Tag: RFA
-
អ្នកកាសែត«ក្នុងមុង» ឆ្លើយសារចំអកដាក់រដ្ឋមន្ត្រីក្រសួង«មុង»វិញម្ដង
លោក ជុន ច័ន្ទបុត្រ នាយករងវិទ្យុអាស៊ីសេរី ទទួលបន្ទុកខេមរភាសា ដែលរងការចំអក ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន ថាជាអ្នកកាសែត«ក្នុងមុង» បានឆ្លើយតបវិញ ដោយសារបឈ្ឆិតបញ្ឆៀងខ្លីមួយ កាលពីម្សិលម៉ិញ ហៅក្រសួងព័ត៌មាន ថាជាក្រសួង«មុង» ដែលមានទីប្រឹក្សាច្រើនជ្រុល។ ដើម្បីយល់រឿងនេះ គេត្រូវត្រឡប់ទៅស្ដាប់ការផ្សាយ របស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដែលបានរាយការណ៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលប់ចោលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីយកពេល ទៅជូនចៅស្រីរបស់លោក ឡើងយន្ដហោះ។ លុះកន្លងមកបានពីរថ្ងៃ គឺនៅព្រឹកថ្ងៃអាទិត្យទី២៨ ខែកក្កដា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង[ឃ្លាំមើល]ព័ត៌មាន បានបង្ហោះសារចំអកមួយ ហៅការផ្សាយនោះ ... -
សុខ ឥសាន ទទួលស្គាល់ធ្លាប់«ក្លែងបន្លំព័ត៌មាន» បន្ទាប់ពីចោទវិទ្យុអាស៊ីសេរី
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន បានចោទវិទ្យុអាស៊ីសេរី ដែលផ្សាយជាខេមរភាសា ថាបានធ្វើកិច្ចសម្ភាសតែ«គ្នាឯង» ដោយគ្មានវិជ្ជាជីវៈ។ លោក សុខ ឥសាន បានអះអាងដូច្នេះ មុននឹងលោកអះអាង ដោយខ្លួនលោកថា លោកធ្លាប់«ក្លែងបន្លំព័ត៌មាន» នៅអំឡុងពេលលោក ធ្វើការក្នុងទូរទស្សន៍-វិទ្យុ នាពេលកន្លងមក។ នៅក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុ កាលពីមុននេះបន្តិច អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ប្រជាជនកម្ពុជាច្រើនជាង៨៣% បានចេញទៅបោះឆ្នោត ដោយមិនខ្វល់ពីយុទ្ធនាការ «ម្រាមដៃស្អាត» «ដេកផ្ទះឈ្នះស្អាត» របស់គណបក្សប្រឆាំង កាលពីក្នុងការបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៨។ ការលើកឡើងនោះ ត្រូវបានអ្នកសម្របសម្រួលកម្មវិធី និងជានាយករងវិទ្យុអាស៊ីសេរី ទទួលបន្ទុកការផ្សាយជាខេមរភាសា ... -
ថ្ងៃកំណត់ភ្នាល់៖ សម រង្ស៊ី ស្ងប់ស្ងៀម ខណៈក្រុមស្និត ហ៊ុន សែន ចំអក
រហូតមកដល់ថ្ងៃកំណត់ ថ្ងៃអាទិត្យទី៣ ខែមិនា ឆ្នាំ២០១៩នេះ ភាគីម្ខាងនៃការភ្នាល់ គឺលោក សម រង្ស៊ី បានរក្សាភាព«ស្ងប់ស្ងៀម» ដោយមិនឃើញបញ្ចេញប្រតិកម្មអ្វីឡើយ ខណៈភាគីម្ខាងទៀត គឺលោក ហ៊ុន សែន រួមនឹងមនុស្សជំនិតរបស់លោក បានបញ្ចេញវោហាស័ព្ទ ចំអកដាក់លោក សម រង្ស៊ី ម្ដងហើយម្ដងទៀត។ ក្នុងរយៈពេលចុងក្រោយ ទាក់ទងនឹងការភ្នាល់គ្នានេះ លោក សម រង្ស៊ី បានលើកមកបញ្ជាក់តែម្ដងគត់ គឺនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលជាការពន្យល់ថា ការភ្នាល់គ្នានោះ ត្រូវបានចាត់ទុកជា«មោឃៈ» ដោយលោកទម្លាក់កំហុស ទៅលើលោក ហ៊ុន សែន ... -
រដ្ឋាភិបាលកម្ពុជាបដិសេធព័ត៌មានថាខ្លួនគ្រោង«ប្ដូររបបរាជានិយម»
រដ្ឋាភិបាលកម្ពុជា តាមរយៈអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានចេញមកបដិសេធព័ត៌មានមួយ ដែលថារដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន មានគម្រោង«ប្ដូររបបរាជានិយម»។ អង្គភាពរដ្ឋាភិបាល បានហៅព័ត៌មាន ដែលអះអាង ពីគម្រោង«ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កែប្រែរបបរាជានិយមអាស្រ័យធម្មនុញ្ញ ឲ្យទៅជារបបសាធារណរដ្ឋ» ផ្សាយតាមវិទ្យុអាស៊ីសេរី កាលពីយប់ម្សិលម៉ិញ ជាព័ត៌មាន«មិនពិត បំភ័ន្ដ និងបំពុលសាធារណមតិ»។ សេចក្ដីថ្លែងការណ៍របស់អង្គភាពខាងលើ ដែលចេញផ្សាយកាលពីមុននេះ បានលើកយកចំណុចជាច្រើនមកបកស្រាយ ដើម្បីបញ្ជាក់ថា រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន គឺជា«ឆ្នឹងខ្នងដ៏រឹងមាំ» ដែលបាននាំរបបរាជានិយមទីពីរនេះ ត្រឡប់មកវិញ និងក្នុងការការពាររបបរាជានិយម រាជបល្ល័ង្គ និងបាវចនាជាតិទាំងបី ឲ្យបានគង់វង្ស។ កាលពីម្សិលម៉ិញ ... -
វិទ្យុអាស៊ីសេរីត្រៀមផ្សាយស្នាដៃ កែម ឡី នានាដែលបន្សល់ទុកក្នុងកុំព្យូទ័រ
នាយកវិទ្យុអាស៊ីសេរី ទទួលបន្ទុកការផ្សាយ ផ្នែកខេមរភាសា លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ បានអះអាងកាលពីមុននេះ នៅក្នុងសារជូនពរបំណាច់ឆ្នាំមួយ ថាវិទ្យុផ្សាយសម្លេង ដ៏មានប្រជាប្រិយភាពមួយនេះ នឹងធ្វើការផ្សព្វផ្សាយ ពី«ទស្សនវិស័យ និងស្នាដៃនានា» របស់លោក កែម ឡី ដែលអតីតអ្នកធ្វើអត្ថាធិប្បាយនយោបាយ ដ៏ល្បីឈ្មោះ បានបន្សល់ទុក នៅក្នុងម៉ាស៊ីនកំព្យូទ័ររបស់លោក។ លោក ហួត វុទ្ធី បានអះអាងថា៖ «ក្នុងឆ្នាំថ្មីនេះ យើងនឹងបន្តខំកែលំអរផ្សាយ និងបន្ថែមនូវកម្មវិធីថ្មីៗ មួយចំនួន ជូនលោកអ្នកនាង ដូចជានាទីសាសនា និងសង្គម ព្រមទាំងរៀបចំផ្សព្វផ្សាយ ... -
អ៊ូ ច័ន្ទរ័ត្ន ថាគ្មានបំណងសុំសិទ្ធិនយោបាយពី ហ៊ុន សែន ទេ
«គេដក[សិទ្ធិនយោបាយ]ពីយើង ទាំងយើងគ្មានកំហុស ដូច្នេះយើងគ្មានរឿងអី ទៅសុំ[សិទ្ធិនយោបាយនេះ ពី]គេទេ» នេះ ជាការអះអាងឡើងរបស់លោក អ៊ូ ច័ន្ទរ័ត្ន អតីតអ្នកតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ នៅព្រឹកនេះ ដើម្បីតបនឹងការធ្វើអត្ថាធិប្បាយមួយចំនួន ដែលចង់ពន្យល់ថា លោកមានបំណងចង់ ស្នើសុំលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទទួលបានសិទ្ធិ ធ្វើនយោបាយឡើងវិញ។ នៅលើបណ្ដាញសង្គម លោក អ៊ូ ច័ន្ទរ័ត្ន មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំង បានប្រតិកម្មដំបូងឡើយ ទៅកាន់អ្នកសារព័ត៌មាន របស់វិទ្យុអាស៊ីសេរី ដែលថ្លែងអះអាង កាលពីយប់ថ្ងៃព្រហស្បត្តិ ទី១៣ ខែធ្នូ ឆ្នាំ២០១៨ ថាមន្ត្រីមួយចំនួន ...
Loading...