កម្ពុជាដំណឹង

សុខ ឥសាន ទទួលស្គាល់ធ្លាប់​«ក្លែងបន្លំ​ព័ត៌មាន» បន្ទាប់ពី​ចោទ​វិទ្យុ​អាស៊ីសេរី

អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន បានចោទវិទ្យុអាស៊ីសេរី ដែលផ្សាយជាខេមរភាសា ថាបានធ្វើកិច្ចសម្ភាស​តែ«គ្នាឯង» ដោយគ្មានវិជ្ជាជីវៈ។ លោក សុខ ឥសាន បានអះអាងដូច្នេះ មុននឹងលោកអះអាង ដោយខ្លួនលោកថា លោកធ្លាប់«ក្លែងបន្លំ​ព័ត៌មាន» នៅអំឡុងពេលលោក ធ្វើការក្នុងទូរទស្សន៍-វិទ្យុ នាពេលកន្លងមក។

នៅក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុ កាលពីមុននេះបន្តិច អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ប្រជាជនកម្ពុជាច្រើនជាង៨៣% បានចេញទៅបោះឆ្នោត ដោយមិនខ្វល់ពីយុទ្ធនាការ «ម្រាមដៃស្អាត» «ដេកផ្ទះឈ្នះស្អាត» របស់គណបក្សប្រឆាំង កាលពីក្នុងការបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៨។

ការលើកឡើងនោះ ត្រូវបានអ្នកសម្របសម្រួលកម្មវិធី និងជានាយករងវិទ្យុអាស៊ីសេរី ទទួលបន្ទុកការផ្សាយជាខេមរភាសា លោក ជុន ច័ន្ទបុត្រ បញ្ជាក់ថា ខាងវិទ្យុអាស៊ីសេរី ធ្លាប់សម្ភាសជាមួយប្រជាពលរដ្ឋ ជុំវិញករណីគម្រាមកំហែង ចំពោះអ្នកណាដែលមិនចេញទៅបោះឆ្នោត ឬមិនមានស្នាមប្រឡាក់ទឹកខ្មៅ នៅលើម្រាមដៃរបស់ផងខ្លួន។

តែលោក សុខ ឥសាន ឆ្លើយតបវិញថា៖

«ទេ! យកតែគ្នាឯងមកសម្ភាសហ្នឹង អាណាគេមិនដឹងឬ? តែនាងម្នាក់ហ្នឹង នៅព្រះវិហារក៏សម្លេងម្នាក់ហ្នឹង ទៅឧត្ដរមានជ័យ ក៏នាងហ្នឹងដដែល… អារបៀបធ្វើហ្នឹង គេដឹងពេកហើយ។ អារបៀបផ្សាយព័ត៌មាន ដែលខ្វះវិជ្ជាជីវៈហ្នឹង គេដឹងហើយ។ ខ្ញុំក៏ធ្លាប់កាន់ទូរទស្សន៍ កាន់វិទ្យុដែរ។»

នៅចំពោះការចោទប្រកាន់របស់លោក សុខ ឥសាន អ្នកសម្របសម្រួលកម្មវិធី បានបញ្ជាក់ទៅវិញថា៖

«យើងអត់មានគ្នាឯង គ្នាគេផង ឯកឧត្ដម! យើងសម្ភាសដោយមិនរើសមុខ បាទ។ »

«ធ្លាប់ធ្វើ ក្លែងបន្លំ​ព័ត៌មាន ?» បាទ!

បន្ទាប់មក លោក ជុន ច័ន្ទបុត្រ បានសួរជាន់ជាបន្ត ទៅលោក សុខ ឥសាន ទៀតថា៖

«អញ្ចឹងឯកឧត្ដមធ្លាប់ធ្វើ ក្លែងបន្លំព័ត៌មានអញ្ចឹង?»

ហើយត្រូវមន្ត្រីអ្នកនាំពាក្យរូបនេះ ទទួលស្គាល់អញ្ចឹងមែន ដោយឆ្លើយថា៖

«បាទ!»

យ៉ាងណា គណបក្សប្រជាជនកម្ពុជា ធ្លាប់បានដាក់ពាក្យបណ្ដឹង ឡើងទៅតុលាការរាជធានីភ្នំពេញ ប្ដឹងវាគ្មិនមួយចំនួន ដូចយ៉ាងលោក គីម សុខ និងលោក អ៊ូ វីរៈ ជាដើម ដោយសំអាងលើអ្វី ដែលវាគ្មិនទាំងនោះ បានថ្លែងក្នុងវិទ្យុអាស៊ីសេរី។

លោក សុខ ឥសាន ខ្លួនលោក ដែលជាម្ចាស់បណ្ដឹង​ប្រឆាំងលោក អ៊ូ វីរៈ ថែមទាំងអះអាងប្រាប់អ្នកសារព័ត៌មាន នៅពេលនោះថា «លោកមានភស្ដុតាង» ដែលបានមកពីសម្លេងផ្សាយ របស់វិទ្យុអាស៊ីសេរី ដែលលោកចាត់ទុកថា ជាវិទ្យុផ្សាយ «មានវិជ្ជាជីវៈត្រឹមត្រូវ»៕



លំអិតបន្ថែមទៀត

កម្ពុជា

អ៊ូ ច័ន្ទរ័ត្ន ថា​គ្មាន​បំណង​សុំ​សិទ្ធិ​នយោបាយ​ពី ហ៊ុន សែន ទេ

«គេដក[សិទ្ធិនយោបាយ]ពីយើង ទាំងយើងគ្មានកំហុស ដូច្នេះយើងគ្មានរឿងអី ទៅសុំ[សិទ្ធិនយោបាយនេះ ពី]គេទេ» នេះ ជាការអះអាងឡើងរបស់លោក អ៊ូ ច័ន្ទរ័ត្ន អតីតអ្នកតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ នៅព្រឹកនេះ ដើម្បីតបនឹងការធ្វើអត្ថាធិប្បាយមួយចំនួន ...
ទស្សនៈប្រិយមិត្ត

លិខិត​ប្រិយមិត្ត៖ «គណបក្ស​ប្រឆាំង​ពីរត្រួត»

«គណបក្ស​ប្រឆាំង​ពីរត្រួត»៖ ក្រោយការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់ថ្មីៗនេះ ប្រធាន​បក្ស​ប្រឆាំង​​ធំបំផុត​បាននិយាយថា “ការបោះឆ្នោត​ឲ្យគណបក្សតូចៗ ជាការបង្ហិន​សន្លឹក​ឆ្នោត”។ គាត់សុំឲ្យពលរដ្ឋ រួមគ្នាបោះឆ្នោតឲ្យសង្គ្រោះជាតិ ក្រោមហេតុផលថា “មានតែ​សង្គ្រោះជាតិទេ ទើបជាបក្សធំ ដែលបានវ៉ាដាច់បក្សតូចៗ”។ លើសពីនេះគាត់​ក៏បាន​បញ្ជាក់ថា “មានតែបក្សសង្គ្រោះជាតិ ...
កម្ពុជា

ហ៊ុន សែន អះអាងថា​នឹង​«មិនរត់​ចោល​ពលរដ្ឋ និង​កងទ័ព»​ដាច់ខាត

មេដឹកនាំរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានថ្លែងក្នុងព្រឹកថ្ងៃនេះថា លោកនឹង«មិនរត់​ចោល​ពលរដ្ឋ និង​កងទ័ព»កម្ពុជា ទោះក្នុងកាលៈទេសៈណាក៏ដោយ។ លោកថា លោកមិនមានសញ្ជាតិបរទេស ដើម្បីអាចរត់ទៅបរទេសបានទេ បើទោះក្នុងពេលកន្លងមក លោកអាចចាកចេញ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.