កម្ពុជាដំណឹង

វិទ្យុអាស៊ីសេរី​ត្រៀម​ផ្សាយ​ស្នាដៃ​ កែម ឡី នានា​ដែល​បន្សល់ទុក​ក្នុង​កុំព្យូទ័រ​

នាយកវិទ្យុអាស៊ីសេរី ទទួលបន្ទុកការផ្សាយ ផ្នែកខេមរភាសា លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ បានអះអាងកាលពីមុននេះ នៅក្នុងសារជូនពរបំណាច់ឆ្នាំមួយ ថាវិទ្យុផ្សាយសម្លេង ដ៏មានប្រជាប្រិយភាពមួយនេះ នឹងធ្វើការផ្សព្វផ្សាយ ពី«ទស្សនវិស័យ និងស្នាដៃនានា» របស់លោក កែម ឡី ដែលអតីតអ្នកធ្វើអត្ថាធិប្បាយនយោបាយ ដ៏ល្បីឈ្មោះ បានបន្សល់ទុក នៅក្នុងម៉ាស៊ីន​កំព្យូទ័ររបស់លោក។

លោក ហួត វុទ្ធី បានអះអាងថា៖

«ក្នុងឆ្នាំថ្មីនេះ យើងនឹងបន្តខំកែលំអរផ្សាយ និង​បន្ថែម​នូវ​កម្មវិធី​ថ្មីៗ​ មួយចំនួន ជូនលោកអ្នកនាង ដូចជានាទីសាសនា និងសង្គម ព្រម​ទាំង​រៀប​ចំ​ផ្សព្វផ្សាយ ​ជូនលោកអ្នកនាង នូវ​ទស្សនវិស័យ​ និង​ស្នាដៃ​នានា ​របស់លោកបណ្ឌិត កែម ឡី បន្សល់​ទុក​ ក្នុង​ម៉ាស៊ីនកុំព្យូទ័រ​របស់​លោក ដែល​ភរិយា​របស់​លោក​ បាន​ប្រគល់​មក​ឲ្យ​វិទ្យុអាស៊ីសេរី ជួយផ្សព្វផ្សាយបន្ត។»

នៅក្នុងសារជូនពរដដែលនោះ លោក ហួត វុទ្ធី បានរំពឹងថា វិទ្យុអាស៊ីសេរីនឹងត្រឡប់ ទៅបើកការិយាល័យរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា នាពេលខាងមុខ ក្រោមលក្ខខណ្ឌថា ប្រទេសកម្ពុជា នឹងបើកឲ្យមានសេរីភាពសារព័ត៌មាន ពេញលេញ និងគ្មានការរារាំង។ នាយកផ្នែកការផ្សាយ ជាខេមរភាសា បានបន្តថា៖ 

«ទោះបីជាការិយាល័យយើង នៅភ្នំពេញ ត្រូវបន្តបិទទ្វារក៏ដោយ ក៏​យើងខិតខំតាមគ្រប់លទ្ធភាព ក្នុងការផ្តល់ព័ត៌មាន ជូនប្រជាពលរដ្ឋខ្មែរ… ហើយយើងនឹងបន្តធ្វើ ជាប្រភពផ្តល់ព័ត៌មានឯករាជ្យ ដែល លោក លោកស្រី អ្នកនាងកញ្ញា អាចទុកចិត្តបាន។»

«ជាថ្មីម្តងទៀត តាងនាមអាស៊ីសេរី ផ្នែកភាសាខ្មែរ ខ្ញុំបាទសូមថ្លែង​អំណរគុណ ​ដល់ប្រិយមិត្តទាំងអស់​ ដែលតែងមានភក្តីភាព ចំពោះ​អាស៊ីសេរី។ យើងនឹងរួមដំណើរ ជាមួយគ្នា ​ក្នុងបេសកកម្មផ្សព្វផ្សាយ​ និងទទួលព័ត៌មាន នៅក្នុងឆ្នាំ២០១៩នេះ និងឆ្នាំខាងមុខៗទៀត។»៕



លំអិតបន្ថែមទៀត

កម្ពុជា

ផ្ទុះប្រតិកម្ម​ចំពោះ​ការប្រៀបធៀប​នៃ​ការដឹកនាំ​ជាង​៤០ឆ្នាំ នឹង​ចំណុច​សូន្យ

ក្រុមអ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយកម្ពុជា បាននាំគ្នាប្រតិកម្មខ្លាំងក្លា ចំពោះការប្រៀបធៀបនៃការដឹកនាំសព្វថ្ងៃ នឹងចំណុចសូន្យ ឬរបបខ្មែរក្រហមប៉ុលពត។ ពួកគេបានចាត់ទុកថា ការប្រៀបធៀបនេះ មិនមានលក្ខណៈវិជ្ជមាន ខណៈប្រតិកម្មខ្លះ បានបរិហារដោយចំៗថា ជាការប្រៀបធៀប ដើម្បីគ្រាន់តែបិទបាំងការដឹកនាំ ...
កម្ពុជា

ភរិយា កែម ឡី ប្រាប់ស្វាមីថា «បងឈប់បារម្ភពីអូន និងកូនៗទៀតទៅ»

អ្នកស្រី ប៊ូ រចនា ភរិយាមេម៉ាយ នៃសពលោក កែម ឡី បានសុបិន្តឃើញស្វាមីអ្នកជាថ្មីទៀត បើទោះលោក កែម ឡី បានឃ្លាតចេញពីអ្នកស្រី អស់រយៈពេល៣ឆ្នាំហើយក៏ដោយ។ ...
កម្ពុជា

ពាក្យស្លោក​ពីរឃ្លា ដែលបណ្ឌិត កែម ឡី – មាស នី ជជែកគ្នា​២ខែ​មុន​ឃាតកម្ម

អ្នកវិភាគដ៏ល្បីឈ្មោះទាំងពីរនាក់ បានទស្សន៍ទាយដឹងជាមុនហើយ ពីវាសនា​របស់​គណបក្ស​ប្រឆាំង នៅកម្ពុជា និងថែមទាំងបានលើកឡើង ពី«ពាក្យស្លោក​ពីរឃ្លា» ដែល​ឆ្លុះបញ្ចាំង ពីបរិបទស្រុកទេស ក្នុងពេលអនាគតនោះផង។ នេះ បើតាម​ការលើកឡើង របស់​លោកបណ្ឌិត មាស ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.