ដំណឹងពិភពលោក

Covid-19៖ ករណីឆ្លង​កើន​ជិត​៣លាន​​នាក់ និង​ស្លាប់​ជាង២សែន​នាក់

មកដល់ម៉ោងនេះ ករណីឆ្លងជំងឺ«Covid-19» បានកើនឡើងជិត៣លាននាក់ និង​ស្លាប់​ជាង២សែន​នាក់ នៅលើពិភពលោក។​ នេះ បើតាមតួលេខ ដែលផ្ដល់ដោយសាកលវិទ្យាល័យ «Johns Hopkins» របស់សហរដ្ឋអាមេរិក ដែលធ្វើការតាមដាន ស្ថានភាពវិវត្តន៍ឡើង នៃការរាតត្បាតដ៏សាហាវ។

យ៉ាងណា បណ្ដាប្រទេសជាច្រើន នៅទ្វីបអ៊ឺរ៉ុប កំពុងត្រៀមខ្លួនបន្តិចម្ដងៗ ដើម្បីលើកចេញ នូវបម្រាមរបស់ខ្លួន។ ចាប់ពីថ្ងៃអាទិត្យនេះ ប្រទេសអេស្ប៉ាញបានបើកឲ្យកុមារ អាចចេញដើរបាន នៅក្រៅផ្ទះ។ រីឯប្រទេសបារាំង ដែលគ្រោងឲ្យលើកបម្រាមចេញ នៅថ្ងៃទី១១ ខែឧសភាខាងមុខ នឹងប្រកាសក្នុងដើមសប្ដាហ៍ក្រោយ ពីវិធានការទាំងឡាយ ដែលនឹងត្រូវអនុវត្តន៍ នៅក្រោយការលើកបម្រាមនោះ។

ឆ្លងជិត៣លាននាក់ និង​ស្លាប់​ជាង២សែន​នាក់

ប៉ុន្តែពិភពលោក បានស្គាល់តុល្យភាពយ៉ាងធ្ងន់មួយ រួចជាស្រេចហើយ៖ អ្នកជំងឺ ២០៥ ៣៩៨នាក់ បានស្លាប់ ពីក្នុងចំណោមមនុស្ស ២ ៩៥៤ ១០៦នាក់ ដែលត្រូវបានរកឃើញបានឆ្លងមេរោគដ៏ចង្រៃ នៅជុំវិញពិភពលោក រាប់មកទល់នឹងនាទី មុនអត្ថបទនេះចេញផ្សាយ។

ប្រទេសដែលរងគ្រោះជាងគេ គឺមហាយក្សអាមេរិក ដែលមានអ្នកជំងឺស្លាប់ ៥៤ ១៧៥​នាក់ ពីក្នុងចំណោមមនុស្ស ៩៥៤ ១៨២នាក់ ដែលបានឆ្លងជំងឺ។ បន្ទាប់មក គឺប្រទេស​អ៊ីតាលី ជាមួយនឹងតួលេខ​មនុស្សស្លាប់ ២៦ ៦៤៤នាក់ ពីក្នុងចំណោមករណីឆ្លង ១៩៧ ៦៧៥នាក់។ ប្រទេសទីបី គឺប្រទេសអេស្ប៉ាញ ដែលមានអ្នកជំងឺស្លាប់ ២៣ ១៩០នាក់ ពីចំណោមករណីឆ្លង ២២៦ ៦២៩នាក់។

ប្រទេសរងគ្រោះទី៤ គឺបារាំង ជាមួយតួលេខអ្នកស្លាប់ ២២ ៨៩០នាក់ ពីចំណោមអ្នកឆ្លងជំងឺ ១៦១ ៦៦៥នាក់។ រីឯចក្រភពអង់គ្លេស មានអ្នកជំងឺស្លាប់ ២០ ៧៩៤នាក់ ពីចំណោមអ្នកឆ្លង ១៥៤ ០៣២នាក់។

ប្រទេសមួយចំនួន កំពុងសិក្សាពីលទ្ធភាព នៃការផ្ដល់ «លិខិតឆ្លងដែន» នៃភាពស៊ាំនឹងមេរោគ សម្រាប់បណ្ដាជនទាំងឡាយណា ដែលមានអង្គការពារខ្លួន ខ្លាំងជាងមេរោគ«Covid-19» ដើម្បីអនុញ្ញាតឲ្យបណ្ដាជនទាំងនោះ អាចធ្វើដំណើរ និងប្រកបកិច្ចការងារបាន ដោយគ្មានការភ័យខ្លាច និងគ្មានការសង្ស័យ។

ក្រុមប្រទេសទាំងនោះ គិតថា ការស្វែងរកអ្នកមានអង្គការពារប្រាណខ្លាំង និងឈ្នះចំពោះមេរោគ«Covid-19» និងអនុញ្ញាតឲ្យសកម្មភាពសេដ្ឋកិច្ច អាចកម្រើកខ្លួនបានឡើងវិញ។

ប៉ុន្តែគំនិតខាងលើ បានរងការពញាក់អារម្មណ៍ ពីអង្គការសុខភាពពិភពលោក (WHO /OMS) ក្នុងថ្ងៃសៅរ៍នេះ។ អង្គការពិភពលោកមួយនេះ បានព្រមានឡើងថា៖

«នៅពេលនេះ គ្មានភស្ដុតាងណាមួយ ដែលបញ្ជាក់ថា បណ្ដាជនដែលបានជាសះ ពីជំងឺ “Covid-19” នឹងបណ្ដាជន ដែលមានអង្គការពារប្រាណខ្លាំង ប្រាកដជាត្រូវបានការពារ ពីការឆ្លងមេរោគនេះ ក្នុងពេលក្រោយនោះឡើយ។»

«WHO» បានបន្តទៀតថា៖

«មិនមានអំណះអំណាងគ្រប់គ្រាន់ ដើម្បីវាយតម្លៃ អំពីភាពទុកចិត្តបាន នៃ “លិខិត​ឆ្លងដែន​ស្ដីពីភាពស៊ាំ” ហើយការប្រើប្រាស់ លិខិតបញ្ជាក់បែបនេះ អាចបង្កើនហានិភ័យ នៃការឆ្លងកាន់តែខ្លាំងឡើង។ ជាពិសេស ក្រុមមនុស្ស ដែលគិតថាពួកគេមានភាពស៊ាំនេះ នឹងមិនអើពើ ចំពោះក្រឹត្យក្រម​​អនាម័យ​ឡើយ៕»



You may also like

កម្ពុជា

ហ៊ុន សែន ​ឲ្យប្រើ​វ៉ាក់សាំង«​ចិន» ទោះគ្មាន​ការទទួលស្គាល់​ពី«WHO»

ទោះជាគ្មានការទទួលស្គាល់ ពីអង្គការសុខភាពពិភពលោក (WHO /OMS) ក៏ដោយ តែលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឲ្យប្រើវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ (Covid-19) ដែលស្រាវជ្រាវ ...
ប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប អតីតរាជធានី នៃចក្រភពខ្មែរ។ (រូបថត ប៊ុន ណារុន)
កម្ពុជា

នៅរមណីយដ្ឋាន​អង្គរ អាជ្ញាធរ​អប្សរា​​បើក​«សារមន្ទីរ​ទាំង៣»​ឡើងវិញ

ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០​នេះតទៅ «សារមន្ទីរ​ទាំង៣»របស់អាជ្ញាធរជាតិអប្សរា នឹងបើកទ្វាឡើងវិញ ដើម្បីចូលទស្សនា ដោយមិនគិតថ្លៃ។ នេះ បើតាមសេចក្ដីជូនដំណឹង របស់ស្ថាប័នជាតិមួយនេះ ដែលចុះថ្ងៃខែ តាំងពីថ្ងៃព្រហស្បត្តិ៍ ទី២២ ...
ដំណឹង

កូរ៉េខាងជើង​ស្នើឲ្យ​ដក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ចេញ​ពី​ការចរចា

ប្រទេសកូរ៉េខាងជើង បានស្នើសុំកាលពីម្សិលម៉ិញ ឲ្យដកលោក ម៉ៃ ភមភីអូ (Mike Pompeo) រដ្ឋមន្ត្រីការបរទេស​អាមេរិក ចេញ​ពី​ការចរចា ស្ដីពីអាវុធនុយក្លេអ៊ែរ រវាងក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង។ សម្រាប់របបកុម្មុយនីស្ដិ៍ ...

Comments are closed.

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...