កម្ពុជាដំណឹង

អ្នកកាសែត​«ក្នុងមុង» ឆ្លើយសារ​ចំអក​ដាក់​រដ្ឋមន្ត្រី​ក្រសួង​«មុង»​វិញ​ម្ដង

លោក ជុន ច័ន្ទបុត្រ នាយករង​វិទ្យុអាស៊ីសេរី ទទួលបន្ទុកខេមរភាសា ដែលរងការចំអក ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន ថាជាអ្នកកាសែត«ក្នុងមុង» បានឆ្លើយតបវិញ ដោយសារ​បឈ្ឆិត​បញ្ឆៀង​​ខ្លីមួយ កាលពីម្សិលម៉ិញ ហៅក្រសួងព័ត៌មាន ថាជាក្រសួង«មុង» ដែល​មានទីប្រឹក្សាច្រើនជ្រុល។

ដើម្បីយល់រឿងនេះ គេត្រូវត្រឡប់ទៅស្ដាប់ការផ្សាយ របស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដែលបានរាយការណ៍​ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលប់ចោលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីយកពេល ទៅជូនចៅស្រីរបស់លោក ឡើងយន្ដហោះ។

លុះកន្លងមកបានពីរថ្ងៃ គឺនៅព្រឹកថ្ងៃអាទិត្យទី២៨ ខែកក្កដា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង[ឃ្លាំមើល]ព័ត៌មាន បានបង្ហោះសារចំអកមួយ ហៅការផ្សាយនោះ ថា«ការតែងព័ត៌មាន»ឡើង របស់អ្នកកាសែត«ក្នុងមុង» ដែល«ត្រូវ​តែ​ប្រឹង​រក​ព័ត៌មាន» និងខុស​ពីអ្នក​កាសែត«​វិជ្ជា​ជីវៈ»។

សម្តេច​ហ៊ុន​សែន​ជូន​ចៅ​ឡើង​យន្តហោះ​ពេល​ល្ងាច​ថ្ងៃ​សុក្រ​…

Posted by Kanharith Khieu on Saturday, July 27, 2019


ការចំអកនោះ ទំនងជាបានធ្លាយ ទៅដល់ត្រចៀកអ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរី ជាពិសេស គឺលោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ ដែលជាចាងហ្វាងការផ្សាយ របស់ស្ថាប័នវិទ្យុ-ទូរទស្សន៍ មួយនេះតែម្ដង។ លោក ជុន ច័ន្ធបុត្រ បានបង្ហោះសារ តបទៅលោក ខៀវ កាញារីទ្ធ វិញ កាលពីថ្ងៃទី៣១ ខែកក្កដាម្សិលមិញថា៖

«ទីប្រឹក្សាច្រើនយ៉ាងនេះ ចង្អៀតមុងស្លាប់ហើយ…។»

ទីប្រឹក្សា«ច្រើន» ព្រោះលោក ច័ន្ទបុត្រ ទំនងជាចង់ចំអក ឲ្យលោក ខៀវ កាញារីទ្ធ និងក្រសួង[ឃ្លាំមើល]ព័ត៌មាន ដែលទើបនឹងបន្ថែមទីប្រឹក្សាឲ្យក្រសួង ចំនួនជិត២០០នាក់ ក្នុងរយៈពេល២ខែជាប់គ្នា ក្នុងនោះ១០៦នាក់ ត្រូវបានតែងតាំង ដោយព្រះរាជ្យក្រឹត្យព្រះមហាក្សត្រ កាលពីថ្ងៃទី២៧ ខែកក្កដា ដោយពួកគេនោះម្នាក់ៗ មានឋានៈស្មើចាប់ពី«អគ្គនាយក» រហូតដល់«រដ្ឋលេខាធិការ»៕

ទីប្រឹក្សាច្រើនយ៉ាងនេះ ចង្អៀតមុងស្លាប់ហើយ…

Posted by Chun Chanboth Vuthy Huot on Tuesday, July 30, 2019


លំអិតបន្ថែមទៀត

ខ្មែរនៅបរទេស

អ្នកនិពន្ធ​ម្នាក់​ផ្ញើ​លិខិត​អរគុណនាយករដ្ឋមន្ត្រី​សិង្ហបូរី ដែលរំឭក«រឿងពិត»

អ្នកនិពន្ធ និងជាអ្នកស្រាវជ្រាវខ្មែរមួយរូប រស់នៅក្នុងប្រទេសបារាំង លោក សាគូ សាមុត បានផ្ញើរលិខិតមួយ ទៅនាយករដ្ឋមន្ត្រីសិង្ហបូរី លោក លី សៀនឡុង (Lee Hsien ...
កម្ពុជា

ហ៊ុន សែន៖ កម្ពុជា-ចិន ជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានបង្ហាញការគាំទ្រជាថ្មីទៀត ចំពោះនយោបាយ នៃមហាយក្សកុម្មនីស្ដិ៍ចិន ដែលបានចាត់ទុកទំនាក់ទំនង «កម្ពុជា-ចិន» ថាជា«ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» និងជា«មិត្តដែកថែប» ដែលស្ថិតស្ថេររឹងមាំ ជាដរាប។ ...
កម្ពុជា

សុខ ឥសាន ទទួលស្គាល់ធ្លាប់​«ក្លែងបន្លំ​ព័ត៌មាន» បន្ទាប់ពី​ចោទ​វិទ្យុ​អាស៊ីសេរី

អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន បានចោទវិទ្យុអាស៊ីសេរី ដែលផ្សាយជាខេមរភាសា ថាបានធ្វើកិច្ចសម្ភាស​តែ«គ្នាឯង» ដោយគ្មានវិជ្ជាជីវៈ។ លោក សុខ ឥសាន បានអះអាងដូច្នេះ មុននឹងលោកអះអាង ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.