កម្ពុជាដំណឹង

Covid-19៖ កម្ពុជា​មាន​២ករណី​ថ្មី បុរសខ្មែរម្នាក់ ស្ត្រី​កាហ្សាក់ស្ដង់​ម្នាក់

បុរសខ្មែរម្នាក់ និងស្ត្រីជាតិកាហ្សាក់ស្ដង់ម្នាក់ ត្រូវបានរកឃើញ មានផ្ទុកជំងឺ «Covid-19» សម្រាប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ដែលធ្វើឲ្យតួលេខអ្នកជំងឺសរុប នៅទូទាំងប្រទេស កម្ពុជា កើនឡើងដល់២៤៣នាក់។

របាយការណ៍ប្រចាំថ្ងៃ របស់ក្រសួងសុខាភិបាលកម្ពុជា ដែលទើបនឹង​ចេញផ្សាយ នៅមុន​នេះ បានឲ្យដឹងថា ករណីរកឃើញថ្មីទាំងពីរ «បុរសខ្មែរម្នាក់ និង​ស្ត្រីជាតិ​កាហ្សាក់ស្ដង់​ម្នាក់» ជាករណីនាំចូល។ របាយការណ៍នោះ បានរៀបរាប់ថា៖

មានអាស័យដ្ឋាននៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល បុរសជនជាតិ​ខ្មែរ​អាយុ ៣៤ឆ្នាំ ត្រូវបានរកឃើញមានផ្ទុកមេរោគ «Covid-19» នៅក្នុងការវិភាគវត្ថុសំណាក លើកទី០២ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០។ នៅខណៈនេះ បុរសអ្នកជំងឺរូបនេះ ត្រូវបាន​ដាក់ឱ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

បុរសខាងលើបានធ្វើដំណើរ ពីប្រទេសប៉ាគីស្ថាន បន្តជើងយន្តហោះ នៅប្រទេសម៉ាឡេស៊ី មុននឹងមកដល់ប្រទេសកម្ពុជា។ ក្រសួងមិនបានបញ្ជាក់ ពីថ្ងៃខែដែលបរុសរូបនោះ ធ្វើ​ដំណើរមកដល់កម្ពុជា ហើយក៏មិនបានអះអាង ពីលេខជើងយន្ដហោះដែរ។ ប៉ុន្តែបុរស​ជនជាតិខ្មែរ ត្រូវបានធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក បូរី១០០ខ្នង រាជធានីភ្នំពេញ រហូតដល់ការធ្វើតេស្តលើកទីពីរនេះ ដែលនាំដល់ការរកឃើញ វិជ្ជមានវីរុស «Covid-19»។

រីឯស្ត្រីជនជាតិកាហ្សាក់ស្តង់ អាយុ ៤២ឆ្នាំ បានធ្វើដំណើរពីប្រទេសកាហ្សាក់ស្តង់ បន្តជើង​ហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់ប្រទេសកម្ពុជា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ​២០២០ តាមរយៈជើងយន្ដហោះមួយ ដែលមានអ្នកដំណើរសរុប ២៩នាក់។ អ្នកស្រីត្រូវ​បាន​រកឃើញមានជំងឺ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ហើយបច្ចុប្បន្ន ត្រូវបានដាក់ឱ្យ សម្រាក​ព្យាបាល នៅមន្ទីរពេទ្យមិត្តភាព-ខ្មែរសូវៀត។

ចំពោះអ្នកដំណើរ២៨នាក់ផ្សេង ដែលមានលទ្ធផលតេស្ត​អវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបាន​ដាក់ឱ្យ ធ្វើចត្តាឡីស័ក នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ។

ក្នុងថ្ងៃនេះដែរ ក្រសួងសុខាភិបាលបានអះអាងថា មានអ្នកជំងឺ២នាក់ បានជាសះស្បើយ គឺស្ត្រីជនជាតិខ្មែរ០១នាក់ និងកុមារីជនជាតិអាមេរិកកាំង០១នាក់ (ដែលសម្រាក​ព្យាបាល ក្នុងស្ថានទូតអាមេរិក)។

គិតមកដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នេះ ប្រទេសកម្ពុជាបានបញ្ចេញតួលេខផ្លូវការ ថាខ្លួនបានរកឃើញអ្នកជំងឺ«Covid-19» ចំនួនសរុប២៤៣នាក់ (ស្ត្រី ៤៧នាក់ និងបុរស ១៩៦នាក់)។ អ្នកជំងឺដែលបានជាសះស្បើយ មានចំនួនសរុប២០២នាក់ (ស្រី៤៥នាក់ និង​បុរស១៥៧នាក់) ខណៈអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យរដ្ឋ មាន​ចំនួន​សរុប៤០នាក់ និងអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល ក្នុងស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា មានចំនួន០១នាក់៕



លំអិតបន្ថែមទៀត

កម្ពុជា

ខៀវ កាញារីទ្ធ ប្រើសំដី​ប្រធានាធិបតី​​តៃវ៉ាន់ វាយប្រហារ​«សង្គមស៊ីវិល​ខ្លះ»

បើរដ្ឋាភិបាលកម្ពុជា មិនដែលមានសមានចិត្ត សូម្បីបន្តិច ជាមួយកោះតៃវ៉ាន់នោះ ស្រាប់តែរដ្ឋមន្ត្រីមួយរូប នៃរបបក្រុងភ្នំពេញ បានយកពាក្យសំដី របស់ប្រធានាធិបតីនៃកោះមួយនេះ ទៅធ្វើការវាយប្រហារ លើក្រុម«សង្គមស៊ីវិលខ្លះ»នៅកម្ពុជា ទៅវិញ។ លោក ខៀវ ...
កម្ពុជា

រ៉ូណា ស្មីត និង​អ្នកជំនាញ អ.ស.ប ថា​ច្បាប់ថ្មី​របស់​កម្ពុជា រឹតត្បិតសិទ្ធិ

អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្ស​ប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) រួមនឹងអ្នកជំនាញបីនាក់ទៀត របស់អង្គការដ៏ធំនេះ បានហៅសេចក្ដីព្រាងច្បាប់ថ្មី ស្ដីពីការគ្រប់គ្រងប្រទេស​ក្នុងភាពអាសន្ន ...
ដំណឹង

Covid-19៖ វ៉ាក់សាំង​«Sinopharm»​ទទួលភ្លើងខៀវ​បន្ទាន់ពី«WHO»

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (Covid-19) ​របស់ប្រទេសចិនកុម្មុយនីស ដែលមានឈ្មោះ «Sinopharm» ទទួលបាន​ការទទួលស្គាល់ ពីអង្គការសុខភាពពិភពលោក «WHO /OMS» ហើយ។ នេះ បើតាមការប្រកាស​របស់អគ្គនាយក របស់អង្គការ​ពិភពលោក​មួយនេះ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.