងដើររកមើលប្រភព ថាតើលោកថីម្នាក់នេះ ...
  • CNRP បដិសេធ​សេចក្ដី​សម្រេច​របស់​សន្និសីទ​នៅ​អាត្លង់តា

    សេចក្ដីថ្លែងការណ៍មួយរបស់គណបក្សសង្គ្រោះជាតិ ដែលចេញផ្សាយ​កាលពីមុននេះ បានសរសេរបដិសេធ សេចក្ដីសម្រេចរបស់សន្និសីទពិភពលោក នៃក្រុមអ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ មកពីជុំវិញពិភពលោក ដែលបានប្រព្រឹត្តិទៅ រយៈពេលពីរថ្ងៃ កាលពីម្សិលម៉ិញ និងម្សិលម្ងៃ នៅក្រុងអាត្លង់តា ភាគខាងកើតសហរដ្ឋអាមេរិក។ លិខិតគណបក្ស ដែលគ្មានចុះលេខនោះ បានសរសេរចាត់ទុកការសម្រេចនោះ ថាមានលក្ខណៈផ្ទុយទាំងស្រុង ពីលក្ខន្តិកៈគណបក្សសង្គ្រោះជាតិ និងមិនអាចទទួលយកបាន ជាដាច់ខាត។ ក្រៅពីលើកមកបញ្ជាក់ ពីលក្ខន្តិកៈគណបក្ស នៅត្រង់ប្រការ៤៥ថ្មីនោះ សេចក្ដីថ្លែងការណ៍ នៅបានអះអាងថា សេចក្ដីសម្រេចរបស់សន្និសីទ «មិនអាចចាប់បង្ខំ ឬតម្រូវឲ្យគណបក្សសង្គ្រោះជាតិ ឬគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស ត្រូវតែធ្វើតាមនោះទេ» ដោយសំអាងថា «អ្នកចូលរួមធ្វើសន្និសីទខាងលើ មិនមាននីតិសម្បទា ដែលមានសិទ្ធិជាអ្នកស្នើ ឬជាអ្នកសម្រេចជ្រើសរើស ឬជ្រើសតាំងប្រធានស្ដីគណបក្សឡើយ»។ ...
  • ជំនិត កឹម សុខា ថា​ស្រុក​ខ្មែរ​«មាន​សិទ្ធិ​សម្តែង​មតិ​ពេញលេញ»

    លោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំនៅក្នុងផ្ទះ បានថ្លែងអះអាងថា ស្រុកខ្មែរ«គោរពគោលការណ៍ប្រជាធិបតេយ្យ» និង«មានសិទ្ធិសម្ដែងមតិពេញលេញ»។ ការថ្លែងរបស់លោក ធ្វើឡើងតបទៅនឹងការរិះគន់ របស់ប្រិយមិត្តម្នាក់ ដែលទំនងជាមិនពេញចិត្ត នឹងសេចក្ដីថ្លែងការណ៍មួយ របស់ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក ដែលចេញផ្សាយ កាលពីម្សិលម៉ិញ។ សេចក្ដីថ្លែងការណ៍នោះ បានប្រកាសមិនទទួលស្គាល់សន្និសីទ ដែលនឹងត្រូវរៀបចំធ្វើនៅថ្ងៃទី១ និងទី២ ខែធ្នូនេះ ក្នុងក្រុង អាត្លង់តា សហរដ្ឋអាមេរិក ពីសំណាក់ក្រុមមួយ ដែលគេជឿថា មានទំនោរស្និតនឹងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងបច្ចុប្បន្នជាប្រធានចលនាសង្គ្រោះជាតិ។ ...