ក្រុមអ្នកជំនាញ អង្គការសហប្រជាជាតិ ជំរុញឱ្យអាជ្ញាធរកម្ពុជាផ្អាកផែនការ អនុវត្តអនុក្រឹត្យ«ច្រកទ្វា​អ៊ិនធើណិត» ទាក់ទិននឹងការគ្រប់គ្រង ការតាមដានទិន្នន័យរបស់អ្នកប្រើប្រាស់ ដោយហេតុថា អនុក្រឹត្យនេះមានការរឹតត្បិត ​ព្រមទាំងធ្វើឱ្យប៉ះពាល់ ដល់សិទ្ធិឯកជន និងសេរីភាព បែបប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។

អ្នកជំនាញ៤នាក់ របស់អង្គការពិភពលោក រួមមាន លោក«Vitit Muntarbhorn» អ្នករាយការណ៍ពិសេស ស្តិពីស្ថានការណ៍សិទ្ធិមនុស្ស នៅកម្ពុជា​ (Special Rapporteur on the situation of human rights in Cambodia), អ្នកស្រី«Irene Khan» អ្នករាយការណ៍ពិសេស ស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិ ក្នុងការមានមតិ និងបញ្ចេញមតិ ​(Special Rapporteur on the promotion and protection of the right to freedom of opinion and expression), និងអ្នកស្រី«Mary Lawlor» អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាព​អ្នកការពារសិទ្ធិមនុស្ស (Special Rapporteur on the situation of human rights defenders)។

សេចក្ដីថ្លែងការណ៍របស់ក្រុមអ្នកជំនាញ ដែលចេញផ្សាយចេញ ក្នុងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ ពីការិយាល័យធំផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ក្នុងក្រុងហ្សឺណែវ (ប្រទេសស្វីស) បានឲ្យដឹងថា អនុក្រឹត្យដែលគ្រោង​នឹងចូលជាធរមាននៅថ្ងៃទី១៦​ ខែកុម្ភៈ នឹងជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរ លើសេរីភាពប្រព័ន្ធអ៊ីនធឺណិត អ្នកការពារសិទ្ធិមនុស្ស និងសង្គមស៊ីវិលនៅក្នុងប្រទេស ដែលនឹងធ្វើឱ្យលំហស៊ីវិល ដែលលក្ខណៈរឹតត្បិតរួចទៅហើយ កាន់តែរួមតូចទៅ។ អនុក្រឹត្យនេះ អនុញ្ញាតឱ្យរដ្ឋាភិបាលកម្ពុជា អាចតាមដានសកម្មភាព លើប្រព័ន្ធអ៊ីធឺណិត ស្កាត់ចាប់យក និងត្រួតពិនិត្យការប្រាស្រ័យទាក់ទង តាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងប្រមូល​រក្សាទុក និងចែករំលែកព័ត៌មានបុគ្គល របស់អ្នកប្រើប្រាស់នីមួយៗ។

អ្នកជំនាញបានមានប្រសាសន៍ថា៖

«អនុក្រឹត្យដែលមានលក្ខណៈរឹតត្បិតនេះ អាចនឹងមានផលប៉ះពាល់យ៉ាងអាក្រក់ លើសិទ្ធិ​ឯកជនភាព និង​បង្កើតបានជា​ហានិភ័យ​គ្រោះថ្នាក់មួយប្រសិនបើ​ព័ត៌មានទាំងនោះ ​​ត្រូវ​បាន​គេ​ប្រើ​ខុស។»

អត្ថបទដដែលរបស់ក្រុមអ្នកជំនាញ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូទទួលបាន បានបញ្ជាក់ច្បាស់ថា អនុក្រឹត្យដ៏ប្រទាំងប្រទើស របស់រដ្ឋអំណាច​នៃលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់អំណាចលើសលុប ដល់ប្រតិបត្តិករ«ច្រកទ្វា​អ៊ិនធើណិត»ជាតិ ក្នុងការតាមដានគេហទំព័រ ដែលមនុស្សទូទៅចូលមើល ក៏ដូចជាបណ្តុំទិន្នន័យលម្អិត ទាក់ទងនឹងរាល់ការចូលមើលគេហទំព័រ។ អនុក្រឹត្យនេះក៏នឹងអនុញ្ញាត ឱ្យអាជ្ញាធរអាចបិទការចូលប្រើអ៊ីនធឺណិត ឬបិទគេហ ទំព័រ ឬដែនអ៊ិនធឺណិតជាក់លាក់ណាមួយ តាមអំពើចិត្ត។

អ្នកជំនាញបន្ថែមថា៖

«ដោយ​ពិភពលោក​​បានធ្វើការ​វិវត្តន៍​ ទៅ​ពឹងផ្អែក​លើ​ការ​​ប្រើប្រាស់ តាមប្រព័ន្ធ​អ៊ីនធឺណិត​ ជា​មធ្យោបាយ​ចម្បង ​ក្នុង​ការ​ប្រាស្រ័យទាក់ទងគ្នា ការ​ចែករំលែក​ព័ត៌មាន និង​ភ្ជាប់បណ្តាញគ្នា ស្ថាប័ន​ដែល​គ្រប់គ្រង​អ៊ីនធឺណិត មានលទ្ធភាព​គ្រប់គ្រង​ទិដ្ឋភាពភាគច្រើននៃសង្គម​ យ៉ាង​មាន​ប្រសិទ្ធភាព។»

អ្នកជំនាញអះអាងថា អនុក្រឹត្យដែលស្ថិតក្នុងទម្រង់បច្ចុប្បន្ន ធ្វើទៅហួសពីការរឹតត្បិត ដែលត្រូវបានអនុញ្ញាត ក្នុងការកម្រិតសេរីភាពនៃការបញ្ចេញមតិ ដែលមានចែងក្នុងមាត្រា១៧ និង១៩ (៣) នៃកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលជាសន្ធិសញ្ញាសិទ្ធិមនុស្សដ៏សំខាន់មួយ ដែលកម្ពុជាជាភាគីហត្ថលេខី។ អ្នកជំនាញស្នើ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ ផ្អាក​ការ​អនុវត្ត និង​ធ្វើ​ការ​ជាមួយ​យន្តការសិទ្ធិមនុស្សអន្តរជាតិ និងក្រុមភ្នាក់ងារ​អង្គការ​​សហ​ប្រជាជាតិប្រចាំប្រទេស ដើម្បី​​ធ្វើ​ឱ្យ​អនុក្រឹត្យនេះ ស្រប​ទៅ​នឹង​កិច្ច​ការពារ​សិទ្ធិ​មនុស្ស។

អ្នកជំនាញលើកឡើងទៀតថា៖

«ដើម្បីបញ្ជាក់ភាពត្រឹមត្រូវ​តាមផ្លូវច្បាប់ ការរឹតត្បិតសេរីបុគ្គលបែបនេះ ទាមទារឱ្យអនុលោម តាមការកម្រិតយ៉ាងតឹងរឹង តាមផ្លូវច្បាប់ មានភាពចាំបាច់ និងមានសមាមាត្រ រួមទាំងបញ្ហាសន្តិសុខជាតិ ឬសីលធម៌សាធារណៈផងដែរ។ មើលទៅហាក់ដូចជាលំបាកខ្លាំងណាស់ ក្នុងការស្រមៃមើលថា តើយុត្តិកម្មផ្លូវច្បាប់​យ៉ាងតឹងតែងបែបនេះ អាចអនុវត្តបាន នៅក្នុងករណីអនុក្រឹត្យនេះ ដោយរបៀបណា។»

រាល់ការលើកឡើង របស់ក្រុមអ្នកជំនាញអន្តរជាតិខាងលើ ក៏ដូចជាអ្នកជំនាញខាងសិទ្ធិមនុស្សដទៃទៀត តែងទទួលបានប្រតិកម្មយ៉ាងចាស់ដៃ  ពីសំណាក់រដ្ឋាភិបាល​នៃរបបដឹកនាំនៅកម្ពុជា ដោយចាត់ទុកការលើកឡើងទាំងនោះ ថាមិនបានយល់ពីច្បាប់កម្ពុជា សិក្សាមិនគ្រប់ជ្រុងជ្រោយ ឬរហូតចាត់ទុកថា ការងាររបស់ក្រុមអ្នកជំនាញ កំពុងបម្រើឲ្យនយោបាយ ឬមហិច្ឆតារបស់ក្រុមអ្នកនយោបាយប្រឆាំងជាដើម។

កាលពីឆ្នាំមុន​ ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ បានផ្ញើលិខិតមួយច្បាប់ ជូនដល់អាជ្ញាធរកម្ពុជា ដោយបានស្នើ​កុំឱ្យបន្តអនុវត្តអនុក្រឹត្យ នៃ«ច្រកទ្វា​អ៊ិនធើណិត» រហូតលុះត្រា​​កិច្ចការពារសិទ្ធិមនុស្សយ៉ាងហ្មត់ចត់ ត្រូវបានការអនុវត្តជាមុន។

អ្នកជំនាញលើកឡើងថា៖

«ការបើកឱ្យមានការត្រួតត្រា យ៉ាងទូលំទូលាយបែបនេះ អាចបណ្តាលឱ្យ មានដំណើរថយក្រោយ នៃការការពារ និងការធានាសិទ្ធិមនុស្សយ៉ាងច្រើន ដែលសម្រេចបាន ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ហើយនៅពេល ដែលមានការផ្តល់សិទ្ធិអំណាចទូលំទូលាយ ដែលជាការរឹតត្បិតសិទ្ធិបែបនេះ វានឹងពិបាកក្នុងការគ្រប់គ្រងម្តងទៀត។»

គួបញ្ជាក់ដែរថា អ្នករាយការណ៍ពិសេស ដែលជាអ្នកជំនាញរបស់អង្គការសហប្រជាជាតិ គឺជាផ្នែកមួយ ដែលត្រូវបានគេស្គាល់ថា ជានីតិវិធីពិសេស របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។ នីតិវិធីពិសេស ជាស្ថាប័នធំជាងគេ របស់អ្នកជំនាញឯករាជ្យ នៅក្នុងប្រព័ន្ធសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ គឺជាឈ្មោះទូទៅ នៃយន្តការស្វែងរកការពិត និងការត្រួតពិនិត្យឯករាជ្យ​របស់ក្រុមប្រឹក្សា ដែលដោះស្រាយស្ថានភាពជាក់លាក់របស់ប្រទេសណាមួយ ឬបញ្ហាប្រធានបទ នៅគ្រប់ផ្នែកនៃពិភពលោក។

អ្នកជំនាញ​នៃនីតិវិធីពិសេសទាំងនោះ ធ្វើការលើមូលដ្ឋានស្ម័គ្រចិត្ត។ ពួកគេមិនមែនជាបុគ្គលិក របស់អង្គការសហប្រជាជាតិ ហើយមិនទទួលបានប្រាក់បៀវត្សន៍ សម្រាប់ការងាររបស់ពួកគេដែរ។ ពួកគេជាអ្នកឯករាជ្យ (ក្រៅរដ្ឋាភិបាល ឬក្រៅអង្គការណាមួយ) ហើយធ្វីការ​តាមសមត្ថភាពរៀងៗខ្លួន​របស់ពួកគេ៕



លំអិតបន្ថែមទៀត

កម្ពុជា

នៅពេល សួន សេរីរដ្ឋា និយាយពី​«ឆ្កែពីរក្បាល»ដណ្ដើមឆ្អឹងគ្នា…

លោក សួន សេរីរដ្ឋា ដែលគេស្គាល់ថា ជាអ្នកនយោបាយសំដីថ្លោស បានលើកឡើង​នៅ​ថ្ងៃ​នេះ អំពី«ឆ្កែពីរក្បាល» ដែលត្រូវបានគេដាក់ ឲ្យ«ស៊ីបាយក្នុងចានតែមួយ» ឬគេបោះ​ឆ្អឹង​ឲ្យមួយដុំ។ បើទោះជាលោក សេរីរដ្ឋា មិននិយាយឲ្យចំឈ្មោះ ...
កម្ពុជា

ហ៊ុន សែន ក្រុងខ្លួន​ក្នុងផ្ទះ ខណៈ​កម្ពុជា​គ្មាន​ការឆ្លង​«Covid-19»ធំដុំ

ខណៈប្រទេសកម្ពុជា អួតអាងថាខ្លួនគ្មានការឆ្លងជំងឺ «Covid-19» នៅក្នុងសហគមន៍ទេ និងបាន​ព្យាបាល​អ្នកជំងឺ​ជាសះ សឹងតែទាំងអស់នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឯណោះ បែរជា​អះអាងថា លោកកំពុង​ស្ថិត​​ក្នុងស្ថានភាព ក្រុងខ្លួន​ក្នុងផ្ទះ ...
កម្ពុជា

ហ៊ុន សែន ត្រៀម​ចំអក​ឲ្យ សម រង្ស៊ី ថាជា«ទន្សាយរត់បានឆ្ងាយ»

ទំនុកចម្រៀងថ្មីមួយទៀត «បងជា ទន្សាយរត់បានឆ្ងាយ» កំពុងត្រៀមចេញ នៅក្នុងថាសចម្រៀងលើកក្រោយ។ នេះ បើតាមការអះអាងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចេញពីពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.