ចយអើយ! បន្ទាប់ពីបានព្យាយាម​តោងរានហាល​មួយសន្ទុះ ទារិកាអាយុ​២ខួប មួយរូប បានផុតដៃពីជាន់ទី១២ ធ្លាក់ចុះមកក្រោម នៃអគាររស់នៅមួយ ក្នុងរដ្ឋធានីហាណូយ (ប្រទេសវៀតណាម) កាលពីថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈកន្លងមក។ ឈុតឆាកដ៏រន្ធត់ ត្រូវបានថតជាប់ជាវីដេអូ​ដោយអ្នកជិតខាង ជាមួយនឹងសម្រែកឆោឡោខ្លាំងៗ។

តែរូបភាពខាងលើ មិនបានថតជាប់ នៅពេលទារិកាធ្លាក់មកដល់ក្រោមទេ ហើយនាងតូចក៏មិនបានស្លាប់ដែរ ដោយសារ​បុរសអ្នកដឹកទំនិញម្នាក់ បានស្ទុះចេញពីរថយន្ដរបស់ខ្លួន និងផ្លោះឡើងលើដំបូលកំណាត់មួយ ដើម្បីទៅទ្រទារិកាទាន់ពេល។

ស្រង់សំដីដោយសារព័ត៌មាន ក្នុងប្រទេសវៀតណាម បុរសអាយុ៣១ឆ្នាំ ឈ្មោះ«Nguyen Ngoc Manh» បានឲ្យដឹងថា៖

«ភ្លាមៗនោះ ខ្ញុំបានលោតចេញពីរថយន្ដខ្ញុំ ហើយខ្ញុំបានរកឃើញមធ្យោបាយ ដើម្បីផ្លោះឡើង​លើអគារមួយ នៅជិតនោះ។ ខ្ញុំបានឡើងលើដំបូលកំណាត់ ដែលមានកំពស់ប្រមាណជាង២ម៉ែត្រ និងត្រៀមចាំទ្រ ទទួលយកទារិកា ដែលធ្លាក់ពីលើមក។»

ទារិកាអាយុ​២ខួប បានរងគ្រោះបាក់ដៃម្ខាង និងជើងម្ខាង។ បន្ទាប់ពីត្រូវបានបញ្ជូន ទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ក្រុមគ្រូពេទ្យអះអាងថា នាងតូចស្ថិតក្នុងស្ថានភាពធម្មតា និងអាចព្យាបាល (តឆ្អឹងដៃ-ជើង) ឲ្យជាសះស្បើយវិញបាន។ មូលហេតុដែលធ្វើឲ្យទារិកា​ទទួលគ្រោះថ្នាក់ ធ្លាក់ពីជាន់ទី១២ មិនត្រូវបាន​រាយការណ៍ឲ្យដឹងទេ។

ចំណែកឯបុរស «Nguyen Ngoc Manh» វិញ បានរងរបួសសើរស្បែកបន្តិចបន្តួច និងត្រូវបានគេចាត់ទុក ថាជា«វីរបុរស» ជាមួយនឹង​«ប័ណ្ណសរសើរ»​ជាច្រើន។ ក្នុងច្បាប់ចេញផ្សាយ ថ្ងៃទី២ ខែមីនានេះ សារព័ត៌មាន «VietNam News» បានដាក់​រូបថតរបស់បុរស នៅនឹងទំព័រមុខរបស់ខ្លួន ជាមួយនឹងចំណងជើងធំៗ ដូច្នេះថា «Super Manh»៕



លំអិតបន្ថែមទៀត

ដំណឹង

សង្គ្រាមនៅ​អ៊ុយក្រែន៖ កុមារអាយុ១១ឆ្នាំ ភៀសខ្លួន​ឆ្លងប្រទេស​តែម្នាក់ឯង

កុមារអាយុ១១ឆ្នាំ បានធ្វើដំណើរតែម្នាក់ឯង ដើម្បីភៀសខ្លួន ចេញពីសង្គ្រាមឈ្លានពាន បង្កឡើងដោយប្រទេសរ៉ុស្ស៊ី។ កុមារ បានចាកចេញពីលំនៅដ្ឋានខ្លួន ដែលស្ថិតក្នុងក្រុង«Zaporijjia» ភាគខាងកើតអ៊ុយក្រែន និងធ្វើដំណើរឆ្លងព្រំដែនអ៊ុយក្រែន-ស្លូវ៉ាគី (ភាគខាងលិច) ដោយមាននឹងខ្លួនត្រឹមតែសម្ពាយមួយ លិខិតឆ្លងដែន​របស់កុមារ ...
កម្រមាន

ទប់កំហឹង​មិនបាន​ជាមួយ​មិត្តប្រុស ក៏គ្រវាត់​កូនខ្ចី​ទៅលើ​ឥដ្ឋ…

ហេតុការណ៍បានកើតឡើង នៅក្នុងប្រទេសរ៉ូម៉ានី។ ស្ត្រីជាម្ដាយ ដែលខឹងខ្លាំង ទប់កំហឹង​មិនបាន​ជាមួយ​មិត្តប្រុស បានគ្រវាត់កូនខ្ចីរបស់ខ្លួន ទៅលើកម្រាលឥដ្ឋ។ សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ហេតុការណ៍បានកើតឡើង ក្នុងសណ្ឋាគារ​មួយ នៃក្រុង «Timisoara» ...
កំសាន្ដ

ព័ត៌មានជ័យគ្រត៖ ខួបកំណើតបក្ស សូមជូន​ចម្រៀង​«ដូចមានអ៊ំហូ»

ថ្ងៃនេះ អាជ័យនាងគ្រត សូមជូនចម្រៀងដ៏ល្បីមួយបទ ដែលមានចំណងជើងថា «ដូចមានអ៊ំហូ នៅ​ថ្ងៃ​បុណ្យ​ជោគជ័យ»។ ចម្រៀងនេះ ត្រូវបានស្នើឡើង ដើម្បីចូលរួម​អបអរសាទរយ៉ាងក្លៀវក្លា ខួប​កំណើត​​នៃ​គណបក្ស​ប្រជាជនកម្ពុជា (CPP) ដែលជាផ្នែកមួយ​នៃ​គណបក្សកុម្មុយនីស្ដិ៍​ឥណ្ឌូចិន បង្កើតឡើង​កាលពីឆ្នាំ​១៩៥១ ...

យល់ស៊ីជម្រៅផ្នែក កម្រមាន

កម្រមាន

អ៊ីតាលី៖ ជីករូងដី​គ្រោងចូលលួច​ធនាគារ ស្រាប់តែ… ដីធ្លាក់សង្កត់

កម្រមាន

ប៉ាគីស្ដង់៖ បាញ់«៥គ្រាប់»​សម្លាប់កូនខ្លួន​ទើបកើត ព្រោះមិនមែនប្រុស

បុរសជាឪពុកមួយរូប ត្រូវបានចាប់ខ្លួន ក្នុងថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីបានសម្លាប់ទារិការបស់ខ្លួន ដែលទើបនឹងចាប់កំណើត ដោយគ្រាប់កាំភ្លើង«៥គ្រាប់»។ បើតាមអាជ្ញាធរ បានអះអាងថា បុរសរូបនោះចង់បានកូនប្រុស និងមានការខកចិត្តជាខ្លាំង បន្ទាប់ពីកូនខ្លួនដែលកើតមក ជាទារិកា។ ហេតុការណ៍កើតឡើង ...
កម្រមាន

បារាំង៖ ជាប់គុក៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់

កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១នេះ បុរសម្នាក់ត្រូវបានតុលាការ នៅរដ្ឋធានីប៉ារីស (បារាំង) ផ្ដន្ទាទោស​ឲ្យជាប់​ពន្ធនាគារ៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់ ដោយការគម្រាមប្រើកាំបិត នៅក្នុង​ពេល​កើតហេតុ។ ហេតុការណ៍ចាប់រំលោភ​បានកើតឡើង តាំងពីខែវិច្ឆិកា ...

Comments are closed.