កម្រមានដំណឹង

ទប់កំហឹង​មិនបាន​ជាមួយ​មិត្តប្រុស ក៏គ្រវាត់​កូនខ្ចី​ទៅលើ​ឥដ្ឋ…

ហេតុការណ៍បានកើតឡើង នៅក្នុងប្រទេសរ៉ូម៉ានី។ ស្ត្រីជាម្ដាយ ដែលខឹងខ្លាំង ទប់កំហឹង​មិនបាន​ជាមួយ​មិត្តប្រុស បានគ្រវាត់កូនខ្ចីរបស់ខ្លួន ទៅលើកម្រាលឥដ្ឋ។

សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ហេតុការណ៍បានកើតឡើង ក្នុងសណ្ឋាគារ​មួយ នៃក្រុង «Timisoara» ភាគខាងលិចប្រទេសរ៉ូម៉ានី និងត្រូវបានថតជាប់ ដោយកាម៉េរ៉ា​សុវត្ថិភាព របស់សណ្ឋាគារនោះ។

ស្ត្រីដែលជាម្ដាយ ជនជាតិអ៊ីតាលី និងមានអាយុ២១ឆ្នាំ បានមកលេងមិត្តប្រុសរបស់នាង នៅក្នុងក្រុងនេះ តាំងពី​ច្រើនខែមុន និងបានសំរាលកូន នៅទីនោះ។ ដោយសារ​ការរាតត្បាត នៃជំងឺ«Covid-19» នាងត្រូវបង្ខំចិត្ត រស់នៅក្នុងបន្ទប់សណ្ឋាគារខាងលើ ប្រមាណជា២ខែមកហើយ។

មិត្តប្រុសរបស់នាង អាយុ៣៨ឆ្នាំ តែងមកមើលនាង និងកូន ជារឿយៗ រហូតលុះត្រា​ជម្លោះមួយ រវាងបុរសស្ត្រីទាំងពីរនាក់ បានផ្ទុះឡើង កាលពីចុងសប្ដាហ៍មុន។

ទារករងគ្រោះ ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ «Louis Turcanu» នៅក្នុងក្រុង និង​ទទួលបាន ការសង្គ្រោះបន្ទាន់ ពីគ្រូពេទ្យ។ ក្នុងពេលបន្ទាប់មក ទារកត្រូវបាន​អនុញ្ញាត ឲ្យវិល​ត្រឡប់​មកផ្ទះវិញ តែត្រូវដាក់ ឲ្យស្ថិតក្រោមការតាមដាន ពីគ្រូពេទ្យ​នៅឡើយ។

ចំណែកឯស្ត្រីជាម្ដាយ ត្រូវបានឃាត់ខ្លួន និងយកទៅឃុំ ជាបណ្ដោះអាសន្ន ខណៈ​ការស៊ើប​អង្កេត​មួយ កំពុងបើកធ្វើ ដោយអាជ្ញាធរ។ គួរបញ្ជាក់ដែរថា ស្ត្រីជាតិអ៊ីតាលីរូបនេះ មាន​កូន​ម្នាក់ទៀត អាយុ៣ឆ្នាំ ដែលកំពុងរស់នៅ ក្នុងតំបន់ «Lombardis» ភាគខាងជើង នៃ​ប្រទេស​អ៊ីតាលី៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន៖ «ស្ថានភាពរំជើបរំជួល និង​ធ្ងន់ធ្ងរ តែសូមកុំស្លន់ស្លោរ»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចេញសារបន្ទាន់មួយ ក្នុងយប់ថ្ងៃទី៩ ខែវិច្ឆិកា​នេះ ដើម្បីបញ្ជាក់​ពី«ស្ថានភាពរំជើបរំជួល និងធ្ងន់ធ្ងរ» នៅក្នុងរាជធានី-ខេត្តមួយចំនួន បន្ទាប់ពី​ក្រសួងសុខាភិបាល បានអះអាង ពីការរកឃើញអ្នកជំងឺ«Covid-19» ចំនួនបីនាក់ ...
កម្ពុជា

Covid-19៖ កម្ពុជា​មាន​២ករណី​ថ្មី បុរសខ្មែរម្នាក់ ស្ត្រី​កាហ្សាក់ស្ដង់​ម្នាក់

បុរសខ្មែរម្នាក់ និងស្ត្រីជាតិកាហ្សាក់ស្ដង់ម្នាក់ ត្រូវបានរកឃើញ មានផ្ទុកជំងឺ «Covid-19» សម្រាប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ដែលធ្វើឲ្យតួលេខអ្នកជំងឺសរុប នៅទូទាំងប្រទេស កម្ពុជា កើនឡើងដល់២៤៣នាក់។ របាយការណ៍ប្រចាំថ្ងៃ ...
ដំណឹង

Covid-19៖ ករណីឆ្លង​កើន​ជិត​៣លាន​​នាក់ និង​ស្លាប់​ជាង២សែន​នាក់

មកដល់ម៉ោងនេះ ករណីឆ្លងជំងឺ«Covid-19» បានកើនឡើងជិត៣លាននាក់ និង​ស្លាប់​ជាង២សែន​នាក់ នៅលើពិភពលោក។​ នេះ បើតាមតួលេខ ដែលផ្ដល់ដោយសាកលវិទ្យាល័យ «Johns Hopkins» របស់សហរដ្ឋអាមេរិក ដែលធ្វើការតាមដាន ស្ថានភាពវិវត្តន៍ឡើង ...

យល់ស៊ីជម្រៅផ្នែក កម្រមាន

កម្រមាន

អ៊ីតាលី៖ ជីករូងដី​គ្រោងចូលលួច​ធនាគារ ស្រាប់តែ… ដីធ្លាក់សង្កត់

កម្រមាន

ប៉ាគីស្ដង់៖ បាញ់«៥គ្រាប់»​សម្លាប់កូនខ្លួន​ទើបកើត ព្រោះមិនមែនប្រុស

បុរសជាឪពុកមួយរូប ត្រូវបានចាប់ខ្លួន ក្នុងថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីបានសម្លាប់ទារិការបស់ខ្លួន ដែលទើបនឹងចាប់កំណើត ដោយគ្រាប់កាំភ្លើង«៥គ្រាប់»។ បើតាមអាជ្ញាធរ បានអះអាងថា បុរសរូបនោះចង់បានកូនប្រុស និងមានការខកចិត្តជាខ្លាំង បន្ទាប់ពីកូនខ្លួនដែលកើតមក ជាទារិកា។ ហេតុការណ៍កើតឡើង ...
កម្រមាន

បារាំង៖ ជាប់គុក៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់

កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១នេះ បុរសម្នាក់ត្រូវបានតុលាការ នៅរដ្ឋធានីប៉ារីស (បារាំង) ផ្ដន្ទាទោស​ឲ្យជាប់​ពន្ធនាគារ៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់ ដោយការគម្រាមប្រើកាំបិត នៅក្នុង​ពេល​កើតហេតុ។ ហេតុការណ៍ចាប់រំលោភ​បានកើតឡើង តាំងពីខែវិច្ឆិកា ...

Comments are closed.