កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១នេះ បុរសម្នាក់ត្រូវបានតុលាការ នៅរដ្ឋធានីប៉ារីស (បារាំង) ផ្ដន្ទាទោស​ឲ្យជាប់​ពន្ធនាគារ៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់ ដោយការគម្រាមប្រើកាំបិត នៅក្នុង​ពេល​កើតហេតុ។

ហេតុការណ៍ចាប់រំលោភ​បានកើតឡើង តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងព្រៃឧទ្យាន «Boulogne» ភាគនារតី​នៃ​រដ្ឋធានីប៉ារីស។ ជនជាប់ចោទអាយុ២៨ឆ្នាំ ត្រូវបានរកឃើញ ថាបានប្រព្រឹត្តិកំហុស មិនត្រឹមតែដូចបទចោទ​ខាងលើ​ទេ តែនៅមាន​បទចោទផ្សេងទៀត ក្នុងនោះ បទចោរកម្ម – និងបទជំរុញឲ្យប្រព្រឹត្តិពេស្យាកម្ម ដែលទោសសរុប អាចជាប់​ក្នុង​ពន្ធនាគារ រហូតដល់២០ឆ្នាំ។

តែនៅក្នុងសវនាការ ដែលត្រូវបានបើកធ្វើ តាំងពីថ្ងៃអង្គារទី១៦ ខែមីនា ឆ្នាំ២០២១ យុវជនដៃដល់​បាន​ទទួល​ស្គាល់​ថា ខ្លួនពិតជាបាន​រំលោភនាង «Cristina T.» ដែលបានប្ដូរភេទ និងមានអាយុ៣៩ឆ្នាំ ដោយប្រើកាំបិតគម្រាម។

បន្ទាប់ពីចេញពីពន្ធនាគារ ជនជាប់ចោទ នៅត្រូវបានតុលាការបង្គាប់បន្ថែម ដាក់ឲ្យស្ថិតក្រោមការតាមដាន តាមផ្លូវ​តុលាការ​ចំនួន៥ឆ្នាំ ក្នុងនោះជនជាប់ចោទ ចាំបាច់ត្រូវមានការងារធ្វើ ឬត្រូវទទួលការបណ្ដុះបណ្ដាល ដើម្បី​ទទួលបាន​ជំនាញ-វិជ្ជាជីវៈ​ណាមួយ​ជាដើម។

នាង «Cristina T.» ដែលជាជនរងគ្រោះ ជាជនជាតិប៉េរូ និងគ្មានក្រដាសស្នាមរស់នៅស្របច្បាប់ នៅក្នុង​ប្រទេស​បារាំងទេ។ ក្នុងសវនាការ ដែលបន្តធ្វើក្នុងថ្ងៃពុធ ទី១៧ ខែមីនា នាងបានរំឮកឡើងវិញ ពីហេតុការណ៍ចាប់រំលោភ ប្រាប់តុលាការថា៖

«គាត់នេះ (ជនជាប់ចោទ) បានដើរមកជិតខ្ញុំ រួចសួរខ្ញុំថា ថ្លៃប៉ុន្មាន (សម្រាប់សេវារួមភេទ ជាមួយនាង)? នាងខ្ញុំ​ឆ្លើយថា ៥០អ៊ឺរ៉ូ។ គាត់បានតបវិញថា ថ្លៃណាស់ […] និងសុំឲ្យចុះថ្លៃ តែនាងខ្ញុំមិនព្រម។»

ស្ត្រីប្ដូរភេទរូបនេះ បានបន្តថា បន្ទាប់មក យុវជនដៃដល់បានដកកាំបិតចេញ រួចគម្រាមនាង «Cristina T.» ឲ្យ​បៀមលិង្គ និងប្រព្រឹត្តិការរួមភេទ តាមរន្ធគូថ ដោយគ្មានដាក់ស្រោម​ការពារអ្វីឡើយ។ មុននឹងចាកចេញទៅវិញ ជននេះ​បានលួច​ប្រាក់នាង ចំនួន១៥០អ៊ឺរ៉ូថែមទៀត។

ផ្ទុយពីស្ត្រីពេស្យាទាំងឡាយ ដែលគ្មានក្រដាសស្នាមត្រឹមត្រូវ និងដែលមិនហ៊ានប្ដឹងផ្ដល់ ឡើងទៅអាជ្ញាធរនោះ នាង «Cristina T.» មានសេចក្ដីក្លាហាន ដោយបានដាក់ពាក្យបណ្ដឹង ទៅកាន់អាជ្ញាធរ ហើយសំនុំរឿងត្រូវបាន​ដោះស្រាយ យ៉ាងឆាប់រហ័ស ដោយហេតុថា នាង «Cristina T.» បានកត់ត្រាទុក នូវលេខឡានរបស់​ជនជាប់ចោទ។

លោកមេធាវី «Olivier Auferil» តំណាងឲ្យស្ថាប័នអយ្យការ បានថ្លែងឡើងថា៖

«ជនរកទទួលទាន ផ្នែកផ្លូវភេទ គឺជាមុខសញ្ញា​ដ៏ងាយ និងដ៏ពិសេស សម្រាប់ជនល្មោភកាមទាំងឡាយ […] ជន​ល្មោភកាមទាំងនោះ ដឹងយ៉ាងច្បាស់ថា ស្ត្រីរកស៊ីខាងផ្លូវភេទ ដែលគ្មានក្រដាសស្នាមត្រឹមត្រូវ មិនហ៊ានជួប ឬទាក់ទង​នគរបាលទេ។»

យ៉ាងណា ចៅក្រមបានបញ្ជាក់ដែរ នៅក្នុងសាលក្រមថា ជនជាប់ចោទ មានបញ្ហាខាងផ្លូវចិត្ត ជាពិសេសបន្ទាប់​ពីបាន​រត់ចេញ ពីសង្គ្រាម​ស៊ីវិល នៅក្នុងប្រទេសកុងហ្គោ (ទ្វីបអាហ្វ្រិកខាងលិច) តាំងពីនៅកុមារ។ ក្នុង​រយៈពេល​នៃការជាប់ឃុំ (តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨) ជននេះបានបង្ហាញ​​ការស្ដាយក្រោយ ចំពោះទង្វើ«ដ៏ឃោឃៅ»​របស់​ខ្លួន៕



លំអិតបន្ថែមទៀត

ដំណឹង

បារាំងហៅ«ឯកអគ្គរដ្ឋទូតខ្លួន»​ពីអ៊ីតាលី បន្ទាប់​ពីរង​ការវាយប្រហារ​ផ្ទួនៗ

ក្រសួងការបរទេសបារាំង បានប្រកាសនៅថ្ងៃព្រហស្បត្តិ៍នេះ ថាបានហៅ«ឯកអគ្គរដ្ឋទូតខ្លួន» ពីប្រទេសអ៊ីតាលីមកវិញ បន្ទាប់ពីមេដឹកនាំអ៊ីតាលីច្រើននាក់ បានធ្វើការវាយប្រហារ​តាមពាក្យសំដី ប្រឆាំងប្រទេសបារាំង ម្ដងហើយម្ដងទៀត។ អ្នកនាំពាក្យក្រសួងការបរទេសបារាំង អ្នកស្រី «Agnès von der ...
ដំណឹង

បាតុកម្ម​អាវ​កាក់​លឿង៖ បាតុករ​​ថយ​​ចំនួន​ខ្លាំង បើ​ធៀប​នឹងសប្ដាហ៍​មុន

នៅរដ្ឋធានីប៉ារីស ការប្រមូលផ្ដុំគ្នា របស់ក្រុមបាតុករ អាវកាក់លឿង មានចំនួនតិចជាងច្រើន បើធៀបនឹងចំនួនបាតុករ ក្នុងសប្ដាហ៍កន្លងទៅ។ សេចក្ដីរាយការណ៍ ពីតាមបណ្ដាខេត្តនានា ក្នុងប្រទេសបារាំង ក៏អះអាងដែរថា ចំនួនបាតុករចូលក្នុងរលកទី៥ សម្រាប់ថ្ងៃសៅរ៍នេះ ...
ដំណឹង

បារាំង៖ នគរបាល៣រូប​ត្រូវបានសម្លាប់ ក្នុង​​ជម្លោះ​ក្នុងគ្រួសារមួយ

នគរបាល៣រូប​ត្រូវបានសម្លាប់ នៅខណៈពួកគេ ត្រូវបានហៅដើម្បីធ្វើអន្តរាគមន៍ ក្នុងជម្លោះគ្រួសារមួយ ក្នុងក្រុង «Saint-Just» នៃតំបន់ «Puy-de-Dôme» ស្ថិតនៅភាគខាងត្បូង​ប្រទេសបារាំង។ ហេតុការណបានកើតឡើង ក្នុងយប់ថ្ងៃអង្គារទី២២ ចូលមកព្រឹក​ថ្ងៃពុធទី២៣ ខែធ្នូ។ ...

យល់ស៊ីជម្រៅផ្នែក កម្រមាន

កម្រមាន

អ៊ីតាលី៖ ជីករូងដី​គ្រោងចូលលួច​ធនាគារ ស្រាប់តែ… ដីធ្លាក់សង្កត់

កម្រមាន

ប៉ាគីស្ដង់៖ បាញ់«៥គ្រាប់»​សម្លាប់កូនខ្លួន​ទើបកើត ព្រោះមិនមែនប្រុស

បុរសជាឪពុកមួយរូប ត្រូវបានចាប់ខ្លួន ក្នុងថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីបានសម្លាប់ទារិការបស់ខ្លួន ដែលទើបនឹងចាប់កំណើត ដោយគ្រាប់កាំភ្លើង«៥គ្រាប់»។ បើតាមអាជ្ញាធរ បានអះអាងថា បុរសរូបនោះចង់បានកូនប្រុស និងមានការខកចិត្តជាខ្លាំង បន្ទាប់ពីកូនខ្លួនដែលកើតមក ជាទារិកា។ ហេតុការណ៍កើតឡើង ...
កម្រមាន

ឥណ្ឌា៖ ប្រកាសថាស្លាប់ ស្រាប់តែរស់ឡើងវិញ​ ពេលធ្វើ​កោសល្យវិច្ច័យ

ក្នុងរដ្ឋ​«Karnataka» (ភាគខាងត្បូងឥណ្ឌា) បុរសម្នាក់អាយុ២៧ឆ្នាំ ដែលត្រូវបានគ្រូពេទ្យ ប្រកាសថាស្លាប់ បន្ទាប់​ពីបានរងរបួសធ្ងន់ធ្ងរ នៅក្នុងគ្រោះថ្នាក់ដួលម៉ូតូ បានភ្ញាក់ដឹងខ្លួនមកវិញ នៅខណៈពេលសាកសព ត្រូវបានយកទៅ​ធ្វើកោសល្យវិច្ច័យ។ នេះ បើតាមមន្ត្រី​សុខាភិបាល​ឥណ្ឌា ដែលត្រូវបានស្រង់សំដី ...

Comments are closed.