កម្រមានដំណឹង

ពេលដែល​វិទ្យុ​អាស៊ីសេរី​«ខេមរភាសា» សរសេរជា​ភាសា​វៀតណាម…

ព្រឹកថ្ងៃសៅរ៍នេះប្លែកក្រៃ ព្រោះការជូនដំណឹង នៅលើបណ្ដាញសង្គម ​ឲ្យដឹងថា វិទ្យុ​អាស៊ី​សេរី​​​«ខេមរភាសា» កំពុង​ធ្វើការ​ផ្សាយផ្ទាល់ មិនដូចការជូនដំណឹង នាពេលរាល់ដងទេ។

ប្រិយមិត្ត​ជាច្រើន​នាក់ របស់​វិទ្យុ​អាមេរិក ផ្សាយជា​«ខេមរភាសា»មួយនេះ  បានសម្ដែង​ការភ្ជាក់ផ្អើល ដោយ​ហេតុថា ពួកគេសុទ្ធតែ​បាន​ទទួល ការជូនដំណឹង​នេះ ជាភាសា​វៀតណាម (ដូច​រូបភាព​ភ្ជាប់មក ក្នុង​អត្ថបទនេះ)។

ការជូនដំណឹង (Facebook Notification) នៃ​ការផ្សាយ​​របស់​វិទ្យុអាស៊ីសេរី ជាដំបូង​នោះ មាន​សេចក្ដី​ជាអាទិ៍័ថា «Kính mời quý vị theo dõi chương trình phát thanh tối thứ Sáu ngày 15 tháng 5,2020»។ ប៉ុន្តែ នៅ​ប៉ុន្មាន​នាទី​ក្រោយមក ឃ្លានេះបាន​ប្ដូរ​មកជា៖

«ការផ្សាយផ្ទាល់​កម្មវិធីអាស៊ីសេរី សម្រាប់ព្រឹក​ថ្ងៃសៅរ៍ ទី១៦ ខែ​ឧសភា ឆ្នាំ២០២០។ ផ្សាយ​ដំណាលគ្នា នឹង​កម្មវិធី​ផ្សាយ តាមរលក​ធាតុអាកាស​ខ្លី (SW) ពេលព្រឹក ចាប់ពី​ម៉ោង​៥កន្លះ ដល់ម៉ោង​​៦កន្លះ តាមកម្រិត ១ម៉ឺន១ពាន់​៨រយ​៥០គីឡូហឺត្ស ស្មើនឹងកម្ពស់​២៥ម៉ែត្រ និង​ពេលយប់​ចាប់ពីម៉ោង ៧កន្លះ​ដល់​០៨កន្លះ​​តាមរលក​ធាតុអាកាស​ខ្លី (SW) ៥ពាន់​​១រយ​៥៥គីឡូ​ហឺត្ស ស្មើនឹង​កម្ពស់​២០ម៉ែត្រ។»

មិនបាច់សង្ស័យឡើយថា នេះប្រាកដ​ជាការយល់ច្រឡំ ដែល​អាច​កើតឡើង នៅក្នុង​ស្ថាប័ន​​ផ្សព្វផ្សាយមួយ ដែលផ្សាយ​ចេញ ជាច្រើនភាសា និងសម្បូរដោយបុគ្គលិក ចម្រុះ ច្រើនជាតិសាសន៍។ ដូចលោក ជុន ច័ន្ទបុត្រ នាយករង​ការផ្សាយ បានឆ្លើយ​យ៉ាងខ្លី តបនឹងការសាកសួរ របស់ប្រិយមិត្តម្នាក់ ដូច្នេះថា៖

«ខាងអាមេរិកាំងច្រឡំភាសា យើងប្រាប់ទៅគេហើយ»



លំអិតបន្ថែមទៀត

កម្ពុជា

ថ្ងៃកំណត់ភ្នាល់៖ សម រង្ស៊ី ស្ងប់ស្ងៀម ខណៈក្រុមស្និត ហ៊ុន សែន ចំអក

រហូតមកដល់ថ្ងៃកំណត់ ថ្ងៃអាទិត្យទី៣ ខែមិនា ឆ្នាំ២០១៩នេះ ភាគីម្ខាងនៃការភ្នាល់ គឺលោក សម រង្ស៊ី បានរក្សាភាព«ស្ងប់ស្ងៀម» ដោយមិនឃើញបញ្ចេញប្រតិកម្មអ្វីឡើយ ខណៈភាគីម្ខាងទៀត គឺលោក ហ៊ុន ...
ទំនៀមទំលាប់

សុខ ទូច សរសេរពាក្យ​«អាម៉េរិក»​ត្រូវតាម​វចនានុក្រម

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ដែលពីមុនមក ទទួលភាពល្បីល្បាញ នៅលើ​បណ្ដាញសង្គមថា សរសេរអក្សរមួយឃ្លា មានកំហុសអក្ខរាវិរុទ្ធ យ៉ាងហោចពីរពាក្យនោះ បានសរសេរ​នៅពេលនេះ នូវពាក្យដ៏ប្លែកមួយ គឺពាក្យ ...
កម្ពុជា

អ្នកវិភាគ​ស្នើឲ្យ ហ៊ុន សែន ក្លាហាន​បង្ហាញ​រូបភាព​ឃាតកម្ម​លើ កែម ឡី

សម្រាប់លោក គឹម សុខ បានពន្យល់ថា ការបង្ហាញរូបភាព នៅក្នុងអង្គចងចាំ (Memory Card) ដែលយកចេញពិត ពីកាម៉េរ៉ាសុវត្ថិភាព នៅក្នុងហាងស្ដាម៉ាត នៃស្ថានីយចាក់សាំងកាល់តិច បូកគោ ...

យល់ស៊ីជម្រៅផ្នែក កម្រមាន

កម្រមាន

អ៊ីតាលី៖ ជីករូងដី​គ្រោងចូលលួច​ធនាគារ ស្រាប់តែ… ដីធ្លាក់សង្កត់

កម្រមាន

ប៉ាគីស្ដង់៖ បាញ់«៥គ្រាប់»​សម្លាប់កូនខ្លួន​ទើបកើត ព្រោះមិនមែនប្រុស

បុរសជាឪពុកមួយរូប ត្រូវបានចាប់ខ្លួន ក្នុងថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីបានសម្លាប់ទារិការបស់ខ្លួន ដែលទើបនឹងចាប់កំណើត ដោយគ្រាប់កាំភ្លើង«៥គ្រាប់»។ បើតាមអាជ្ញាធរ បានអះអាងថា បុរសរូបនោះចង់បានកូនប្រុស និងមានការខកចិត្តជាខ្លាំង បន្ទាប់ពីកូនខ្លួនដែលកើតមក ជាទារិកា។ ហេតុការណ៍កើតឡើង ...
កម្រមាន

បារាំង៖ ជាប់គុក៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់

កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១នេះ បុរសម្នាក់ត្រូវបានតុលាការ នៅរដ្ឋធានីប៉ារីស (បារាំង) ផ្ដន្ទាទោស​ឲ្យជាប់​ពន្ធនាគារ៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់ ដោយការគម្រាមប្រើកាំបិត នៅក្នុង​ពេល​កើតហេតុ។ ហេតុការណ៍ចាប់រំលោភ​បានកើតឡើង តាំងពីខែវិច្ឆិកា ...

Comments are closed.